BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

យកឈ្នះលើខ្លួនឯងពីម្សិលមិញ អភិវឌ្ឍន៍ខ្លួនឯងថ្ងៃនេះ រីករាយនឹងភាពជោគជ័យនៅថ្ងៃស្អែក - Neymar Jr

ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 09:34  BeeTube News

ណៃ ម៉ា (Neymar) គឺជាកីឡាករបាល់ទាត់ដែលមានទេពកោសល្យបំផុត។ ប៉ុន្តែនៅពេលដែលគាត់មានអាយុត្រឹមតែ 4 ខែ អ្វីគ្រប់យ៉ាងស្ទើរតែបានបញ្ចប់មុនពេលវាចាប់ផ្តើម។ គាត់​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​គួរ​ឲ្យ​រន្ធត់មួយ ដែលរថយន្ត​បាន​ឈប់​នៅ​ច្រាំង​ថ្ម​មួយ​នៅ​ពីលើ​អូរ​។

គ្រួសារទាំងមូលស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ទារកនោះត្រូវបានគេរកឃើញមានហូរឈាម ប៉ុន្តែសំណាងល្អគាត់បានរត់គេចខ្លួនដោយរបួសស្រាល ហើយឪពុករបស់គាត់មានរបួសបាក់ត្រគាកប៉ុណ្ណោះ។ ណៃ ម៉ា (Neymar) បានធំឡើងជាក្មេងដែលមានភាពស្វាហាប់ខ្លាំង ប៉ុន្តែគ្រួសាររបស់គាត់រស់នៅក្នុងភាពក្រីក្រ។ គាត់មានស្រុកកំណើតនៅទីក្រុង សាវ ផលឡូ (Sao Paulo) ហើយរស់នៅក្នុងសង្កាត់ដ៏គួរឱ្យភ័​យខ្លាចមួយ។ ឪពុក​របស់​គាត់​បាន​បោះបង់​អាជីព​បាល់ទាត់​របស់​គាត់​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ ហើយ​បាន​ធ្វើ​ការងារ​ចំនួន​បី ​ដើម្បី​ដោះស្រាយពីជីវភាពប្រចាំថ្ងៃ។ ស្ថានភាពពិតជា​លំបាកខ្លាំង​ណាស់ ហើយ​គ្រួសាររបស់​គាត់​ក្រីក្រខ្លាំង​ពេក រហូតដល់​មិន​មាន​លទ្ធភាពបង់ថ្លៃ​ភ្លើងប្រើប្រាស់​ផងដែរ​។ ណៃ ម៉ា (Neymar) បានចូលរៀននៅសាលាដ៏អាក្រក់បំផុតមួយ ហើយនៅពេលដែលគាត់ត្រលប់មកផ្ទះវិញ គាត់ត្រូវសិក្សាបន្ថែមទៀត ហើយធ្វើកិច្ចការផ្ទះក្រោមពន្លឺភ្លើងទៀននៅក្នុងផ្ទះដ៏តូចរបស់គាត់។

neymar-jr-biography-net-worth-awards-age-and-many-more-3

"មានរឿងជាមួយម្តាយខ្ញុំ ហើយខ្ញុំគិតថាមនុស្សភាគច្រើនច្បាស់ជាដឹងពីរឿងនេះ។ មានពេលមួយនោះ ខ្ញុំ​ពិត​ជា​ចង់​ញ៉ាំនំ​ខូគីខ្លាំងណាស់ ប៉ុន្តែ​យើង​អត់​មានវា​ទេ ដូច្នេះ​ម៉ាក់​ខ្ញុំ​បាននិយាយថា ​កូន ​យើង​អត់​មាន​លុយ​​ទេ ដូច្នេះគ្មានវិធីណារកនំខូគីឲ្យកូនញ៉ាំឡើយ។ ម្តាយនឹងជំពាក់នំកូនសិននៅអាទិត្យនេះ ប្រហែលជាអាទិត្យក្រោយ នៅពេលដែលឪពុករបស់កូនទទួលបានប្រាក់ខែរបស់គាត់ យើងអាចទិញវាឲ្យកូនញ៉ាំ។ ក្នុងពេលជាមួយគ្នានោះ ខ្ញុំបានប្រាប់ទៅកាន់ម្តាយរបស់ខ្ញុំថា មិនអីទេម៉ាក់ ថ្ងៃណាមួយខ្ញុំនឹងក្លាយជាអ្នកមាន ខ្ញុំ​នឹង​ទិញ​រោងចក្រ​ខូគី ដូច្នេះ​ខ្ញុំ​អាច​ញ៉ាំ​បាន​គ្រប់​ពេល​ដែល​ខ្ញុំ​ចង់ញ៉ាំ"។

