Intro: វាជាអាថ៌កំបាំងអន្តរជាតិ និងជាផលវិបាកនៃសកល៖ ថាតើនរណាជាអ្នកនៅពីក្រោយការផ្ទុះដែលបានបំផ្លាញបំពង់បង្ហូរប្រេង Nord Stream កាលពីឆ្នាំមុននៅសមុទ្របាល់ទិក? មានការលេចធ្លាយឡើងនូវព័ត៌មានសម្ងាត់របស់អាមេរិក បង្ហាញថា ក្រុមគាំទ្រអ៊ុយក្រែន អាចនៅពីក្រោយការវាយប្រហារ ខែកញ្ញា ឆ្នាំ២០២២ លើបំពង់បង្ហូរឧស្ម័ន Nord Stream។ ទោះបីជាយ៉ាងណាក៏ដោយរយៈពេលជិតប្រាំមួយខែបន្ទាប់ពីការបំផ្លិចបំផ្លាញលើបំពង់បង្ហូរឧស្ម័នពីរុស្ស៊ីទៅអាល្លឺម៉ង់ នៅមិនទាន់មានការពន្យល់បកស្រាយដែលអាចទទួលយកបាននោះទេ។ ហើយរបាយការណ៍មិនទាន់បានបញ្ជាក់ជាបន្តបន្ទាប់ដែលចោទប្រកាន់រុស្ស៊ី អាមេរិក និងអ៊ុយក្រែនកំពុងបំពេញចន្លោះប្រហោងព័ត៌មានខណៈការស៊ើបអង្កេតលើការបំផ្ទុះកំពុងបន្ត។
តើបំពង់បង្ហូរប្រេង NORD Stream គឺជាអ្វី?
បំពង់បង្ហូរប្រេងដែលគេស្គាល់ថាNord Stream 1 និង Nord Stream 2 ភាគច្រើនត្រូវបានគ្រប់គ្រងឡើងដោយក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom និងតែងតែត្រូវបានប្រើប្រាស់ដើម្បីដឹកជញ្ជូនឧស្ម័នធម្មជាតិពីរុស្ស៊ីទៅកាន់អឺរ៉ុបក្រោមសមុទ្របាល់ទិកទៅកាន់ស្ថានីយរបស់ពួកគេក្នុងប្រទេសអាល្លឺម៉ង់។ Nord Stream 1 ត្រូវបានសាងសងរួចរាល់ និងអាចដំណើរការបាននៅក្នុងឆ្នាំ 2011។ Nord Stream 2 មិនត្រូវបានសាងសង់រួចរាល់ដរាបណាឈានចូលរដូវស្លឹកឈើជ្រុះក្នុងឆ្នាំ2021 ប៉ុន្តែមិនទាន់បានត្រូវបានដាក់ឱ្យដំណើរការនៅឡើយទេដោយសារតែការចាប់ផ្តើមនៃការលុកលុយរបស់រុស្ស៊ីមកលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ 2022 នេះ។
ហេតុអ្វីបានជាពួកគេមានភាពចម្រូងចម្រាស?
