កាលពី២សប្តាហ៍មុន លោក Norith នៃក្រុម Polarix បានចេញផ្សាយបទចម្រៀងមនោសញ្ចេតនាមួយបទមានចំណងជើងថា«Dear Ma» ដែលរៀបរាប់ពីខ្សែជីវិតពិតរបស់លោកអំពីការបាត់បង់ម្តាយ។ បទចម្រៀងមួយនេះត្រូវបានចេញផ្សាយឡើងនៅថ្ងៃទី១៧ ខែមករា នៅក្នុងថ្ងៃគំរប់ខួបរបស់ម្តាយលោកតែម្តងដើម្បីឧទ្ទិសទៅកាន់អ្នកម្តាយរបស់លោកដែលបានឃ្លាតចាកលោកនេះទៅ។ នៅក្នុងបទចម្រៀងប្រកបដោយអត្ថន័យជ្រាលជ្រៅ បង្ហាញពីការដឹកគុណ និងក្តីស្រលាញ់បានធ្វើអោយអ្នកគាំទ្រជាច្រើនមានអារម្មណ៍ក្តុកក្តួលរំភើបខ្លាំងណាស់ និងថែមទាំងបានទាញចូលមករឿងរបស់ពួកគេវិញព្រោះទាំងអត្ថន័យ ពាក្យពេចន៍ ខ្លឹមសារបង្ហាញពីអារម្មណ៍ដូចគ្នារបស់កូនៗដែលទទួលបានក្តីស្រលាញ់កក់ក្តៅពីមាតាៗរបស់ពួកគេ។
យ៉ាងណាមិញផងដែរកាលពីដើមខែកុម្ភៈថ្មីៗនេះផងដែរ លោក Norith និងក្រុមបារមីក៏ទើបតែបញ្ចេញវិដេអូ Reaction មួយទៀតទៅលើបទចម្រៀងមួយនេះ ហើយម្នាក់ៗបានបង្ហាញអារម្មណ៍ខុសប្លែកពីគ្នា ចំណែកលោកNorith ផងដែរក៏បានបញ្ចប់វិដេអូមួយនោះជាមួយនឹងពាក្យពេចន៍ខ្លឹមសារចុងក្រោយដែលលោកបាននិយាយថា«អរគុណម៉ាក់ដែលបានបារម្ភខ្វាយខ្វល់កូនតាំងពីកើត រហូតដល់ពេលត្រលប់ទៅវិញ ក៏នៅតែបារម្ភពីកូនទៀត កូនស្រលាញ់ម៉ាក់ខ្លាំងណាស់»។ មិនតែប៉ុណ្ណោះលោកក៏នៅមានសារទៅកាន់អ្នកទស្សនាបទចម្រៀងមួយនេះផងដែរតាមរយៈខេបសិនខាងលើថា«សូមអ្នកទាំងអស់គ្នាចំណាយពេលវេលាជាមួយគ្រួសារ និងមនុស្សក្បែរខ្លួនរបស់អ្នក ហើយសូមកុំស្ទាក់ស្ទើរនឹងបង្ហាញក្តីស្រលាញ់ទៅកាន់ពួកគេ»។ បទចម្រៀងមួយនេះបានក្លាយទៅជាស្នាដៃប្រកបដោយរសជាតិពិតមួយដែលមានអត្ថន័យកាត់ថ្លៃមិនបានសំរាប់លោក Norith ក៏ដូចជាអ្នកស្តាប់ផងដែរ។ តើទស្សនិកជនទាំងអស់គ្នាបន្ទាប់ពីស្តាប់បទនេះហើយមានអារម្មណ៍យ៉ាងណាខ្លះ? កុំភ្លេចធ្វើការខមមែនប្រាប់អេដមីនផងណា!