BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ភាគហ៊ុនរបស់ក្រុមហ៊ុន Joby Aviation ឡើងថ្លៃនៅ NYSE បន្ទាប់ពីចាប់ផ្តើម​ Electric air taxi

ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 09:29  Purple Fullmoon

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតយន្តហោះអេឡិចត្រូនិក Joby Aviation បានកើនឡើងជាង ២០% បន្ទាប់ពីបានបើកលក់ក្នុងតម្លៃ ១០.៦២ ដុល្លារ នៅថ្ងៃដំបូងនៃការជួញដូរនៅផ្សារហ៊ុន New York Stock Exchange (NYSE) បន្ទាប់ពីការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន SPAC ។

ក្រុមហ៊ុន Joby Aviation បង្កើតឡើងក្នុងឆ្នាំ ២០០៩ ដោយលោក JoeBen Bevirt ហើយការចាប់ផ្តើមនេះគឺចង់ឲ្យការធ្វើដំណើរតាមអាកាសកាន់តែផ្តល់នូវផាសុខភាព និងមានភាពស្ងប់ស្ងាត់ជាងមុន ដើម្បីឲ្យការធ្វើដំណើរ ឬការហោះហើរមានរយៈពេលខ្លី ប្រសិនបើប្រៀបធៀបទៅនឹងយន្តហោះ ឬឧទ្ធម្ភាគចក្រ។

ក្រុមហ៊ុននេះ នឹងនាំយកនូវយន្តហោះអេឡិចត្រូនិកចុះចតបញ្ឈរដែលនឹងត្រូវបានគេស្គាល់ និងបងើ្កតនៅក្នុងឧស្សាហកម្ម eVTOL នៅឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុន Joby បាននាំយកយន្តហោះអេឡិចត្រូនិករបស់ខ្លួនមួយគ្រឿងមកចតនៅមុខ NYSE កាលពីថ្ងៃទី១១ ខែសីហា សម្រាប់ឱកាសលក់ភាពហ៊ុននេះផងដែរ។

យោងតាមក្រុមហ៊ុន eVTOL យន្តហោះអេឡិចត្រូនិចនេះអាចដឹកអ្នកដំណើរ ៤ នាក់ និងអ្នកបើកយន្តហោះម្នាក់ ហោះបានចម្ងាយ ១៥០ ម៉ាយល៍ក្នុងការសាកល្បងតែមួយជាមួយ ល្បឿនជិះទូក ២០០ ម៉ាយល៍ក្នុងមួយម៉ោង។

ក្រុមហ៊ុន Joby Aviation បានដំណើរការជាសាធារណៈដោយការរួមបញ្ចូលគ្នាជាមួយក្រុមហ៊ុន Blank-check ដែលមានឈ្មោះម្យ៉ាងទៀតថា Reinvent Technology Partners (RTP) ដែលគ្រប់គ្រងដោយសហស្ថាបនិក LinkedIn លោក Reid Hoffman និងស្ថាបនិក Zynga លោក Mark Pincus ។ ខណៈពេលដែលភាគហ៊ុនត្រូវបានចុះបញ្ជីនៅក្រោមក្រុមហ៊ុន RTP សម្រាប់គោលបំណងទិញ ឬលក់ភាគហ៊ុន ក្រុមហ៊ុន Joby  Aviation បានធ្វើការជួញដូរក្រោមក្រុមហ៊ុន JOBY និង JOBY WS ។

កិច្ចព្រមព្រៀង SPAC នឹងនាំមកនូវទឹកប្រាក់ចំនួនជាង ១ ពាន់លានដុល្លារ ដល់ Joby ដែលក្រុមហ៊ុនមានបំណងប្រើប្រាស់ចំណូលនេះ ដើម្បីទទួលបានការបញ្ជាក់ពីរដ្ឋបាលអាកាសចរណ៍សហព័ន្ធបង្កើតយន្តហោះអេឡិចត្រូនិច និងធ្វើឲ្យសេវាកម្ម Air Taxi របស់ខ្លួនអាចធ្វើដំណើរការបាននៅសហរដ្ឋអាមេរិក។

Bonny Simi ដែលជាអ្នកជំនាញបើកយន្តហោះអស់រយៈពេល ៣០ ​ឆ្នាំ និងជាអតីតប្រធានក្រុមហ៊ុនបណ្តាក់ទុន JetBlue បានមានប្រសាសន៍ថា តាមរយៈការបង្ហាញយន្តហោះអេឡិចត្រូនេះ ខ្លួនបានបេ្តជ្ញាចិត្តខិតខំប្រឹងប្រែងដឹកនាំប្រតិបត្តិការអាកាសរបស់ Joby ដើម្បីទទួលបានវិញ្ញាបនប័ត្រពី FAA ។

​​ខណៈពេលដែលប្រាក់ចំណូលចម្បងរបស់ក្រុមហ៊ុនបានមក Air Taxi ក្រុមហ៊ុនក៏បានកំពុងរកវិធីបង្កើត និងលក់ឥណទាននិយតកម្ម (ឥណទាននិយតកម្មគឺជាក្រេឌីត ឬពិន្ទុដែលផ្តល់ដោយរដ្ឋ និងរដ្ឋាភិបាលសហព័ន្ធសម្រាប់ការរួមចំណែកមិនបំពុលបរិស្ថានឬអាកាស) ដល់អាជីវកម្ម អាកាសចរណ៍ផ្សេងទៀតដែលពាក់ព័ន្ធនឹងការបញ្ចេញកាបូនរបស់ពួកគេ។ អាកាសចរណ៍ពាណិជ្ជកម្មបានរួមចំណែកជាង ២% នៃការបញ្ចេញកាបូនសកល នេះបើយោងតាមក្រុមប្រឹក្សាអន្តរជាតិ Clean Transportation ។

