BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អគ្គលេខាធិការអ.ស.ប.តែងតាំងសង្គមវិទូជនជាតិសឹង្ហបុរី Noeleen Heyzer ជាបេសកជនពិសេសUNប្រចាំមីយ៉ាន់ម៉ា

ថ្ងៃព្រហស្បតិ៍, 28 ខែតុលា 2021 08:53  គុន ច័ន្ទរដ្ឋា

United Nations-

អគ្គលេខាធិការអ.ស.ប. Antonio Guterres បានប្រកាសកាលពីថ្ងៃច័ន្ទ ថាលោកបានតែងតាំងសង្គមវិទូជនជាតិសឹង្ហបុរី អ្នកស្រី Noeleen Hayzer ជាបេសកជនពិសេសប្រចាំមីយ៉ាន់ម៉ា។ អ្នកស្រីនឹងជំនួស Christine  Schraner ដែលជាជនជាតិស្វីស។ 

Hayzer អាយុ ៧៣ឆ្នាំធ្លាប់បានកាន់តំណែងជាន់ខ្ពស់ជាច្រើននៅអ.ស.ប. ,ជាពិសេសនៅក្នុងឆ្នាំ២០០៧ដល់២០១៤ ជាប្រធានគណៈកម្មាធិការសង្គមនិងសេដ្ឋកិច្ចសំរាប់អាស៊ីប៉ាស៊ីហ្វីក។ ក្នុងចន្លោះឆ្នាំ២០១៣និង២០១៥ លោកស្រីធ្លាប់បំរើការជាទីប្រឹក្សារពិសេសរបស់ ទីម័រខាងកើត ។

ដោយសារការងារលោកស្រីពាក់ព័ន្ធទៅនឹងគណៈកម្មាធិការសង្គមនិងសេដ្ឋកិច្ច Hayzer ធ្លាប់បានធ្វើការងារជាមួយនឹងអាស៊ាននិងជាមួយអាជ្ញាធរមីយ៉ាន់ម៉ាផងដែរក្នុងការងារអភិវឌ្ឍន៍និងបំបាត់ភាពក្រីក្រ។ ចាប់តាំងពីរដ្ឋប្រហារនៅថ្ងៃទី១ខែកុម្ភះនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលបញ្ចប់នូវរយៈពេល១០ឆ្នាំនៃលទ្ធិប្រជាធិបតេយ្យ ,អ.ស.ប. និងអាស៊ានមិនបានទទួលនូវជោគជ័យក្នុងការជំរុញពួកយោធាមីយ៉ាន់ម៉ាឲ្យរៀបចំឡើងវិញនូវការសន្ទនាខាងផ្នែកនយោបាយនិងដោះលែងនិងមន្ត្រីស៊ីវិលដែលត្រូវបានចាប់ខ្លួននៅក្នុងរដ្ឋប្រហារ។

ទាំង Burgener ,ដែលបានចាកចេញពីការងារជាមួយអ.ស.ប.បន្ទាប់ពីបំរើការអស់រយៈពេលជាង៣ឆ្នាំ ហើយត្រឡប់ទៅធ្វើការឲ្យរដ្ឋាភិបាលស្វីសវិញ,ទាំងអនុរដ្ឋមន្ត្រីក្រសួងការបរទេសប្រ៊ុយណេ Erywan Yusof ដែលតែងតាំងជាបេសកជនពិសេសរបស់អាស៊ាន ដែលធ្លាប់បានធ្វើដំណើរទៅកាន់ មីយ៉ាន់ម៉ា គ្មាននរណាម្នាក់អាចមានលទ្ធភាព ជួបជាមួយអ្នកស្រី អូងសាន ស៊ូជី ដែលជាអតីតមេដឹកនាំស៊ីវិលដូចការរំពឹងទុកនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ប៉ុស្ត៍ព័ត៌មានអាស៊ី ( CNA ) Hayzer បាននិយាយថា លោកស្រីមានកិត្តិយសជាពន់ពេកដែលត្រូវបានតែងតាំងជា បេសកជនពិសេសប្រចាំមីយ៉ាន់ម៉ា។

noeleen-heyzer-data


 


ថ្ងៃព្រហស្បតិ៍, 28 ខែតុលា 2021 08:53  គុន ច័ន្ទរដ្ឋា