Standard.co.uk.
Borris Johnson បានព្រមាន Vladimir Putin ប្រឆាំងទៅនឹងការបង្កើតនូវកំហុសដ៏គួរឲ្យសោកស្តាយ ខណៈដែលភាពតានតឹងបានកើនឡើងនៅព្រំប្រទល់រវាងរុស្សីនិងអ៊ុយក្រែន។ លោកនាយករដ្ឋមន្ត្រីបានបង្ហាញមុខនៅចំពោះគណៈកម្មាធិការទំនាកទំនងកិច្ចការរួមនៃសភា ត្រូវបានគេចោទសួរអំពីបញ្ហារវាង ប៉ូឡូញនិងបែលឡារុស ព្រមទាំងស្ថានការណ៍នៅអ៊ុយក្រែន។ ជនអន្តោរប្រវេសន្ត៍ជាច្រើនពាន់នាក់ ដែលភាគច្រើនមកពីមជ្ឍឹមបូពាណ៌បានមកប្រមូលផ្តុំគ្នានៅព្រំដែនបែលឡារុស-ប៉ូឡូញអស់រយៈពេលជាច្រើនខែ។
ទីក្រុង Brussel បានចោទប្រកាន់ប្រធានាធិបតីអត្តាធិបតេយ្យ Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធជាមួយនឹងប្រធានាធិបតី រុស្សVladimir Putin ក្នុងការជំរុញលើកទឹកចិត្តពួកជនអន្តោរប្រវេសន្ត៍ដោយចេតនាឲ្យទម្លាយព្រំដែនរបស់ខ្លួន ក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មដែលសហគមន៍អឺរ៉ុបបានដាក់មកលើខ្លួនជាការឆ្លើយតបទៅនឹងការគ្រប់គ្រងដោយប្រើការកៀបសង្កត់។ ប៉ុន្តែសេចក្តីរាយការណ៍កាលពីថ្ងៃពុធបានឲ្យដឹងថា មនុស្សជាច្រើនរយនាកបានរំកិលខិតទៅជិតឃ្លាំងមួយនៅក្នុងទឹកដី បែលឡារុស។
ការិយាល័យលោកនាយករដ្ឋមន្ត្រី (Downing Street) បានបញ្ចេញនូវការព្រួយបារម្ភអំពីការករសាងនូវកងកម្លាំងរុស្សីផងដែរនៅតាមព្រំប្រទល់ រុស្សី-អ៊ុយក្រែន ។ទីក្រុង Kremlin បានច្រានចោលនូវការអះអាងថាខ្លួនបានប្រុងប្រៀបនឹងឈ្លានពាន បន្ទាប់ពីក្រសួងការពារជាតិ អ៊ុយក្រែនបានរាយការណ៍ថា មានកងទ័ពរុស្សីប្រហែលជា 90,000 នាក់ បានប្រមូលផ្តុំគ្នានៅទីនោះ។ លោកនាយករដ្ឋមន្ត្រី Johnson បាននិយាយថា ករណីទាំង២នេះ "មានការខុសគ្នាដាច់ស្រឡះ" ប៉ូឡូញមានការធានាសន្តិសុខពី NATO ,មានន័យថាបើសិនជាមានសកម្មភាពណាមួយកើតឡើងប្រឆាំងនឹងប៉ូឡូញ វានឹងមានការឆ្លើយតបពីសម្ព័ន្ធមិត្តទាំងមូល។
អ៊ុយក្រែនពុំមានការធានាដូចគ្នាពីNATO ទេ “ ដូច្នេះអ្វីដែលយើងត្រូវធ្វើ គឺធ្វើឲ្យប្រាកដប្រជាថា អ្នកផងទាំងឡាយត្រូវតែយល់អំពីតម្លៃនៃការគណនាខុស នៅលើព្រំប្រទល់ទាំង២ អ៊ុយក្រែននិងប៉ូឡូញវានឹងមានទំហំដ៏មហិមារ”។ “ខ្ញុំគិតថាវាជារឿងមួយដ៏គួរឲ្យសោកស្តាយ, ជាកំហុសដ៏គួរឲ្យសោកស្តាយសំរាប់ទីក្រុង Kremlin ដែលគិតថានឹងមានអ្វីដែលត្រូវចំណេញ” លោកJohnson បាននិយាយ។
លោកនាយករដ្ឋមន្ត្រីបាននិយាយការពារផងដែរនូវកំរិតក្នុងការចំណាយបច្ចុប្បន្នទៅលើវិស័យការពារជាតិ។