BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ជោគជ័យរបស់គណបក្សស្តាំនិយមអាល្លឺម៉ង់,អាមេរិចដឹងផែនការវាយប្រហារបំពង់ Nord Stream របស់អ៊ុយក្រែន,រុស្ស៊ីពិចារណាដកខ្លួនចេញ

ថ្ងៃព្រហស្បតិ៍, 08 ខែមិថុនា 2023 10:01  BeeTube News

photo_2023-06-08_09-57-05
 

1. ការរះឡើងនៃគណបក្សស្តាំនិយមអាល្លឺម៉ង់ដ៏ជោគជ័យបំផុតចាប់តាំងពីណាស៊ី

យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី៧ ខែមិថុនាបានអោយដឹងថា The Alternative for Germany ហៅកាត់ថា ADF គឺជាគណបក្សស្តាំនិយមរបស់អាល្លឺម៉ង់ដ៏ជោគជ័យបំផុតចាប់តាំងពីរបបណាស៊ីដែលប្រឆាំងនឹងអឺរ៉ុបនៅក្នុងអំឡុងពេលមានវិបត្តិតំបន់អឺរ៉ូ។ គណបក្ស​នេះ​ចង់​ឲ្យ​ប្រទេស​អាល្លឺម៉ង់​ឈប់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ និង​ណែនាំឡើងវិញនូវការប្រើប្រាស់ប្រាក់​ Deutsche Mark ដែលជារូបិយបណ្ណរបស់អាល្លឺម៉ង់ខាងលិចវិញ។ គណបក្ស​នេះ​បានផ្លាស់ប្តូ​រមកស្តាំនិយមនៅ​ក្នុង​អំឡុង​ពេល​វិបត្តិ​ចំណាកស្រុក​នៅ​អឺរ៉ុប និងជាគណបក្សតែមួយគត់ដែលរិះគន់គោលនយោបាយបើកចំហររបស់អធិការបតី អ្នកស្រី Angela Merkel ដែលអនុញ្ញាតឱ្យមានជនចំណាកស្រុករាប់រយពាន់នាក់។ នៅឆ្នាំ២០១៧ AfD បានក្លាយជាគណបក្សស្តាំនិយមដំបូងគេដែលបានចូលក្នុងសភាជាតិអស់រយៈពេលជាងកន្លះសតវត្សដោយទទួលបានសំឡេងគាំទ្រ12% និងក្លាយជាគណបក្សប្រឆាំងផ្លូវការរបស់សភា។ នៅឆ្នាំ២០២៣ អង្គភាពស៊ើបការណ៍សំងាត់ក្នុងស្រុករបស់អាល្លឺម៉ង់ BfV បានលើកឡើងថាផ្នែកខ្លះនៃ AfD បានកំពុងផ្សព្វផ្សាយការឃោសនារបស់រុស្ស៊ី។ ដោយមេដឹកនាំ AfD បានអំពាវនាវឱ្យបញ្ចប់ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។នៅក្នុងខែមិថុនា ការគាំទ្រសម្រាប់គណបក្សនេះបានកើនឡើងដល់ 17-19% នៅក្នុងចំណាត់ថ្នាក់ទីពីររួមគ្នាជាមួយនឹងគណបក្សសង្គមប្រជាធិបតេយ្យរបស់អធិការបតី លោក Olaf Scholz នៅក្នុងការស្ទង់មតិមួយចំនួន។

c-59
b-64
a-147
 

2. អាមេរិកមានព័ត៌មានសម្ងាត់ផែនការអ៊ុយក្រែនវាយប្រហារបំពង់ Nord Stream

យោងតាមសារព័ត៌មាន The Guardian ចុះផ្សាយថ្ងៃទី៦ ខែមិថុនាបានអោយដឹងថា កាសែត Washington Post បានរាយការណ៍ថា រដ្ឋបាលលោក Biden បានទទួលរបាយការណ៍ចារកម្មមួយថា អ៊ុយក្រែនមានផែនការវាយប្រហារលើបំពង់បង្ហូរឧស្ម័ន Nord Stream នៅបីខែមុនពេលនៃការបំផ្ទុះក្រោមទឹកដែលបានបិទការតភ្ជាប់ឧស្ម័នធម្មជាតិពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសអាល្លឺម៉ង់។ កាសែតបានរាយការណ៍ថា សេវាស៊ើបការណ៍សម្ងាត់អ៊ឺរ៉ុបបានប្រាប់ CIA ថាយោធាអ៊ុយក្រែនបានកំពុងរៀបចំផែនការវាយប្រហារដោយប្រើក្រុមអ្នកមុជទឹកតូចមួយដែលបានធ្វើការរាយការណ៍ដោយផ្ទាល់ទៅកាន់មេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ របាយការណ៍បានអះអាងថាក្រុមមនុស្សទាំងប្រាំមួយនាក់នោះបានរាយការណ៍ដោយផ្ទាល់ទៅកាន់ឧត្តមសេនីយ៍ លោក Valerii Zaluzhnyi ដូច្នេះប្រធានាធិបតីលោក Volodymyr Zelenskyy មិនបានដឹងអំពីប្រតិបត្តិការនេះទេ។ គួរបញ្ជាក់ផងដែរ កន្លងមកសហរដ្ឋអាមេរិកបានជំទាស់ជាសាធារណៈចំពោះគម្រោង Nord Stream2ថ្មីដោយដាក់សម្ពាធលើប្រទេសអាល្លឺម៉ង់ឱ្យបញ្ឈប់ការអនុញ្ញាតរបស់ខ្លួនចុងក្រោយភ្លាមៗលើគំរោងនេះ នៅមុនពេលដែលរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែននៅឆ្នាំ 2022។

f-51
e-57
d-64
 

3. តើរុស្ស៊ីមានសិទ្ធិដកខ្លួនចេញពីកិច្ច​ព្រម​ព្រៀង​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅរឺទេ?

