គ្មានអ្វីគួរអោយចាប់អារម្មណ៍ជាងតាមដានគូបដិបក្សស្ងាត់ៗក្នុងវិស័យហ៊ីបហប់ឈ្លោះក្រឡុកគ្នានោះទេ… ថ្វីបើបទរបស់អ្នកទាំងពីរចេញម្តងៗមិនធ្វើអោយផ្អើលពិភពហ៊ីបហប់ តែរាល់ប៉ារ៉ូលចំរៀង Take Shot របស់ពួកគេគឺមានភាពឡូយ និងអេមខ្លាំងណាស់!! អ្នកទាំងពីរគឺជាលោក NPN និងលោក Zoombie នេះហើយ! ដែលពួកគេទាំងពីរចេញមុខចេញមាត់ខ្លាំងណាស់ក្នុងការហ៊ានបញ្ចេញប៉ារ៉ូលចំរៀង Take Shot ដ៏កាចៗទាំងនេះដែលបានកំដរអារម្មណ៍ទស្សនិកជននៅក្នុងវិស័យនេះ! ដោយសង្កេតឃើញថា នៅមួយរយៈចុងក្រោយនេះលោក Zoombie និងលោក NPN គឺនៅតែបន្តទម្លាក់បទចម្រៀងរ៉េបប្រភេទ Take Shot របស់ពួកគេពិរោះៗជាច្រើនបទ។
ជាក់ស្តែងគឺលោក Zoombie ផ្ទាល់ ដែលលោកបានបញ្ចេញបទរ៉េបថ្មីៗរបស់លោកជាច្រើននៅលើឆាណែលយូធូប មិនថាជាបទរ៉េបបែបសេដ រឺបទរ៉េបបែបកាចក្តី។ ហើយប្រាកដណាស់នៅក្នុងចំណោមបទរ៉េបកាចៗទាំងនោះគឺសុទ្ធសឹងជាបទ Take Shot ដែលរួមមានដូចជាបទ “4V OF ME”, “Ayyo Ma homie” និងបទ“Here we go man” ជាដើម។ ខណៈដែលលោក NPN វិញ ថ្វីបើមានភាពរង្វើលក្នុងការចេញបទជាងលោក Zoombie តែរាល់ការចេញបទរបស់លោកមួយលើកៗ គឺសុទ្ធសឹងតែជាបទ ដែលមានលាយនូវប៉ារ៉ូល Take Shot ទាំងអស់! យ៉ាងកាចៗ និងស្ទាវតែម្តង! ជាក់ស្តែងគឺនៅបទចុងក្រោយនេះ ដែលបានបញ្ចេញឡើងកាលពីយប់ថ្ងៃទី២៥ ខែមីនាកន្លងទៅនេះ គឺបទ«Come Out» ដែលគួរអោយចាប់អារម្មណ៍បានថាលោកក៏បាន Mention ដល់ក្រុម 20 Out និងលោកទេពពិសិដ្ឋ V9 ផងដែរ។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាដែរ?