BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

Novak Djokovic ប្រឈមទៅនឹងការបញ្ជូនចេញពីអូស្រ្តាលីបន្ទាប់ពីតុលាការសហព័ន្ធតម្កល់ការផ្អាកទិដ្ឋាការ

ថ្ងៃអាទិត្យ, 16 ខែមករា 2022 16:29  គុន ច័ន្ទរដ្ឋា

Theguardian- 

Novak Djokovic នឹងត្រូវបញ្ជូនចេញពីប្រទេស អូស្ត្រាលីមុនពេលដែលការប្រកួត Australian open ត្រូវបានចាប់ផ្តើម បន្ទាប់ពីតុលាការសហព័ន្ធបានច្រានចោលនូវបំណងរបស់កីឡាករលេខ១ពិភពលោករូបនេះក្នុងការចង់បាននូវសុពលភាពនៃទិដ្ឋាការរបស់ខ្លួនឡើងវិញ។ កាលពីថ្ងៃអាទិត្យ តុលាការបានបានច្រានចោលនូវការប្រឆាំងជំទាស់នៃសេចក្តីសំរេចរបស់រដ្ឋមន្ត្រីក្រសួងអន្តោរប្រវេសន្ត៍អូស្ត្រាលី លោក Alex Hawk ដើម្បីផ្អាកទិដ្ឋាការ នៅលើមូលដ្ឋាននៃវត្តមានរបស់Djokovic ក្នុងប្រទេសអូស្ត្រាលីអាចនឹងមានហារនិភ័យដែលនាំមានការរំជើបរំជួលដល់ប្រជាពលរដ្ឋ ខណៈដែលរូបគាត់តាំងខ្លួនជាមនុស្សស័ក្តិសិទ្ធិ ដែលមានមនោសញ្ចេតនាប្រឆាំងទៅនឹងការចាក់វ៉ាក់សាំង។

photo_2022-01-16_15-30-55

ប្រធាបតុលាការ James Allsop បានប្រកាសនូវការច្រានចោលជាឯកច្ឆ័ន្ទនូវការស្នើរសុំរបស់Djokovic ដែលនឹងបង់តម្លៃជាទឹកប្រាក់ដោយកីឡាកររូបនេះ។ Allsop បានពន្យល់នូវសេចក្តីសំរេចរបស់តុលាការមិនបានឆ្លុះបញ្ចាំងនូវ ស្មារតីឬគតិបណ្ឌិតនៃសេចក្តីសំរេចនោះទេ ប៉ុន្តែវាមានហេតុផលប្រសើរជាងការគ្មានច្បាប់ទម្លាប់នោះដែរ។ ហេតុផលពេញលេញនឹងចេញមកជាបន្តនៅពេលក្រោយ។សេចក្តីសំរេចនេះបានធ្វើឲ្យគោលបំណងរបស់Djokovic ក្នុងការយកឈ្នះពានរង្វាន់ Australian Open លើកទី១០និងំណត់ត្រានៃជើងឯកពានរង្វាន់ធំៗលើពិភពលោកលើកទី២១ត្រូវបានខកចិត្ត។

មេធាវីរបស់ Djokovic បានទាញយកទឡ្ហីករណ៍ចំពោះសេចក្តីសំរេចរបស់ Kawkeថាគ្មានតក្កភាព មិនសមហេតុផលនិងថាសេចក្តីសំរេចរបស់លោករដ្ឋមន្ត្រីឈរនៅលើមូលដ្ឋាននៃសេចក្តីថ្លែងការណ៍ជាសាធារណៈរបស់Djokovic អំពីការចាក់វ៉ាក់សាំងដោយមិនបានស្វែងរកពីទស្សនៈពិតរបស់គាត់។ក្នុងការដាក់ពាក្យភ្លាមៗទាំងយប់នមេធាវីរបស់ Djokovicបានបន្ថែមថានHawke បានខកខានមិនបានពិចារណារទៅលើផលបំពាល់នៃមនោសញ្ចេតនាកក្នុងការចាក់វ៉ាក់សាំង បើសិនណាជាទិដ្ឋាការរបស់កីឡាកររូបនេះត្រូវផ្អាក។

Djokovicបានមកដល់ក្នុងប្រទេសអូស្ត្រាលីកាលពីល្ងាចថ្ងៃទី៥ ខែមករា លោកជឿជាក់ថា ទិដ្ឋាការដែលចេញឲ្យកាលពីថ្ងៃ១៨ខែធ្នូមនិងសំបុត្រពេទ្យដែលលើកលែងអនុម័ត្តិដោយគណៈកម្មាធិការតេនីសអូស្ត្រាលីនិងក្រុមអ្នកជំនាញនៃរដ្ឋាភិបាលឯករាជ្យរដ្ឋ Victoria នឹងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីចូលប្រទេសអូស្ត្រាលី។


ថ្ងៃអាទិត្យ, 16 ខែមករា 2022 16:29  គុន ច័ន្ទរដ្ឋា