BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលស្រែក "លោក Netanyahu ចុះញ៉មចំពោះការទាមទាររបស់លោក Sinwar" នៅក្នុងកិច្ចព្រមព្រៀងចំណាប់ខ្មាំង

ថ្ងៃពុធ, 22 ខែវិច្ឆិកា 2023 13:46  BeeTube News

Untitled design - 2023-11-22T134413.345 (1)

នៅក្នុងកិច្ចព្រមព្រៀងចំណាប់ខ្មាំងរវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានបង្ហាញថា លោក Netanyahu បាន“លុតជង្គង់ចុះញ៉ម” ចំពោះការទាមទាររបស់លោក Yahya Sinwar ក្នុងការដោះដូរចំណាប់ខ្មាំង ហើយបានយល់ព្រមចំពោះសំណើរទប់ស្កាត់ការឈ្លបយកការណ៍តាមអាកាសនៃតំបន់ Gaza Strip។ ចំណែកក្នុងជួររដ្ឋាភិបាលលោក ​Netanyahu បានបដិសេធនូវកិច្ចព្រមព្រៀងនេះ ខណៈកងទ័ពអ៊ីស្រាអែល​ប​​​ានបញ្ជាក់​ថា​នេះគឺជា​កិច្ច​ព្រម​ព្រៀង​មួយដ៏​ល្អ។ តើ​អ្នក​ណានឹងទទួល​បាន​ប្រយោជន៍​ពី​កិច្ច​ព្រម​ព្រៀង​ចំណាប់​ខ្មាំងនេះ? ជាមួយនឹងការកើនឡើងជម្លោះនៅភាគខាងត្បូងប្រទេសលីបង់ អាមេរិកបានព្រមានកងទ័ពអ៊ីស្រាអែលអំពីការរីករាលដាលនៃសង្រ្គាម និងពិភាក្សាអំពីអនាគតនៃតំបន់ហ្គាហ្សាដែលអ៊ីស្រាអែលកំពុងស្វែងរកការអភិវឌ្ឍន៍បន្តទៀតនៅពេលក្រោយសង្គ្រាម។ កងទ័ពអ៊ីស្រាអែលបានប្រកាសថា នៅពេលដែលសង្រ្គាមចាប់ផ្តើមនៅភាគខាងត្បូងហ្គាហ្សា អ្នកស្រុកភាគខាងជើងនឹងមិនត្រូវបានអនុញ្ញាតឱ្យវិលត្រឡប់ទៅកាន់ភាគខាងជើង Gaza ម្តងទៀតទេ ដែលជាការគំរាមកំហែងនិងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើអេហ្ស៊ីប។ អេហ្ស៊ីបសង្កត់ធ្ងន់លើគោលជំហររបស់ខ្លួនថានឹងមិនផ្លាស់ទីប្រជាជនទេ និងគំរាមកំហែងកើនឡើងនៃជម្លោះប្រសិនបើអ៊ីស្រាអែលបន្តផែនការរបស់ខ្លួន ដែលត្រូវបានរដ្ឋបាលលោក Biden បដិសេធ! តើលោក Netanyahu នឹងទទួលជោគជ័យក្នុងការពង្រីកនៃសង្រ្គាមមួយនេះទេ?

  1. Netanyahu ចុះញ៉មចំពោះការទាមទាររបស់ Sinwar ក្នុងការដោះលែងចំណាប់ខ្មាំង

យោងតាមសារព័ត៌មាន The Jerusalem Post ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកាបានអោយដឹងថា អ៊ីស្រាអែលបានយល់ព្រមលើលក្ខខណ្ឌដែលបានដាក់ដោយមេដឹកនាំនៃក្រុមសកម្មប្រយុទ្ធហាម៉ាសលោក Yahya Sinwar ហើយ ដែលជាការបញ្ឈប់សកម្មភាពដ្រូន UAVs របស់អ៊ីស្រាអែលនៅក្នុងដែនអាកាសហ្គាហ្សារយៈពេលប្រាំមួយម៉ោងក្នុងមួយថ្ងៃនៃបទឈប់បាញ់ជាថ្នូរនឹងការដោះលែងចំណាប់ខ្មាំងមួយចំនួននៅក្រោមការចាប់របស់ពួកក្រុមសកម្មប្រយុទ្ធហាម៉ាស នេះបើយោងតាមរបាយការណ៍កាលពីថ្ងៃអង្គារដោយសារព័ត៌មាន Walla។

កិច្ចព្រមព្រៀងសម្រាប់ការដោះលែងចំណាប់ខ្មាំងដែលនឹងត្រូវដាក់ជូនរដ្ឋាភិបាលសម្រាប់ការអនុម័តរួមមានការដោះលែងកុមារ និងស្ត្រីអ៊ីស្រាអែលចំនួន50នាក់ក្នុងអំឡុងពេលបទឈប់បាញ់រយៈពេល4ថ្ងៃ ហើយរួមបញ្ចូលទាំងលទ្ធភាពនៃការបន្តច្រើនជាងនេះប្រសិនបើក្រុមសកម្មប្រយុទ្ធហាម៉ាសរកឃើញស្ត្រី និងកុមារបន្ថែមទៀត ដែលអាចឈានទៅរកការដោះលែងចំនួនដប់នាក់នៅថ្ងៃបន្ថែមនីមួយៗនៃបទឈប់បាញ់។

