BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ខ្សែភាពយន្ត “No Time To Die” បានរកប្រាក់ចំណូលចំនួន៥៦លានដុល្លារក្នុងការចាក់បញ្ចាំងលើកដំបូង

ថ្ងៃចន្ទ, 18 ខែតុលា 2021 13:50  BeeTube News

T30m

នេះជាការសម្តែងចុងក្រោយរបស់លោក Daniel Craig ក្នុងតួអង្គជា James Bond ដែលនៅក្នុងខ្សែភាពយន្តនេះ។ ខ្សែភាពយន្ត No Time To Die បានបង្ហាញខ្លួនជាខ្សែភាពយន្តក្នុងស្រុកលេខ ១ នៅក្នុងរោងភាពយន្តនៅចុងសប្តាហ៍នេះ។
ទោះបីជាភាពយន្តនេះជាប់នៅចំណាត់ថ្នាក់លេខ ១ ក៏ដោយ ប៉ុន្តែប្រាក់ចំណូលបានធ្លាក់ចុះបន្តិចក្រោមការព្យាករណ៍ពី ៦០ ទៅ ៧០ លានដុល្លារ។ ខ្សែភាពយន្តនេះ ទទួលបានការគាំទ្រច្រើនលើឆាកអន្តរជាតិ ជាមួយនឹងការរកចំណូលទូទាំងពិភពលោកសរុបចំនួន ៣១៣ លានដុល្លារ គិតត្រឹមថ្ងៃអាទិត្យ ទី១០ ខែតុលា ឆ្នាំ២០២១។ 

ភាពយន្ត “No Time To Die” និយាយអំពីការត្រឡប់មកវិញពីការចូលនិវត្តន៍របស់តួអង្គ James Bond បន្ទាប់ពីគាត់ត្រូវបានជ្រើសរើសដោយ Felix Leiter (Jeffrey Wright) ដើម្បីជួយស្វែងរកអ្នកវិទ្យាសាស្ត្រដែលបាត់ខ្លួន។ មិនយូរប៉ុន្មានលោក Bond ត្រូវបានចុះបេសកកម្មដ៏គួរឱ្យភ័យខ្លាចមួយ ដែលធ្វើឱ្យគាត់ត្រូវប្រឈមមុខនឹងសត្រូវថ្មីបំផុតរបស់គាត់គឺ Safin (Rami Malek) ដែលដៃរបស់គាត់មានបច្ចេកវិទ្យាថ្មីមួយដ៏គ្រោះថ្នាក់ទៀតផង។
ខ្សែភាពយន្តនេះក៏មានការចូលរួមសម្តែងពី Ana de Armas , Naomie Harris, Ben Whishaw, Ralph Fiennes និង Christoph Waltz ផងដែរ។ ខ្សែភាពយន្ត “No Time To Die”  ត្រូវបានកំណត់ពេលវេលាដំបូងក្នុងការចេញផ្សាយនៅខែមេសា ឆ្នាំ២០២០ មុនពេលត្រូវបានពន្យារពេលដោយសារជំងឺកូវីត-១៩។ វាត្រូវបានធ្វើការកំណត់ពេលសារជាថ្មីនៅខែវិច្ឆិកា ឆ្នាំ២០២០ ហើយបន្ទាប់មកនៅខែមេសា ឆ្នាំ២០២១ មុនពេលការកំណត់ពេលចេញផ្សាយចុងក្រោយនៅថ្ងៃទី ៨ ខែតុលា។
លោក Craig មានអាយុ ៥៣ឆ្នាំ បានពិភាក្សាអំពីខ្សែភាពយន្តនេះនៅក្នុងបទសម្ភាសន៍ជាមួយ CNN កាលពីពេលថ្មីៗនេះដោយបានពន្យល់ថា គាត់គិតថាការទស្សនាខ្សែភាពយន្តនេះវានៅក្នុងរោងកុនល្អមើលជាងនៅផ្ទះ។
កាលពីសប្តាហ៍មុន តារាសម្តែងរូបនេះត្រូវបានផ្តល់កិត្តិយសនៅលើឆាក Hollywood Walk of Fame ដែលធ្វើឱ្យគាត់ក្លាយជាតារាសម្តែងតួអង្គ Bond ទី ៤ ដែលទទួលបានកិត្តិយសបន្ទាប់ពី Roger Moore, David Niven និង Pierce Brosnan ។
ខ្សែភាពយន្ត “No Time To Die” កំពុងចាក់បញ្ចាំងនៅរោងភាពយន្តហើយ៕
អត្តបទដកស្រង់ពី Ally Mauch
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង

T31m


 


ថ្ងៃចន្ទ, 18 ខែតុលា 2021 13:50  BeeTube News