BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានអន្តរជាតិ

Nicaragua ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ប្តូរទៅរកចិនប៉េកាំង

ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:17  គុន ច័ន្ទរដ្ឋា

NBCNews

Nicaragua កាលពីថ្ងៃព្រហស្បត៍បានផ្លាស់ប្តូរទំនាក់ទំនងការទូតដ៏យូរលង់ពីតៃវ៉ាន់ហើយបានងាកទៅរកទីក្រុងប៉េកាំងក្នុងការទទួលស្គាល់នយោបាយចិនតែមួយនិងបន្ថយបន្តិចម្តងៗនៃសម្ព័ន្ធមិត្តអន្តរជាតិជាមួយតៃវ៉ាន់។ “រដ្ឋាភិបាលនៃសាធារណរដ្ឋ Nicaragua ថ្ងៃនេះបានផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់និងបញ្ឍប់លែងមានឲ្យមានទំនាក់ទំនងជាផ្លូវការ ” ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើជាភាសារអង់គ្លេសនិងអេស៉្បាញ។

photo_2021-12-10_12-47-51

“សាធារណរដ្ឋប្រជាមានិតុចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយដែលតំណាងឲ្យចិនទាំងអស់រួមទាំងតៃវ៉ាន់ផងដែរដែលជាផ្នែកមួយពុំអាចកាត់ផ្តាច់ចេញបានពីអធិបតេយ្យភាពរបស់ចិន ”សេចក្តីថ្លែងការណ៍បានបន្ថែម។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបាននិយាយថា តំណាងរដ្ឋាភិបាល ចិននិងNicaragua នឹងជជែកគ្នានៅទីក្រុងភាគខាងជើងនៃប្រទេសចិន Tinjian នៅថ្ងៃសុក្រ។ តៃវ៉ាន់បានឆ្លើយតបភ្លាមៗ ដោយសំដែងនូវការឈឺចាប់និងស្តាយក្រោយក្នុងការសំរេចចិត្តនេះ ព្រមទាំងបាននិយាយថាលោកប្រធានាធិបតីនៃប្រទេសអាមេរិកកណ្តាល Daniel Ortega មិនបានគោរពនូវចំណងមិត្តភាពរវាងប្រជាជនតៃវ៉ាន់និង Nicaragua ។

“ ក្នុងនាមជាសមាជិកមួយនៅក្នុងសហគមន៍អន្តរជាតិ តៃវ៉ាន់មានសិទ្ធនឹងផ្លាស់ប្តូរគ្នាទៅវិញទៅមកនិងអភិវឌ្ឍន៍ទំនាក់ទំនងការទូតជាមួយនឹងប្រទេសដ៏ទៃទៀត “ក្រសួងការបរទេសតៃវ៉ាន់បាននិយាយ។ តៃវ៉ាន់នឹងបន្តរដើម្បីជំរុញនូវទំនាក់ទំនងការទូតជាក់ស្តែងដើម្បីពង្រីកលំហរអន្តរជាតិរបស់ខ្លួននិងព្យាយាមធ្វើឲ្យតៃវ៉ាន់ទទួលបានជោគជ័យនៅក្នុងក្របខ័ណ្ឌអន្តរជាតិ។ ចិនបាននិយាយថា តៃវ៉ាន់គឺជាខេត្តមួយរបស់ខ្លួនដែលគ្មានសិទ្ធនឹងក្លាយទៅជារដ្ឋមួយទេ ហើយបានដាក់សម្ពាធនិងខិតខំប្រឺងប្រែងដើម្បីអូសទាញសម្ព័ន្ធមិត្តតៃវ៉ាន់ដែលនៅសេសសល់។ ជាពិសេសនៅអាមេរិកកណ្តាល និង អាមេរិកខាងត្បូង ដែលមាន El Salvador និងសាធារណរដ្ឋ Dominican ដែលបានផ្លាស់ប្តូទំនាក់ទំនងការទូតទៅជាមួយចិននៅឆ្នាំ២០១៨និង Panama មួយឆ្នាំមុន

ឯកអគ្គរដ្ឋទូតចិននៅអ.ស.ប. លោក Zhang Jun អបអរសាទរ Nicaragua។ “ការផ្តាច់ទំនាក់ទំនងការទូតជាមួយតែវ៉ាន់ វាជាបរាជ័យរបស់សហរដ្ឋអាមេរិក វាបានកើតឡើងជាច្រើនខែបន្ទាប់ពីមានទំនាក់ទំនងមិនសូវល្អជាមួយទីក្រុងវ៉ាស៊ិនតុននិងលោក Ortega និងបានលេចចេញមកនៅពេលដែលក្រសួងការបរទេសអាមេរិកបាននិយាយថា គេបានដាក់ទណ្ឌកម្មលើរូបលោក Nestor Moncada Lau ដែលជាទីប្រឹក្សារសន្តិសុខរបស់លោក Ortega ដែលរងការចោទប្រកាន់ថាលោកបាន ធ្វើប្រតិបត្តិការនាំចូលនិងបានបន្លំពន្ធគយដើម្បីធ្វើឲ្យសមាជិករដ្ឋាភិបាលលោក Ortega មានបាន។


ថ្ងៃសៅរ៍, 11 ខែធ្នូ 2021 08:17  គុន ច័ន្ទរដ្ឋា