បំពង់ទាំងពីរត្រូវបានឆ្លងកាត់ផ្លូវដែលមានស្រាប់ដែលឆ្លងកាត់អ៊ុយក្រែន មានន័យថាវាមិនត្រឹមតែធ្វើអោយអ៊ុយក្រែនបាត់បង់ប្រាក់ចំណូលពីថ្លៃដឹកជញ្ជូនប៉ុណ្ណោះទេ ប៉ុន្តែក៏មិនអាចប្រើប្រាស់ឧស្ម័នដែលពួកគេដឹកនោះទេដោយផ្ទាល់ដែរ។ ម្យ៉ាងវិញទៀតវាក៏ប្រហែលជាផ្តល់ការព្រួយបារម្ភកាន់តែខ្លាំងផងដែរចំពោះប្រទេសលោកខាងលិច ខណៈដែលបំពង់បង្ហូរប្រេងនេះត្រូវបានមើលឃើញថាជាចលនាមួយរបស់រុស្ស៊ី ដើម្បីទទួលបានផលប្រយោជន៍បន្ថែមទៀតទៅលើការគ្រប់គ្រងការផ្គត់ផ្គង់ថាមពលរបស់អឺរ៉ុបស្ទើរតែទាំងស្រុង។ មនុស្សជាច្រើននៅលោកខាងលិចបារម្ភថារុស្ស៊ីនឹងប្រើប្រាស់ថាមពលធ្វើជាអាវុធនយោបាយប្រឆាំងនឹងបណ្តាប្រទេសនៅអឺរ៉ុបដូចដែលខ្លួនបានធ្វើទៅលើអតីតរដ្ឋសហភាពសូវៀតផ្សេងៗទៀតដែរពីអតីតកាល។
ទោះបីជាមានការព្រួយបារម្ភ និងជុំវិញការជំទាស់របស់រដ្ឋបាលលោក អូបាម៉ា លោក Trump និងលោក Biden ក៏ដោយ រដ្ឋាភិបាលអាល្លឺម៉ង់ក្រោមការដឹកនាំរបស់អតីតអធិការបតី Angela Merkel បានឈានទៅមុខជាមួយនឹងការសាងសង់គម្រោង Nord Stream 2 ។ រដ្ឋបាលលោក Biden បានលើកលែងទណ្ឌកម្មប្រឆាំងនឹងអង្គភាពអាល្លឺម៉ង់ដែលពាក់ព័ន្ធនឹង Nord Stream 2 បន្ទាប់ពីបានធានាពីប្រទេសអាល្លឺម៉ង់ថាខ្លួននឹងអនុញ្ញាតឱ្យមានលំហូរឧស្ម័នត្រឡប់ទៅអ៊ុយក្រែន ហើយនឹងធ្វើសកម្មភាពដើម្បីបិទបំពង់បង្ហូរប្រេងប្រសិនបើរុស្ស៊ីព្យាយាមប្រើវាដើម្បីបង្ខំឱ្យមានសម្បទាននយោបាយ។ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី24 ខែកុម្ភៈ ឆ្នាំ2022មក ប្រទេសអាល្លឺម៉ង់បានដកការអនុញ្ញាតសម្រាប់ Nord Stream 2។
តើមានអ្វីកើតឡើងចំពោះបំពង់បង្ហូរប្រេងនេះ?
ទីមួយ ក្រុមហ៊ុន Gazprom បានបញ្ឈប់លំហូរប្រេងតាមរយៈ Nord Stream 1 នៅថ្ងៃទី 26 ខែកញ្ញា ឆ្នាំ2022 ដោយលើកឡើងពីបញ្ហាទាក់ទងនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចរបស់អឺរ៉ុបប្រឆាំងនឹងរុស្ស៊ីជុំវិញសង្រ្គាមនៅអ៊ុយក្រែន។ បីសប្តាហ៍ក្រោយមក ទាំង Nord Stream 1 និង Nord Stream 2 ត្រូវបានវាយប្រហារដោយការផ្ទុះដែលធ្វើឱ្យពួកវាមិនអាចដំណើរការបាន និងបណ្តាលឱ្យលេចធ្លាយឧស្ម័នផងដែរនៅក្នុងបំពង់បង្ហូរប្រេងនោះ។ អ្នកខ្លះបាននិយាយថាការបំផ្ទុះនេះបណ្តាលឱ្យមានការបញ្ចេញឧស្ម័នមេតានដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ទោះបីជាទំហំពេញលេញនៃការខូចខាតបរិស្ថាននេះនៅតែមិនទាន់ច្បាស់លាស់ក៏ដោយ។
ជម្រៅនៃបំពង់បង្ហូរប្រេង និងភាពស្មុគស្មាញនៃការប្រើប្រាស់គ្រឿងផ្ទុះក្រោមទឹកបានផ្តល់ទំនុកចិត្តដល់គំនិតដែលថាមានតែតួអង្គរដ្ឋដែលអាចមានជំនាញក្នុងការដោះស្រាយប្រតិបត្តិការបែបនេះប៉ុណ្ណោះដែលអាចទទួលខុសត្រូវបាន។ ប៉ុន្តែគ្មានអ្នកណាអះអាងនឹងទទួលខុសត្រូវទេ។ បន្ទាប់ពីក្រោយការផ្ទុះភ្លាមៗ មន្ត្រីអាមេរិកបានស្នើថារុស្ស៊ីប្រហែលជាអ្នកគួររងការចោទប្រកាន់ ខណៈដែលរុស្ស៊ីចោទអាមេរិកនិងអង់គ្លេសថាពួកគេគឺជាអ្នកនៅពីក្រោយ។ការស៊ើបអង្កេតដោយបណ្តាប្រទេសនៅអឺរ៉ុប រួមទាំងប្រទេសដាណឺម៉ាក ដែលជាប្រទេសដែលបំពង់បង្ហូរប្រេងធ្វើដំណើរឆ្លងកាត់ យ៉ាងណាមិញប្រទេសអាល្លឺម៉ង់នៅមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេ។
តើទ្រឹស្តីអ្វីខ្លះត្រូវបានរាយការណ៍?
