BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រថយន្ត Next-Gen Ford Ranger ជិតមកដល់កម្ពុជាក្នុងពេលឆាប់ៗនេះ

ថ្ងៃចន្ទ, 01 ខែសីហា 2022 11:20  BeeTube News

រថយន្ត​ Next-Gen Ford Rangerស៊េរីឆ្នាំ2023 នឹងជិតបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាហើយជាមួយនឹងការនាំមកជូននូវModelទាំងបីប្រភេទរួមមាន៖ Wildtrak, XLT និង XL ដែលមានច្រើនជម្រើសពណ៌ដូចជា លឿងទុំ ខ្មៅ ប្រផេះ ទឹកប្រាក់ ស ទឹក ក្រូច ចំណែកឯតំលៃចាប់ផ្តើមពី $58500 ប៉ុណ្ណេាះ។

រូបរាងខាងក្រៅ

-ចង្កៀងផ្នែកខាងមុខរចនាថ្មីC-Clampដែលរចនាចេញជារាងអក្សរ C ប្រភេទ Matrix LED និងចង្កៀងបំភ្លឺពេលថ្ងៃ

-ប៉ាណាខាងមុខរចនាថ្មីពណ៌ខ្មៅរលោងបែបសំណាញ់ និងមានទំហំធំជាងមុនបង្ហាញពីភាពអង់អាចរឹងមាំ

-ចង្កៀងផ្នែកខាងក្រោយជាប្រភេទLEDស៊េរីថ្មី និងបានបន្ថែមស្តុបចំកណ្តាលផ្នែកខាងក្រោយដែលផ្តល់ពន្លឺភ្លឺ និងសុវត្ថិភាពជាងមុន

-ឃ្លុបខាងក្រោយរចនាម៉ូតថ្មីស្រឡាង ងាយស្រួលបិទបើក បូករួមនឹងតែមអក្សរផុសRangerកាន់តែមានអំណាច

-បំពាក់ឈ្នាន់ជាន់ជើងខាងក្រោយងាយស្រួលឡើងចុះរថយន្ត ដោយពុំចាំបាច់ឡើងចុះតាមកង់រថយន្តទៀតទេ

-យ៉ាន់កង់អាលុយមីញ៉ូមរចនាថ្មីទំហំ១៨អ៊ីញ កាន់តែមានភាពស្ព័រ និងអាចបត់បែនគ្រប់ស្ថានការណ៍ផ្លូវ

ផ្នែកខាងក្នុងរចនាបែបស្ព័រ ធំទូលាយ ប្រកបដោយផាសុកភាព

-បច្ចេកវិទ្យាSYNC4ជំនាន់ថ្មី និងអេក្រង់Touchscreen 12អ៊ីញធំលើសរថយន្តPick Upដទៃ

-តាបឡូស្បែកប្រណីតមានទំហំធំទូលាយ ស្អាត និងប្រណីតជាងមុន

-ឃ្លុបផ្នែកខាងលើអាចបិទ បើកងាយស្រួលសំរាប់ផ្ទុកឥវ៉ាន់

-ចង្កូតបូមអេឡិចត្រូនិច(EPAS)ធូរងាយស្រួលបើកបរ

-បច្ចេកវិទ្យាSYNC4ជំនាន់ថ្មីអាចភ្ជាប់ជាមួយApple CarPlay Android Auto &Google MapតាមរយៈWireless

-កង់ទ័រឌីជីថលស៊េរីថ្មី8អ៊ីញ ផ្តល់ទិន្ន័យលំអិត ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងអាចជ្រើសរើសModeបើកបរទៅតាមស្ថានភាពផ្លូវ