យោងតាមសារព័ត៌មាន RT ចុះផ្សាយថ្ងៃ២ ខែមិថុនាបានអោយដឹងថា នៅពាក់កណ្តាលខែឧសភា គំនិតផ្តួចផ្តើមកិច្ចព្រមព្រៀងសមុទ្រខ្មៅរបស់អង្គការសហប្រជាជាតិ ដែលត្រូវបានស្គាល់ជាទូទៅថាជា "កិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិ" ត្រូវបានបន្តរយៈពេលពីរខែទៀតរហូតដល់ថ្ងៃទី 17 ខែកក្កដា។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញមានការសង្ស័យថាតើកិច្ចព្រមព្រៀងនេះត្រូវបានរចនាឡើងអាចផ្តល់ស្បៀងអាហារដល់ប្រទេសក្រីក្របំផុតដែររឺទេ រឺត្រូវបន្តអូសបន្លាយយូរទៀត? នៅចុងខែឧសភានេះ មានរឿងអាស្រូវបានផ្ទុះឡើងនៅជុំវិញកប៉ាល់ដឹកទំនិញជាច្រើនដែលត្រូវបានរារាំងនៅក្នុងសមុទ្រខ្មៅ។ ក្នុងនោះមានដូចជានាវាផ្ទុកទំនិញទួរគីចំនួន 6 គ្រឿងដែលមិនអាចចាកចេញពីអ៊ុយក្រែនបាន ហើយសូម្បីតែនាវាជាច្រើនទៀតដែលត្រូវបានបញ្ឈប់នៅច្រកចូលច្រកសមុទ្រBosphorus។ ទន្ទឹម​នឹង​នេះ រុស្ស៊ី​ក៏បាន​គំរាម​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ។ តើមានរឿងអ្វីកើតឡើងអោយ​​ពិតប្រាកដ? ជំនួសឱ្យការផ្តល់ស្បៀងអាហារសំខាន់ៗដែលអាចជួយសង្គ្រោះជីវិតបាន មន្ត្រីអ៊ុយក្រែនបានកំពុងរវល់រកផលចំនេញពីវិបត្តិនេះទៅវិញ។ ប្រភព​មួយបាននិយាយអំពី​សម្ពាធ​ដែល​បាន​ដាក់​លើ​អធិការ​រុស្ស៊ីដោយបានលើកឡើងថា“នៅពេលដែលយើងបដិសេធមិនយល់ព្រមលើការចាកចេញរបស់កប៉ាល់ដែលមិនបានរៀបចំឬមិនអនុលោមតាមនោះ យើងគ្រាន់តែត្រូវបានឃុំខ្លួននៅលើនាវានោះរហូតដល់ទាល់តែយើងផ្តល់ការយល់ព្រមទាំងបង្ខំ។ ការ​ត្អូញត្អែរ​របស់​យើង​ត្រូវ​បាន​​ព្រងើយ​កន្តើយ ហើយ​គ្មាន​នរណា​ម្នាក់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មតិ​របស់​យើង​ទេ»។ ដូច្នេះហើយអធិការរុស្ស៊ីមិនអាចពិនិត្យមើលប្រភេទនិងបរិមាណនៃទំនិញដែលកំពុងផ្ទុកលើកប៉ាល់នៅក្នុងកំពង់ផែអ៊ុយក្រែនទៀតទេ។ អ៊ុយក្រែន​ក៏​បាន​បដិសេធ​ក្នុង​ការ​ស្វែង​រក​ការ​សម្រុះសម្រួល​ក្នុង​អំឡុង​ពេល​ផ្អាក​ដំណើរនេះ។ កងទ័ពជើងទឹករុស្ស៊ីបានព្យាយាមបន្ធូរបន្ថយស្ថានការណ៍ និងបានស្នើដឹកនាំកប៉ាល់ទួរគីដែលជាប់គាំងនៅYuzhny តាមបណ្តោយផ្លូវមួយផ្សេងទៀតដែលមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងផ្តួចផ្តើមសមុទ្រខ្មៅ។ កងទ័ពជើងទឹករុស្ស៊ីក៏បានត្រៀមខ្លួនរួចជាស្រេចដើម្បីបោសសម្អាតផ្លូវសមុទ្រនៃមីន និងអមដំណើរនាវា។

i-50
h-52
g-52
i-50
h-52
g-52
 


ថ្ងៃព្រហស្បតិ៍, 08 ខែមិថុនា 2023 10:01  BeeTube News