BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អាជ្ញាធរប្រកាសឱ្យពលរដ្ឋបាត់ម៉ូតូភ្ជាប់ឯកសារទៅ​ពិនិត្យមើលនៅទីតាំងOCIC

ថ្ងៃពុធ, 21 ខែកញ្ញា 2022 15:31  លាង ឡា

2022-09-21 15.28.09 (1)

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសឱ្យប្រជាពលរដ្ឋដែលបាត់ម៉ូតូត្រូវភ្ជាប់ឯកសារនានានិងទៅពិនិត្យមើលម៉ូតូដែលសមត្ថកិច្ចបានដកហូតពីទីតាំងបញ្ចាំមួយចំនួន ហើយកំពុងស្តុកទុកនៅឃ្លាំង OCIC ខណ្ឌជ្រោយចង្វារ។

លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញបានប្រកាសនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ ពលរដ្ឋដែលបាត់ម៉ូតូនាពេលកន្លងទៅអាចមកត្រួតពិនិត្យម៉ូតូដែលសមត្ថកិច្ចបានដកហូតពីឃ្លាំងបញ្ចាំមួយចំនួនយកទៅរក្សាទុកនៅទីតាំងរបស់ OCIC ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

លោក ឃ្លាំង ហួត បានណែនាំដល់ពលរដ្ឋឱ្យភ្ជាប់ឯកសារពាក់ព័ន្ធមកជាមួយដើម្បីផ្ទៀងផ្ទាត់និងបង្កភាពងាយស្រួលក្នុងការស្វែងរកខណៈការបើកឱ្យត្រួតពិនិត្យនេះមិនកំណត់រយៈពេលឡើយហើយក្នុងករណីរកឃើញគឺសមត្ថកិច្ចនឹងប្រគល់ជូនវិញតែម្តងដោយពុំអស់ថវិកាអ្វីឡើយ។

ជាមួយគ្នានេះអភិបាលរងរាជធានីភ្នំពេញបានអំពាវនាវដល់សាធារណជនដែលដឹងពីទីតាំងលួចលេងល្បែងស៊ីសង និងទីតាំងហាងបញ្ចាំខុសច្បាប់ឱ្យជួយរាយការណ៍ដើម្បីអាជ្ញាធរចុះអនុវត្តវិធានការតាមច្បាប់៕

2022-09-21 15.28.16

2022-09-21 15.28.03


 


ថ្ងៃពុធ, 21 ខែកញ្ញា 2022 15:31  លាង ឡា