106925417-1628694551860-106925417-16286937222021-08-11t143812z_117523073_rc203p9v0p4q_rtrmadp_0_usa-stocks

ដូច Joby ដែរ ក្រុមហ៊ុនដៃគូប្រកួតប្រជែងរបស់ eVTOL ក៏បានទាក់ទាញ ការវិនិយោគពីក្រុមហ៊ុនអាកាសចរណ៍អាមេរិក ដោយព្យាយាមកាត់បន្ថយការបញ្ចេញកាបូនរបស់ពួកគេ។

ឧទាហរណ៍៖ នៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុន United Airlines បានចូលរួមជាមួយវិនិយោគិនផ្សេងទៀតក្នុងការគាំទ្រក្រុមហ៊ុន Backing Archer ហើយនៅខែមិថុនា ក្រុមហ៊ុន American Airlines បានប្រកាសថា ខ្លួននឹងវិនិយោគលើក្រុមហ៊ុន Vertical Aerospace ដែលបាននិយាយថា ខ្លួនបានបញ្ជាទិញយន្តហោះពីក្រុមហ៊ុន eVTOL រហូតដល់ ១,០០០ គ្រឿង។ អាមេរិកបាននិយាយថា ខ្លួននឹងក្លាយជាអតិថិជនចាប់ផ្តើមមុនគេ ជាមួយក្រុមហ៊ុន Avolon (Avolon ជាក្រុមហ៊ុនជួលយន្តហោះ និងផ្តល់សេវាកម្មគ្រប់គ្រងការជួលដល់ ក្រុមហ៊ុនអាកាសចរណ៍ និងវិនិយោគិនយន្តហោះទូទាំងពិភពលោក)។ Virgin Atlantic អាចមានជម្រើសបញ្ជាទិញជាមុន។

ក្រុមហ៊ុនផលិត eVTOL របស់អាឡឺម៉ង់ឈ្មោះ Lilium និង Archer ក៏បានបន្តកិច្ចព្រមព្រៀង ជាមួយ SPAC ផងដែរ។

មិនដូចក្រុមហ៊ុនផលិតផ្សេងទៀតទេ Joby មានបំណងដំណើរការអាកាសយានដ្ឋាន Air Taxi ផ្ទាល់ខ្លួន និងស្ថានីយសាកថ្មសម្រាប់យន្តហោះរបស់ខ្លួនទាំងក្នុង និងក្រៅសហរដ្ឋអាមេរិក។ លោក Paul Sciarra ប្រធានប្រតិបត្តិរបស់ Joby លោកបានមានប្រសាសន៍ថា “យើងនឹងជ្រើសរើសចំណតឲ្យបានធំទូលាយ ជ្រើសរើសអ្នកជំនាញបើកបរយន្តហោះ និងកន្លែងចុះចតមានសុវត្ថិភាពបំផុត ដែលនេះនឹងអនុញ្ញាតឲ្យដំណើរការយន្តហោះអេឡិចត្រូនិចរបស់យើងផ្តល់នូវសេវាកម្មប្រកបដោយសុវត្ថិភាពពេញលេញ។

ថ្លែងជាមួយ Phil Lebeau របស់ CNBC នៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១១ ខែសីហា លោក Bevirt បាននិយាយថា Joby នឹងបើកដំណើរការ Air Taxi របស់ខ្លួនជាសេវាកម្មសាកល្បង ហើយយូរៗទៅយើងនឹងបន្ថែមមួយកម្រិតទៀត ជាជំនួយដល់អាកាសយានិករបស់យើង និងមានស្វ័យភាពពេញលេញដូចទៅនឹងរថយន្តបើកបរដោយខ្លួនឯងដែរ។

មុនពេលកិច្ចព្រមព្រៀង SPAC ជាមួយ RTP, Joby ក៏បានរៃអង្គាសថវិកាពីវិនិយោគិន រួមមាន Uber JetBlue Technology Ventures និងក្រុមហ៊ុន Tesla ដែលគាំទ្រក្រុមហ៊ុន Toyota និង Baillie Gifford ។ នៅថ្ងៃដំបូងរបស់ក្រុមហ៊ុនលោក Bevirt បានផ្តល់មូលនិធិដល់ Joby ជាមួយនឹងប្រាក់ចំណូលខ្លះរបស់គាត់ ដែលបានពីការបង្កើត GorillaPod ដែលជាជើងកាមេរ៉ា ដែលអាចបត់បែនបានសម្រាប់ស្មាតហ្វូន។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅមុនពេលទីផ្សារដំបូងរបស់ Joby លោក Hoffman បាននិយាយថា Joby គឺដូចទៅនឹង “Tesla រួមជាមួយនឹង Uber នៅលើអាកាស” ៕

អត្ថបទដកស្រង់ពី Lora Kolodny & Leslie Josephs

បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត


ថ្ងៃអង្គារ, 14 ខែកញ្ញា 2021 09:29  Purple Fullmoon