បន្ទាប់ពីមានការវិវឌ្ឍន៍ជាច្រើនខែនៅក្នុងការស៊ើបអង្កេតនេះ អ្នកកាសែតស៊ើបអង្កេតជនជាតិអាមេរិក Seymour Hersch ដែលត្រូវបានស្គាល់ថាជាអ្នកលាតត្រដាងពីអតីតកាលនៃការប្រព្រឹត្តអំពើពុករលួយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍ដ៏វែងមួយនៅក្នុងខែកុម្ភៈដោយចោទប្រកាន់ថាប្រធានាធិបតី Joe Biden បានបញ្ជាឱ្យមានការបំផ្លិចបំផ្លាញបំពង់បង្ហូរប្រេងនេះ ដែល Hersch បាននិយាយថាត្រូវបានធ្វើឡើងដោយអង្គភាពសំងាត់ CIA ដោយមានជំនួយពីប្រទេសន័រវេស។ របាយការណ៍នោះផ្អែកលើប្រភពតែមួយដែលមិនស្គាល់អត្តសញ្ញាណ ត្រូវបានបដិសេធទាំងស្រុងដោយសេតវិមាន អង្គភាពសំងាត់ CIA និងក្រសួងការបរទេស ហើយក៏គ្មានស្ថាប័នព័ត៌មានណាមួយអាចបញ្ជាក់បានឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសរុស្ស៊ីដែលតាមពីក្រោយដោយប្រទេសចិន បានបញ្ចេញមតិឡើងលើរបាយការណ៍របស់ Hersch ថា វានឹងសមហេតុផលសម្រាប់ការស៊ើបអង្កេតថ្មី និងមិនលំអៀងដែលធ្វើឡើងដោយអង្គការសហប្រជាជាតិ។
កាលពីថ្ងៃអង្គារ កាសែត The New York Times, The Washington Post និងប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់បានចុះផ្សាយរឿងដែលលើកឡើងអំពីសហរដ្ឋអាមេរិក និងមន្ត្រីដទៃទៀតថាមានភស្តុតាងបញ្ជាក់ថាអ៊ុយក្រែន ឬយ៉ាងហោចណាស់ពាក់ព័ន្ធនឹងក្រុមរបស់អ៊ុយក្រែនអាចនឹងត្រូវទទួលខុសត្រូវ។ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែនបានចេញបដិសេធនៃការពាក់ព័ន្ធ។ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន បន្ទាប់ពីមានរបាយការណ៍មកពីប្រព័ន្ធផ្សព្វផ្សាយនានាថាក្រុមគាំទ្រអ៊ុយក្រែនអាចនឹងទទួលខុសត្រូវចំពោះការបំផ្ទុះបំពង់បង្ហូរប្រេង Nord Stream ដែលផ្គត់ផ្គង់ថាមពលរុស្ស៊ីទៅកាន់អឺរ៉ុបនេះ។ ខណៈពេលដែលមិនបានចង្អុលបង្ហាញពីការជាប់ពាក់ព័ន្ធរបស់អ៊ុយក្រែនជាផ្លូវការនោះ របាយការណ៍របស់កាសែត New York Times ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារបាននិយាយថាការស៊ើបការណ៍សម្ងាត់ដែលត្រូវបានត្រួតពិនិត្យដោយមន្ត្រីសហរដ្ឋអាមេរិកបានរកឃើញថាក្រុមគាំទ្រទីក្រុងកៀវអាចនៅពីក្រោយការវាយប្រហារនៅក្នុងខែកញ្ញានេះ។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃពុធថា "យើងត្រូវបែងចែកឱ្យច្បាស់ថាតើវាជាក្រុមអ៊ុយក្រែនរឺថាតើវាអាចកើតឡើងតាមការបញ្ជារបស់រដ្ឋាភិបាលអ៊ុយក្រែន ឬក្រុមដែលគាំទ្រអ៊ុយក្រែន ដោយគ្មានការដឹងលឺពីរដ្ឋាភិបាល" ។ កាសែត Die Zeit របស់ប្រទេសអាឡឺម៉ង់ និងអ្នកផ្សាយសាធារណៈអាឡឺម៉ង់ ARD និង SWR បានរាយការណ៍ថាអ្នកស៊ើបអង្កេតជឿថា បុរស5 នាក់ និងស្ត្រីម្នាក់បានប្រើប្រាស់ទូកឯកជនដែលជួលដោយក្រុមហ៊ុនគ្រប់គ្រងដោយអ៊ុយក្រែននៅប្រទេសប៉ូឡូញដើម្បីធ្វើសកម្មភាពវាយប្រហារនេះ។ រដ្ឋអាជ្ញាសហព័ន្ធអាល្លឺម៉ង់ បានបញ្ជាក់ថាមានការដាក់ស្វែងរកទូកមួយនៅក្នុងខែមករាផងដែរ ប៉ុន្តែមិនបានបញ្ជាក់ពីការរកឃើញនៅក្នុងរបាយការណ៍នោះទេ។
តើមានផលវិបាកអ្វីខ្លះសម្រាប់អ្នកដែលទទួលខុសត្រូវ?
ការប្តេជ្ញាចិត្តដាក់សេចក្តីសន្និដ្ឋានថាអ៊ុយក្រែនជាអ្នកនៅពីក្រោយការផ្ទុះនេះគឺមិនច្បាស់លាស់ទាំងស្រុងទេ។ វាមិនទំនងជាថានឹងនាំឱ្យបាត់បង់ជំនួយ និងការគាំទ្រពីលោកខាងលិចភ្លាមៗនោះទេសម្រាប់អ៊ុយក្រែននៅក្នុងសង្គ្រាមជាមួយរុស្ស៊ីនេះ ប៉ុន្តែវាអាចនឹងនាំអោយមានការកាត់បន្ថយជំនួយនាពេលអនាគត ប្រសិនបើត្រូវបានគេរកឃើញថាអ៊ុយក្រែន ឬភ្នាក់ងាររបស់ខ្លួនបានធ្វើប្រតិបត្តិការបែបនេះនៅក្នុងដែនទឹកអឺរ៉ុប។ រីឯការរកឃើញថាសហរដ្ឋអាមេរិក ឬអ្នកតំណាងរបស់ខ្លួនជាអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះនឹងផ្តល់ឱ្យរុស្ស៊ី និងចិននូវអានុភាពបន្ថែមទៀត ក្នុងការដេញតាមសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ពួកគេដើម្បីបានឳកាសទាមទារសម្រាប់នីតិរដ្ឋ អធិបតេយ្យភាព និងបូរណភាពទឹកដីដែលត្រូវគោរពរបស់ពួកគេ។
ចំណែកការរកឃើញថារុស្ស៊ីនៅពីក្រោយការផ្ទុះនេះវិញនឹងផ្តល់ទម្ងន់ដល់ការអះអាងរបស់លោកខាងលិចដែលថាទីក្រុងមូស្គូកំពុងបំពានច្បាប់អន្តរជាតិ និងមានឆន្ទៈប្រើប្រាស់ថាមពលជាអាវុធប្រឆាំងនឹងអឺរ៉ុប។ មិនមានការចង្អុលបង្ហាញថានៅពេលណាដែលការស៊ើបអង្កេតអ៊ឺរ៉ុបនឹងបញ្ចប់នោះទេ ហើយហាក់បីដូចជាមិនអាចទៅរួចនោះទេដោយសារតែភាពច្របូកច្របល់និងការមិនទុកចិត្តគ្នានៅជុំវិញជម្លោះអ៊ុយក្រែន ដែលការរកឃើញរបស់វានឹងត្រូវបានទទួលស្គាល់ជាសកល។