តំណាងតាលីបង់កំពុងជជែកពីជំនួយមនុស្សធម៌ក្នុងទីក្រុង Oslo ការជជែកជាផ្លូវការលើកទី១ក្នុងអឺរ៉ុបចាបតាំងពីពួកគេចាប់យកអំណាច។ ការមកដល់របស់ពួកគេជំរុញឲ្យមានការតវ៉ា។ កាលពីថ្ងែអាទិត្យប្រតិភូមួយរបស់តាលីបង់បានចាប់ផ្តើមជជែកក្នុងទីក្រុងអូស្លូជាមួយសមាជិកសង្គមស៊ីវិលអាហ្វហ្គានីស្ថានផ្តោតទៅលើរឿងសិទ្ធមនុស្ស ,ក្រសួងការបរទេស Norway បាននិយាយ ,មុនពេលដែលមានការប្រជុំជាមួយអ្នកការទូតលោកខាងលិចសប្តាហ៍ក្រោយ។ ប្រតិភូរបស់តាលីបង់បានទៅដល់ទីក្រុង Oslo នៅល្ងាចថ្ងៃសៅរ៍។
សមាជិកទាំង១៥នាក់នៃប្រតិភូតាលីបង់ដែលសុទ្ធតែជាបុរសបានមកដល់តាមយន្តហោះមួយដែលចាត់ចែងដោយរដ្ឋាភិបាល Norway បើយោងទៅតាមអ្នកនាំពាក្យតាលីបង់។ អ្នកដែលចូលរួមនៅក្នុងការជជែកកាលពីថ្ងៃអាទិត្យរួមមាន សកម្មជនសិទ្ធនារី និងអ្នកគាំទ្រសិទ្ធមនុស្សពីប្រទេសអាហ្វហ្គានីស្ថាននិងសហគមន៍។ សកម្មជន Jamila បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាមានការចង្អុលបង្ហាញនូវគំនិតផ្តួចផ្តើមជាវិជ្ជមាន “គឺជាការប្រជុំជាវិជ្ជមានដើម្បីទម្លុះទម្លាយភាពទាល់ច្រក” Jamila បាននិយាយនិងបានបន្ថែមថា “តាលីបង់បានបង្ហាញនូវសុឆន្ទះ” ។
ពួកគេបានស្តាប់ដោយយកចិត្តទុកដាក់និងឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់យើង យើងនឹងរង់ចាំមើលថាតើសកម្មភាពរបស់ពួកគេនឹងដូចអ្វីដែលគេបាននិយាយដែរឬទេ?។ ទន្ទឹមគ្នានោះដែរ ក្រុមមនុស្សដែលបានប្រមូលផ្តុំគ្នាក្នុងការតវ៉ានៅខាងក្រៅក្រសួងការបរទេស Norway បានស្រែកតវ៉ា "ថាទេចំពោះពួកតាលីបង់" និងបានហៅពួកអុីស្លាមជ្រុលនិយមនេះថាជា “ភេវរករ” ។ មានការតវ៉ាកន្លែងផ្សេងទៀតដែលបានរាយការណ៍មកថាបានធ្វើនៅមុខស្ថានទូត Norway នៅទីក្រុង ឡុងដ៍និង Toronto ។
ការប្រជុំនឹងចាប់ផ្តើមនៅថ្ងៃច័ន្ទដែលនឹងកត់សំគាល់ថាជាការប្រជុំលើកទី១រវាងពួកតាលីបង់និងនិងក្រុមបស្ចឹមប្រទេស ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចក្នុងអាហ្វហ្គានីស្ថានកាលពីខែសីហាឆ្នាំមុន។ ភាគគីធំៗដែលមកពីនិន្នាការនយោបាយផ្សេងៗគ្នានិងជជែកពីបញ្ហាសិទ្ធមនុស្សនិងជំនួយមនុស្សធម៌សំរាប់អាហ្វហ្គានីស្ថាន។ ពួកជីវពលសកម្មប្រយុទ្ធដែលនិយមតឹងនឹងជួបជាមួយមន្ត្រី Norway និងសហគមន៍អឺរ៉ុប និងតំណាងមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អុីតាលី និងសហរដ្ឋអាមេរិក។