ដើម្បីសន្សំប្រាក់បានខ្លះ គ្រួសារទាំងមូល​ត្រូវផ្លាស់ទៅរស់នៅជាមួយតាយាយរបស់ ណៃ ម៉ា (Neymar) ហើយពួកគេត្រូវដេកក្នុងបន្ទប់គេងដ៏តូចមួយ រួមជាមួយនឹងពូកតែមួយគត់។ ចំណែកឯទេពកោសល្យរបស់គាត់ក្នុងវិស័យបាល់ទាត់វិញ មិនអាចពិពណ៌នាបានទេ។ នៅអាយុ 11 ឆ្នាំ Neymar បានក្លាយជាកីឡាករបាល់ទាត់តាមដងផ្លូវដ៏ល្អបំផុតនៅក្នុងស្រុកកំណើតរបស់គាត់ ហើយមិនយូរប៉ុន្មានក្រោយមក គាត់បានរីកចម្រើនពីការលេងបាល់ទាត់តាមដងផ្លូវ ទៅជាការលេងនៅលើទីលានបាល់ទាត់វិញ។ ណៃ ម៉ា (Neymar) ទៅលេងឱ្យក្លឹប​ សាន តូស (Santos) រហូតដល់ឆ្នាំ 2013 នៅពេលដែលគាត់ត្រូវបានចុះហត្ថលេខាជាមួយក្លឹប បាសេឡូណា (Barcelona) ក្នុងតម្លៃ 57 លានដុល្លារ ដែលជាឱកាសដ៏អស្ចារ្យមួយសម្រាប់គាត់ក្នុងការលេងជាមួយ លីអូណែល ម៉ែសស៊ី (Lionel Messi) ។

Neymar-PSG-mw88

4 ឆ្នាំក្រោយមក គាត់ត្រូវបានចុះហត្ថលេខាដោយ ប៉ារីស សែន ចឺម៉ាន (Paris Saint-Germain) ក្នុងតម្លៃ 263 លានដុល្លារ គាត់បានបំបែកកំណត់ត្រាសម្រាប់ការផ្ទេរកីឡាករបាល់ទាត់ថ្លៃបំផុតក្នុងវិស័យនេះ។ ដូច្នេះហើយ ក្មេងប្រុសដ៏កំសត់ម្នាក់នេះ បានក្លាយជាកីឡាករបាល់ទាត់ថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ ហើយអ្វីទៅជាអាថ៌កំបាំងរបស់គាត់?

គាត់​មិនមែន​លេង​បាល់​ដើម្បីទទួលបាន​លេខ​មួយ ឬល្អបំផុតនោះ​ទេ គាត់​លេងបាល់​ព្រោះ​គាត់​ស្រឡាញ់​វា។ ណៃ ម៉ា (Neymar) មិន​ខ្វល់​ពី​ការ​ប្រកួត​ប្រជែងនោះ​ទេ គាត់​គិត​តែ​ពី​ការ​អភិវឌ្ឍន៍សមត្ថភាពរបស់គាត់​ប៉ុណ្ណោះ។