-ប្រព័ន្ធសាកថ្មទូរសព្ទ័ឥតខ្សែ(Wireless Charging)​​​រន្ធសាកUSB និងUSB Type C

-ដៃទ្វារផ្នែកខាងក្នុងរចនាម៉ូតថ្មីស្រឡាងដូចទៅនឹងកំពូលរថយន្តPickupខ្នាតធំF-150

-កៅអីពូកស្បែកប្រណិតពណ៌ខ្មៅ​​​ រចនារូបរាងបែបស្ព័ររំលេចជាមួយថ្នេរដេរពណ៌ទឹកក្រូចអមជាមួយនឹងអក្សរផុសWildtrakស៊េរីថ្មី

-បំពាក់ជាមួយម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ រន្ធសាក USB USB Type C និងរន្ធសាកកំលាំង230V

-21

ប្រពន្ធ័សុវត្ថិភាព និងបច្ចេកវិទ្យា

-កាំមេរ៉ាសុវត្ថិភាព360ដឺក្រេ កម្រិតខ្ពស់ជំុវិញរថយន្តផ្តល់រូបភាពច្បាស់ល្អ

-សេនស័រផ្នែកខាងមុខ និងផ្នែកខាងក្រោយសរុបចំនួន៨គ្រាប់

-ប្រពន្ធ័ហ្រ្វាំងដៃអេឡិចត្រូនិចស៊េរីថ្មី

-ប្រពន្ធ័ផ្តល់សញ្ញាគ្រេាះថ្នាក់ពេលជួបឧបសគ្គ រឺអ្នកដំណើរឆ្លងកាត់ និងប្រពន្ធ័ចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ

-ប្រពន្ធ័ផ្តល់សញ្ញាគ្រេាះថ្នាក់ពេលមានឧបសគ្គ រឺប្រពន្ធ័ជំនួយលើដៃចង្កូតបញ្ចៀសចេញពីគ្រេាះថ្នាក់

-ប្រពន្ធ័ជំនួយលើចង្កូត និងរំលឹកអ្នកបើកបរអោយបរលើគន្លងត្រឹមត្រូវ

-ប្រពន្ធ័ផ្តល់ដំណឹងគ្រេាះថ្នាក់ផ្នែកចំហៀង និងខាងក្រោយរថយន្ត

-ប្រពន្ធ័បន្ថយល្បឿន រក្សាគំលាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តិតាមរថយន្តខាងមុខ និងតម្រង់គន្លងផ្លូវ

-ប្រពន្ធ័ផ្តល់សញ្ញាគ្រេាះថ្នាក់ពេលថយក្រោយ 

-ប្រពន្ធ័ចាប់ហ្វ្រាំងបន្ទាន់ពេលថយក្រោយដោយស្វ័យប្រវត្តិ

-ប្រពន្ធ័ចង្កៀងឆ្លាតវៃដែលអាចបែងចែកពន្លឺដោយស្វ័យប្រវត្តិ

-ប្រពន្ធ័ចង្កៀងឆ្លាតវៃដែលអាចរេតាមចង្កូតដោយស្វ័យប្រវត្តិ

1638932797446


ប្រពន្ធ័បើកបរគ្រប់គ្រងស្ថានភាពផ្លូវ

-ម៉ាស៊ីនម៉ាស៊ូត 2.0L Bi-Turbo -ស៊េរីថ្មីដែលបានធ្វើកំណែទំរង់ថ្មី  កំលាំងកាន់តែខ្លាំង និងជួយសន្សំសំចៃច្រើនជាងមុន

-ប្រពន្ធ័គ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ(ពីមុនមានតែនៅលើFord Ranger Raptorប៉ុណ្ណេាះ)

-ប្រពន្ធ័គ្រប់គ្រងប៉ុង(កាប់ពីតាស់)

-ប្រពន្ធ័គ្រប់គ្រងលំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ចៀសការក្រឡាប់

-ប្រពន្ធ័ទប់រថយន្តកុំអោយរអិលថយក្រោយពេលឡើងចំណោត

-ប្រពន្ធ័ទប់លំនឹងរថយន្តពេលចុះចំណោត


អត្ថបទដោយ វត្តី


ថ្ងៃចន្ទ, 01 ខែសីហា 2022 11:20  BeeTube News

Tags: cybertech