BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ក្រុមហ៊ុន Netflix បានបើកដំណើរការហ្គេមក្នុងទូរស័ព្ទដំបូងរបស់ខ្លួនសម្រាប់ Android ទូទាំងពិភពលោក

ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 12:50  BeeTube News

 

netflix-logo-5g-phone-lg-velvet-5882

ក្រុមហ៊ុន Netflix បានចាប់ផ្តើមបញ្ចេញហ្គេមទូរស័ព្ទចំនួន 5 ដំបូងរបស់ខ្លួន ដែលអាចលេងបាននៅក្នុងកម្មវិធី Android ជាមុនសិន ហើយបន្ទាប់មកនឹងអាចលេងនៅក្នុងកម្មវិធី Apple iOS ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។ ហ្គេមនេះ អាចរកបានភ្លាមៗសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ ឬថេប្លេត Android៖ ពួកវាត្រូវបានដាក់ក្នុងបញ្ជីនៅក្នុង Google Play Store ដែលមានដូចជា Stranger Things: 1984 និង Stranger Things 3: The Game ហ្គេមទាំងពីរ បានបង្កើតឡើងដោយ BonusXP; Shooting Hoops និង Teeter Up បង្កើតឡើងដោយ Frosty Pop; និង Card Blast បង្កើតឡើងដោយ Amuzo និង Rogue Games ។ ហ្គេមចំនួនបីចុងក្រោយនេះ គឺជាផ្នែកមួយនៃការធ្វើតេស្តរបស់ Netflix លើហ្គេមទូរស័ព្ទនៅក្នុងប្រទេសប៉ូឡូញ អេស្ប៉ាញ និងអ៊ីតាលី កាលពីដើមឆ្នាំនេះ។

ការផ្លាស់ប្តូរនេះ គឺជាជំហានដ៏ធំមួយ ហើយចុងក្រោយបង្អស់របស់ក្រុមហ៊ុន នៅក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឱ្យហ្គេមវីដេអូ ជាផ្នែកមួយនៃការបង្កើនការភ្ជាប់គណនី Netflix របស់ខ្លួន។ ក្រុមហ៊ុន Netflix បានបញ្ជាក់កាលពីខែកក្កដាថា ខ្លួននឹងពង្រីកការបង្កើតហ្គេម ដោយចាប់ផ្តើមជាមួយនឹងហ្គេមដែលគ្មានការផ្សាយពាណិជ្ជកម្ម សម្រាប់ឧបករណ៍ចល័តដូចជាទូរស័ព្ទ និងថេប្លេត ដែលមានភ្ជាប់គណនី Netflix របស់ខ្លួនដោយមិនគិតថ្លៃបន្ថែមទៀត។

android-collage-1920x1080-ucan-en

វត្តមានរបស់ហ្គេមទាំងនេះ នឹងបានពង្រីកក្រុមហ៊ុន Netflix ពីអាជីវកម្មស្នូលនៃកម្មវិធីទូរទស្សន៍ និងភាពយន្ត ដែលជាសេវាកម្មវីដេអូដែលមានអ្នកប្រើប្រាស់ច្រើនបំផុតនៅលើពិភពលោក។ ការកើនឡើងនៃការចាប់អារម្មណ៍លើឧស្សាហកម្មហ្គេមក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-19 កាលពីឆ្នាំមុន បានធ្វើឲ្យទីផ្សារសកលសម្រាប់ហ្គេមវីដេអូអាចរកចំណូលបានជិត 178 ពាន់លានដុល្លារ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ 200 ពាន់លានដុល្លារក្នុងឆ្នាំ 2023៕

អត្តបទដកស្រង់ពី Joan E. Solsman

បកប្រែនិងកែសម្រួលដោយលោក គីមម៉េង


ថ្ងៃអាទិត្យ, 07 ខែវិច្ឆិកា 2021 12:50  BeeTube News