“ខ្ញុំ​គ្រាន់​តែ​ចង់​ធ្វើ​ឲ្យមានការរីកចម្រើន​ជា​រៀង​រាល់​ថ្ងៃប៉ុណ្ណោះ មិន​មែន​ល្អ​ជាង​អ្នក​ដទៃ​ឡើយ” ។

cc7494fee4b62d8b35e124e0619b76b0c2ddaa1a

ដូច្នេះ​តើ​អ្នក​ដឹង​ទេ​ថា​ នរណា​កំពុង​ឈរ​នៅលើ​ផ្លូវ​ឆ្ពោះទៅរក​ជោគជ័យរបស់​អ្នក? ម្នាក់នោះមិនមែនជាអ្នកជិតខាងរបស់អ្នក មិនមែនជាមិត្តភក្តិរបស់អ្នក ឬឪពុកម្តាយរបស់អ្នក ម្នាក់នោះគឺជា​អ្នក។ ពេលខ្លះអ្នកអាចមានអារម្មណ៍ថាជាអ្នកចាញ់ម្នាក់ ហើយមនុស្សនៅជុំវិញខ្លួនអ្នកតែងតែឈ្នះ ដូច្នេះអ្នកគ្រាន់តែចង់បានភាពជោគជ័យម្តងដូចគេប៉ុណ្ណោះ។ មិត្តភ័ក្តិរបស់អ្នកទាំងអស់ហាក់បីដូចជាមានការងារដែលគេស្រមៃ គ្រប់គ្នាសុទ្ធតែជោគជ័យ មានទំនាក់ទំនងស្នេហាដ៏ល្អ អាជីពដ៏អស្ចារ្យ មានលុយច្រើនជាងអ្នក ហើយអ្នកហាក់ដូចជាជាប់គាំងនៅមួយកន្លែង មិនដឹងថាត្រូវទៅមុខ ឬទៅក្រោយនោះទេ ដូច្នេះចុងក្រោយអ្នកបានត្រឹមតែអន់ចិត្តនឹងខ្លួនឯង អន់ចិត្តនឹងអ្នកដទៃ ព្រោះវាជារឿងតែមួយគត់ ដែលអ្នកអាចធ្វើបាន។ ទោះបីជាយ៉ាងណាក៏ដោយ ឈប់ប្រៀបធៀបសមិទ្ធិផលរបស់អ្នកជាមួយអ្នកដទៃដែលនៅជុំវិញខ្លួនអ្នក។ វា​មិន​យុត្តិធម៌​សម្រាប់​ខ្លួន​ឯងឡើយ ហើយ​ក៏​មិន​យុត្តិធម៌​សម្រាប់​អ្នក​ដទៃផង​ដែរ។

neymar-jr

“ប្រៀបធៀបនឹងខ្លួនឯងកាលពីម្សិលមិញ មិនមែននឹងអ្នកដទៃនៅថ្ងៃនេះឡើយ។ មនុស្ស​តែម្នាក់គត់ដែលអ្នកអាចប្រៀបធៀបខ្លួនអ្នកបាន និងមានឱកាសល្អក្នុងការយកឈ្នះនោះ គឺខ្លួនអ្នកកាលពីម្សិលមិញ។ ពួកគេរស់នៅក្នុងជីវិតដូចអ្នក ពួកគេមានគុណសម្បត្តិដូចអ្នក អ្នកទាំងពីរបានចាប់ផ្តើមជីវិតនៅលើបន្ទាត់ដូចគ្នា ហើយអ្នកអាចឈានមុខគេដោយអភិវឌ្ឍន៍ខ្លួនឯងនៅថ្ងៃនេះ។ ដៃគូរប្រកួតប្រជែងរបស់អ្នក មិនមែនជាមួយអ្នកដ៏ទៃឡើយ ដៃគូរប្រកួតប្រជែងរបស់អ្នក គឺជាការពន្យាពេលរបស់អ្នក អត្មារបស់អ្នក អាហារមិនល្អដែលអ្នកកំពុងញ៉ាំ ចំណេះដឹងដែលអ្នកមិនព្រមទទួលយក អាកប្បកិរិយាអវិជ្ជមានដែលអ្នកកំពុងមាន ភាពច្នៃប្រឌិតដែលអ្នកខ្វះខាត ហើយត្រូវយកឈ្នះជាមួយរឿងទាំងនេះ។”

ដូច្នេះហើយ អ្នកត្រូវយកឈ្នះលើខ្លួនអ្នកកាលពីម្សិលមិញ អភិវឌ្ឍន៍ខ្លួនឯងនៅថ្ងៃនេះ ភាពជោគជ័យនៅថ្ងៃស្អែកនឹងជារបស់អ្នក៕


ថ្ងៃពុធ, 16 ខែកុម្ភៈ 2022 09:34  BeeTube News