564730

 

  1. អ៊ីស្រាអែល និងក្រុមហាម៉ាសយល់ព្រមលើកិច្ចព្រមព្រៀងចំណាប់ខ្មាំង

យោងតាមសារព័ត៌មាន Axios ចុះផ្សាយថ្ងៃទី២២ ខែវិច្ឆិកាបានអោយដឹងថា រដ្ឋាភិបាលអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសបានប្រកាសដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារថា ពួកគេបានយល់ព្រមលើកិច្ចព្រមព្រៀងចំណាប់ខ្មាំងដែលសម្របសម្រួលដោយប្រទេសកាតាហើយ ដែលក្នុងនោះក្រុមសកម្មប្រយុទ្ធហាម៉ាសនឹងត្រូវដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលរាប់សិបនាក់ ជាថ្នូរនឹងការផ្អាករយៈពេលបួនថ្ងៃនៃការប្រយុទ្ធរបស់អ៊ីស្រាអែលនៅក្នុងតំបន់ហ្គាហ្សា និងរួមទាំងការដោះលែងជនជាតិប៉ាឡេស្ទីនរាប់សិបនាក់ដែលត្រូវបានជាប់ឃុំខ្លួននៅក្នុងពន្ធនាគាររបស់អ៊ីស្រាអែលផងដែរ។

នៅក្នុងដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងពីរដំណាក់កាល ក្រុមហាម៉ាស់ត្រូវបានរំពឹងថានឹងដោះលែងស្ត្រីនិងកុមារអ៊ីស្រាអែលយ៉ាងហោចណាស់ 50 នាក់ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្គាហ្សា ខណៈដែលអ៊ីស្រាអែលត្រូវបានរំពឹងថានឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល 150 នាក់ដែលភាគច្រើនជាស្ត្រីនិងកុមារសម្រាប់រយៈពេលបួនថ្ងៃ។

គួរអោយចាប់អារម្មណ៍ផងដែរ មានរដ្ឋមន្ត្រីចំនួនបីរូបនៃគណបក្សអំណាចជ្វីហ្វស្តាំនិយម គឺជាសមាជិកប៉ុន្មានរូបគត់នៃគណៈរដ្ឋមន្ត្រីអ៊ីស្រាអែលដែលបានបោះឆ្នោតប្រឆាំងទៅនឹងកិច្ចព្រមព្រៀងនេះ។

AP23322541629140

 

  1. ប៉ាឡេស្ទីនមិនត្រូវបានអនុញ្ញាតត្រឡប់ទៅកាន់ភាគខាងជើងហ្គាហ្សា 

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី២១ ខែវិច្ឆិកាបានអោយដឹងថា កងកម្លាំងការពារអ៊ីស្រាអែលមិនមានគម្រោងអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីនផ្លាស់ទីត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើងវិញទេ នៅពេលដែលយោធាអ៊ីស្រាអែលកំពុងពង្រីកការវាយរបស់ខ្លួនទៅកាន់ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប។

ជំនួសមកវិញ កងកម្លាំងការពារអ៊ីស្រាអែលគ្រោងនឹងដឹកនាំប្រជាជនស៊ីវិលទៅកាន់តំបន់ដែលនៅឆ្ងាយពីការវាយលុកដែលត្រូវបានរំពឹងទុកនៅភាគខាងត្បូងតំបន់ហ្គាហ្សាដើម្បីកាត់បន្ថយចំនួនប្រជាជនស៊ីវិលរងរបួស។

ប្រជាជនអាចផ្លាស់ទីគេចខ្លួននៅក្នុងតំបន់ណាមួយនៃភាគខាងត្បូងហ្គាហ្សា ប៉ុន្តែមិនអាចទៅកាន់ភាគខាងជើងទេ។

រហូតមកទល់ពេលនេះ កងកម្លាំងការពារអ៊ីស្រាអែលបានប្រកាសថា តំបន់ al-Mawasi តូចមួយនៅឆ្នេរសមុទ្រភាគខាងត្បូងនៃតំបន់ហ្គាហ្សាគឺជា"តំបន់សុវត្ថិភាព" នៅក្នុងខណៈពេលប្រតិបត្តិការវាយលុកនៅភាគខាងជើង និងការវាយប្រហារតាមអាកាសមកលើតំបន់ហ្គាហ្សាស្ទ្រីបនេះ។

AP23287562745629


 


ថ្ងៃពុធ, 22 ខែវិច្ឆិកា 2023 13:46  BeeTube News