នៅថ្ងៃទី១១ ខែកក្កដានេះ កញ្ញានីគីនីគីប្រកាសចេញបទចំរៀងមួយបទមានចំណងជើងថា«Someone Closed to me» ក្រោយពីស្ងាត់អស់រយៈពេលមួយឆ្នាំ។ កញ្ញានីគីនីគីទើបតែបញ្ចេញបទចំរៀងថ្មីៗរបស់កញ្ញារួចមកហើយទេមានដូចជាបទ Mind , Set my soul on fire និង New Baby ជាដើមហើយក្នុងពេលឆាប់ៗនេះកញ្ញាបានប្រកាសថានឹងចេញបទចំរៀងមួយទៀតជាផ្លូវការ មានចំណងជើងថាមនុស្សជំនិតនិងមានចំណងជើងជាភាសាអង់គ្លេសថា Someone so close to me។ បទនេះកញ្ញានីគីនីគីបាននិយាយរៀបរាប់់ថាជាការខិតខំប្រែងប្រែងធ្វើចំណាយពេលអស់រយៈពេលមួយឆ្នាំដើម្បីផលិតចេញជាស្នាដៃថ្មីប្លែកមួយនេះបានមានទាំងរសជាតិឈឺចាប់ និងមានអត្ថន័យជ្រាលជ្រៅ។
កញ្ញានីគីនីគីបានប្រាប់បន្ថែមទៀតផងដែរថាការច្រៀងផ្ទាល់ក្នុងពេលសម្តែង MV មួយនេះធ្វើអោយកញ្ញាអាចដាក់មនោសញ្ចេតនាចូលទៅក្នុងបទចំរៀងកាន់តែជ្រាលជ្រៅដែលខុសពីការសម្តែង Lip-Sync នៅពេលថត MV ទូទៅ។ កញ្ញាបានប្រាប់ថាកញ្ញាបានស្រែកច្រៀងរហូតទាល់តែកញ្ញាអាចទទួលដឹងអារម្មណ៍ឈឺចាប់ដល់ក្នុងបំពង់ក និងចាក់ចូលជ្រៅទៅដល់ក្នុងក្រអៅបេះដូងផងដែរ។ គួរបញ្ជាក់ផងដែរថាកញ្ញានីគីនីគីគឺជាតារាចំរៀងមានប្រជាប្រិយភាពម្នាក់ មានសមត្ថភាពច្រៀងភាសាអង់គ្លេសបានយ៉ាងពិរេាះ ហើយកញ្ញាក៏ជា Influencer និងជា Brand Amassador អោយផលិតផលជាច្រើនដូចជា T&L Natural និងផ្សារទំនើប MC Park ផងដែរ។ មិនតែប៉ុណ្ណេាះកញ្ញាក៏ជាស្ថាបនិកនៃហាងសាឡន រោមភ្នែកថែមទៀត។
កញ្ញា Nikki Nikki ដែលទស្សនិកជនធ្លាប់ស្គាល់ជាតារាចំរៀងស្រីម្នាក់មានភាពល្បីល្បាញ ព្រមទាំងមានភាពលេចធ្លោក្នុងការបង្កើតវីឌីអូ Content នាៗ មានគ្រប់រសជាតិរាប់តាំងពីកំប្លុកកំប្លែងដល់វីឌីអូអប់រំផ្សេងៗ កាលពីពេលមុនៗនេាះកញ្ញានីគីនីគីធ្លាប់បានចេញសារអប់រំក្នុងវីឌីអូនានារបស់អ្នកនាងអំពីវិធីជួយខ្លួនឯងពីជំងឺបាក់ទឹកចិត្ត ដែលកាលណេាះកញ្ញាបានចែករំលែកពីបទពិសោធន៍ខ្លួនឯង និងណែនាំពីវិធីរំដេាះខ្លួនឯងចេញពីជំងឺមួយនេះ សារណែនាំដាស់តឿនរបស់កញ្ញាទទួលបានការចែករំលែកជាច្រើន និងប៉ះដល់ទឹកចិត្តមនុស្សជាច្រើននាក់ដែលកំពុងជួបនូវបញ្ហាទាំងនេះ។
អត្ថបទដោយ Vatey