BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

របបយោធាមីយ៉ាន់ម៉ាថ្កោលទោសម៉ាលេស៊ីក្នុងការអំពាវនាវឲ្យអាស៊ានធ្វើការជាមួយ រដ្ឋាភិបាលឯកភាពជាតិ (NUG)

ថ្ងៃអង្គារ, 03 ខែឧសភា 2022 14:42  គុន ច័ន្ទរដ្ឋា

 

c1_3409239

មីយ៉ាន់ម៉ាបានថ្កោលទោសថាជាភាពព្រហើន និងមិនទទួលខុសត្រូវ ចំពោះសំណើរសុំរបស់ម៉ាលេស៊ីសំរាប់អាស៊ាន ដើម្បីធ្វើការជាមួយរដ្ឋាភិបាលឯកភាពជាតិ (NUG) ដែលបង្កើតឡើងដោយមនុស្សទាំងឡាយដែលត្រូវបានពួកយោធាដកចេញពីអំណាចនៅក្នុងខែកុម្ភៈ ឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារក្នុងការខិតខំប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិនយោបាយដែលអូសបន្លាយនៅក្នុងប្រទេស។ រដ្ឋមន្ត្រីក្រសួងការបរទេសពីប្រទេសអាស៊ាននឹងជួបប្រជុំនៅចុងសប្តាហ៍នេះជាមួយ នឹងការរីកចម្រើនបន្តិចបន្តួច។

របបយោធាបានធ្វើព្រងើយចំពោះផែនការសន្តិភាព៥ចំណុចកុងសង់ស៊ីសរបស់អាស៊ាន ដើម្បីបញ្ចប់ចំណុចនិងដោះស្រាយវិបត្តិដែលខ្លួនបានព្រមព្រៀងកាលពី ខែមេសា ឆ្នាំមុន ដែលក្នុងពេលនោះមានមនុស្សប្រហែលជា៧០០នាក់ បានស្លាប់បាត់បង់ជីវិត។ រដ្ឋមន្ត្រីក្រសួងការបរទេសម៉ាលេស៊ី Saifudin Abdullah បានស្នើរសុំកាលពីថ្ងៃទី១ ខែឧសភាថា ក្រុមក្នុងតំបន់ ដែលទទួលថាមីយ៉ាន់ម៉ាគឺជាសមាជិកនៅក្រោមមុនពួកយោធាក្នុងឆ្នាំ១៩៩៧ គួរតែពិចារណារធ្វើការពាក់ព័ន្ធជាមួយនឹងរដ្ឋាភិបាលឯកភាពជាតិ ជាពិសេសនៅក្នុងកន្លែងដែលមានការសង្រ្គោះផ្នែកមនុស្សធម៌។

mm-protests

លោកក៏បានផ្តល់ជាយោបល់ផងដែរ ឲ្យផ្តល់ឲ្យបានទ្វេដងនូវជំនួយមនុស្សធម៌សំរាប់ប្រទេស និងពង្រឹងនូវតួរនាទីនិងការងាររបស់បេសកជនពិសេសអាស៊ានសំរាប់មីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយកាសែតរដ្ឋ “ពន្លឺពិភពលោកថ្មី” របស់មីយ៉ាន់ម៉ា ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយថា ខ្លួនប្រឆាំងដាច់ខាតចំពោះ ការផ្តល់យោបល់របស់ Saifudin ដែលជាអំពើគ្មានការប្រុងប្រយ័ត្ន និងគ្មានការទទួលខុសត្រូវ។ “ពាក្យសំដីទាំងអស់នេះអាចនឹងលើកទឹកចិត្តភេវរកម្ម និងអំពើហឹង្សារនៅក្នុងប្រទេស រារាំងនូវការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាក្នុងការប្រឆាំងទៅនឹងភេវរកម្ម និងរំលោភទៅលើកិច្ចព្រមព្រៀងអន្តរជាតិ ដែលពាក់ព័ន្ធទៅនឹងការប្រយុទ្ធប្រឆាំងទៅនឹងភេវរកម្ម”។ គេបានបន្ថែមទៀត ដោយគូសបញ្ជាក់ថាឧត្តមសេនីយ៍ដែលចាប់យកអំណាចពីរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតបានប្រកាសថា រដ្ឋាភិបាលឯកភាពជាតិនិងក្រុមណាមួយដែលបានចូលរួម គឺជាការចូលរួមខុសច្បាប់និងជាក្រុមភេវរករ”៕


ថ្ងៃអង្គារ, 03 ខែឧសភា 2022 14:42  គុន ច័ន្ទរដ្ឋា