Reuters-
នាយករដ្ឋមន្ត្រី នូវ៉ែលហ្សេឡង់ Jacinda Arden បានផ្អាកការៀបការរបស់គាត់ខណ:ដែលបញ្ជាជាតិបានដាក់ចេញនូវបម្រាមជាថ្មី ដើម្បីពន្យឺតនូវការឆ្លងរាលដាលចូលទៅក្នុងសហគមន៍ដោយមេរោគកូវីដ-19 Omicron ដែលបំលែងខ្លួន, អ្នកនាងបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអាទិត្យ។ New Zealand នឹងដាក់ចេញនូវច្បាប់ឲ្យពាក់ម៉ាស់ និងកំណត់នូវចំនួនមនុស្សដែលជួបជុំគ្នាចាប់តាំងពីពាក់កណ្តាលអធ្រាតថ្ងៃអាទិត្យបន្ទាប់ពីមនុស្សមួយក្រុមចំនួន៩នាក់បានបង្ហាញថាមានផ្ទុកមេរោគកូវីដ-19 Omicron បានជ្រៀតចូលទៅក្នុងសហគមន៍បន្ទាប់ពីចេញពី កន្លែងរៀបអាពាហ៍ពិពាហ៍មួយ។
ក្រុមគ្រួសារមួយដែលបានវិលត្រឡប់ទៅកាន់ Nelson នាកោះភាគខាងត្បូងតាមយន្តហោះ បន្ទាប់ពីបានចូលរួមក្នុងពិធីមង្គលការនិងព្រឹត្តិការណ៍ផ្សេងទៀតនៅ Auckland នាកោះភាគខាងជើង។ ក្រុមគ្រួសារនិងអ្នកបំរើតាមយន្តហោះបានធ្វើតេស្ត៍វិជ្ជាមាន។ New Zealand នឹងត្រូវដាក់ឲ្យចូលទៅក្នុងពណ៌ក្រហម ដែលបានរៀបចំនៅក្រោមរចនាសម្ព័ន្ធនៃកិច្ចការពារកូវីដ-19 ដែលនឹងតម្រូវឲ្យពាក់ម៉ាស់ ។ ការទទួលរឿបចំនៅផ្នែកខាងក្នុង ដូចជាភោជនីយដ្ឋាន រង្គសាល និងព្រឹត្តិការណ៍ជួបជុំផ្សេងៗនឹងត្រូវកំណត់នូវចំនួនមនុស្សដោយមិនឲ្យលើសពី១០០នាក។ ការកំណត់ចំនួនមនុស្សនឹងមិនឲ្យលើសពី២៥នាក់ បើសិនជាទីកន្លែងនោះមិនបានប្រើកាតចាក់វ៉ាក់សាំង។ Arden បាននិយាយ។
“ កាេរៀបអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងមិនប្រព្រឹត្តិឡើងទេ” នាងនិយាយប្រាប់អ្នកយកព័ត៌មាន ដោយបានបន្ថែមថា នាងមានការសោកស្តាយសំរាប់អ្នកណាម្នាក់ដែលនឹងត្រូវជួបនឹងសេណារីយ៉ូដូចនាង” ។ Arden មិនបានបញ្ចេញឲ្យដឹងពីកាលបរិច្ឆេទនៃការរៀបអាពាហ៍ពិពាហ៍របស់នាងទេ ប៉ុន្តែមានពាក្យចចាមអារាមថាជិតមកដល់ហើយ។នៅពេលដែលត្រូវបានសួរដោយអ្នកយកព័ត៌មាន ថាតើនាងមានអារម្មណ៍បែបណាដែរ អំពីការផ្អាកនូវការរៀបការ ចំពោះគូជីវិតដែលរួមរស់នៅជាមួយគ្នាជាយូរឆ្នាំ លោក Clark Gaylord , Arden បានឆ្លើយថា “នេះជាជីវិត “។
នាងបានបន្ថែមទៀតថា “ ខ្ញុំក៏មិនខុសពីអ្នកដទៃដែរ ដូចម្តេចបានជាខ្ញុំហ៊ាននិយាយដូច្នេះ ជនជាតិ New Zealand ជាច្រើនពាន់នាក់ដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារជម្ងឺរាតត្បាតនេះ រឿងដែលគួរឲ្យសោកសង្រេងជាងនេះទៅទៀត គឺការដែលមិនអាចរស់នៅជាមួយមនុស្សម្នាក់ដែលយើងស្រឡាញ់ ពេលខ្លះនៅពេលដែលគេមានជម្ងឺជាទម្ងន់ វាស្ថិតនៅឆ្ងាយណាស់ និងសោកសង្រេជាងអ្វីដែលខ្ញុំធ្លាប់ជួបប្រទះទៅទៀត។