បន្ទាប់ពីលោកហេងវិសាល និងស្រីនាបានភ្ជាប់ពាក្យជាមួយគ្នាថ្មីៗកាលពីថ្ងៃទី០៩ ខែតុលានេះ នៅថ្ងៃបន្ទាប់អ្នកលេងនៅលើបណ្តាញសង្គមហ្វេសប៊ុកក៏មានការផ្ទុះភ្ញាក់ផ្អើលជាថ្មីនៅពេលឃើញលោក Noly Records បានធ្វើការបង្ហោះវីដេអូ Teaser បទចម្រៀងថ្មីរបស់លោករួមគ្នាជាមួយនឹងលោក Tena ដែលមានចំណងជើងថា «Private» ដោយមានតួអង្គសម្តែងជាលោកហេងវិសាល និងស្រីនាផងដែរ។ វីដេអូនេះបានធ្វើអោយអ្នកទស្សនាមួយចំនួនយល់ឃើញថា តើវាអាចជាការ Prank ដែររឺទេ សំរាប់ពិធីភ្ជាប់ពាក្យរបស់ពួកគេថ្ងៃមុន ហើយអ្នកមួយចំនួនទៀតក៏យល់ឃើញថានេះប្រហែលត្រឹមជាកាដូពិសេសមួយដែលលោក Noly Records និងលោកថេណា ជូនសំរាប់ពួកគេតែប៉ុណ្ណោះដោយដកស្រង់និងច្នៃប្រឌិតចេញពីជីវិតស្នេហាពិតរបស់ពួកគេ។
លោក Noly Records បានអោយតំរុយដោយធ្វើការបង្ហោះរូបភាពសម្តែងរបស់ពួកគេនៅក្នុងMVជាមួយនឹងខេបសិនបញ្ជាក់រួចមកហើយកាលពីភ្ជាប់ពាក្យរបស់អ្នកទាំងពីរថា«MVជាការសម្តែង ឯរឿងភ្ជាប់ពាក្យនឹងជាការពិត!» ដែលបញ្ជាក់បានយ៉ាងច្បាស់ថាទាំង MV និងទាំងពិធីភ្ជាប់ពាក្យសុទ្ធតែជារឿងពិតសំរាប់អ្នកទាំងពីរទាំងអស់! យ៉ាងណាមិញផងដែរ មហាជនជាច្រើនមានការទន្ទឹងរង់ចាំមើល MVពេញនេះជាខ្លាំង ដែលនឹងត្រូវចេញផ្សាយជាផ្លូវការនៅក្នុងថ្ងៃទី១៥ ខែតុលាខាងមុខនេះហើយ ដោយផលិតឡើងដោយស្ទូឌីអូ Nakae Entertainment។ ចំនែកលោកថេណាវិញក៏បានធ្វើការបង្ហោះនូវវីដេអូ Teaser ចម្រៀងមួយនោះដែរនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោក ហើយក៏ធ្វើអោយមានហ្វេនជាច្រើនបានដេញដោលសួរនាំលោកថាតើពេលណាជាវេនរបស់លោកម្តង។