អ៊ីស្រាអែលចោទប្រកាន់អេហ្ស៊ីបថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពនិងគម្រាមបើកសមរភូមិសង្គ្រាមប្រឆាំងនឹងអេហ្ស៊ីបបន្ទាប់ពីកងទ័ពអ៊ីស្រាអែលធ្លាក់ចុះនៅតំបន់ហ្គាហ្សា។ ភាពតានតឹងកើនឡើងរវាងអេហ្ស៊ីប និងអ៊ីស្រាអែលបន្ទាប់ពីអេហ្ស៊ីបរងការចោទប្រកាន់ថាបានបំពាក់អាវុធដល់ក្រុមហាម៉ាស និងចាប់ខ្លួនអ្នកទេសចរអ៊ីស្រាអែលម្នាក់នៅឧបទ្វីបស៊ីណៃ។ សហរដ្ឋអាមេរិកបារម្ភថាលោក Netanyahu នឹងចង់ពង្រីកនៃសង្រ្គាមនេះ និងស្នើផ្ទេរប្រជាជនពីតំបន់ហ្គាហ្សានេះទៅកាន់បណ្តាប្រទេសលោកខាងលិច និងអឺរ៉ុប ដែលបានបដិសេធរួចមកហើយពីអាមេរិក បណ្តាប្រទេសអឺរ៉ុប ក៏ដូចជាអេហ្ស៊ីប។ អ៊ីស្រាអែលចោទប្រកាន់អេហ្ស៊ីបពីបទរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពដោយបង្កើតអាកាសយានដ្ឋាន Miles រួមទាំងបង្កើតរ៉ាដាអេហ្ស៊ីបនៅឧបទ្វីបស៊ីណៃ និងដាក់ពង្រាយរថក្រោះអេហ្ស៊ីបចំនួន 100 គ្រឿងនៅ Area C នៃឧបទ្វីបស៊ីណៃ ហើយអ៊ីស្រាអែលមានការភ័យខ្លាច! ដោយអេហ្ស៊ីបមានផ្លូវរូងក្រោមដីដ៏ខ្លាំងក្លានៅពីក្រោមព្រែកជីកស៊ុយអេផងនោះ!
-
អេហ្ស៊ីបចាប់ខ្លួនជនជាតិអ៊ីស្រាអែលម្នាក់នៅឧបទ្វីបស៊ីណៃ
យោងតាមសារព័ត៌មាន Alqudsចុះផ្សាយថ្ងៃទី១៥ ខែវិច្ឆិកាបានអោយដឹងថា របាយការណ៍មួយចេញដោយទស្សនាវដ្តី "Israel Defense" បោះពុម្ពដោយកងទ័ពអ៊ីស្រាអែល បានបញ្ជាក់ថា អ៊ីស្រាអែលត្រូវតែគម្រាមកំហែងអេហ្ស៊ីប ហើយប្រសិនបើចាំបាច់ ទីក្រុង Tel Aviv ត្រូវតែវាយប្រហារនៅលើគ្រប់ទីតាំងជួរមុខទាំងអស់។
របាយការណ៍របស់ទស្សនាវដ្ដីយោធាអ៊ីស្រាអែលបានបន្ថែមថា នៅមជ្ឈិមបូព៌ា កងទ័ពនៃ "ក្រុមឃាតករ" បានកើតឡើងដោយគាំទ្រពីក្រោយឡើងពីសំណាក់ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប លីបង់ និងស៊ីរី ហើយពួកគេថែមទាំងបានផ្តល់ទីតាំងមូលដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធ និងសព្វាវុធដល់ភេរវករទាំងនោះថែមទៀតផង។
ទស្សនាវដ្ដីបានពន្យល់ថា ចលនាប្រដាប់អាវុធប្រឆាំងនឹងទីក្រុង Tel Aviv កំពុងតែបានបំពាក់ដោយសព្វាវុធដ៏ច្រើនសន្ធឹកសន្ធាប់ ខណៈដែលអេហ្ស៊ីបធ្វើមើលមិនឃើញ។ ម៉្យាងវិញទៀត ភ្ញៀវទេសចរជនជាតិអ៊ីស្រាអែលដែលចូលមកកាន់ប្រទេសអេហ្ស៊ីប ឬឧបទ្វីបស៊ីណៃដោយមានត្រឹមតែគ្រាប់កាំភ្លើងមួយគ្រាប់សោះនៅក្នុងកាបូបស្ពាយរបស់គេ ក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ។
អ៊ីស្រាអែលបានចោទប្រកាន់អេហ្ស៊ីបថាបានរំលោភលើកិច្ចព្រមព្រៀងសន្តិភាពដែលបានចែងពីវត្តមានរបស់កងកម្លាំងអេហ្ស៊ីបនៅត្រឹមតែ 60 គីឡូម៉ែត្រពីភាគខាងកើតនៃព្រែកជីកប៉ុណ្ណោះ ប៉ុន្តែអេហ្ស៊ីបបានសាងសង់អាកាសយានដ្ឋានយោធាចំនួន 3 ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗសម្រាប់ផ្គត់ផ្គង់ និងប្រេងឥន្ធនៈ ជំរុំអចិន្ត្រៃយ៍សម្រាប់កងពល រថក្រោះប្រហែល 100 គ្រឿងនៅព្រំដែន Rafah និងស្ថានីយ៍រ៉ាដាចំនួនបីនៅឧបទ្វីបស៊ីណៃជាដើម។
-
ដល់ពេលវេលាប្រើប្រាស់ផែនការសន្តិភាព Biden
យោងតាមសារព័ត៌មាន The New York Times ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកាបានអោយដឹងថា មូលហេតុដែលលោក Netanyahu ព្យាយាមបំផ្លាញរដ្ឋអំណាចប៉ាឡេស្ទីន និងគ្រប់គ្រងតំបន់ Gaza ក្រោយសង្គ្រាម គឺដោយសារតែលោកកំពុងតែធ្វើយុទ្ធនាការដើម្បីកាន់អំណាចបន្តទៀតបន្ទាប់ពីសង្រ្គាម Gaza ត្រូវបានបញ្ចប់ ហើយលោកដឹងថានឹងមានការកើនឡើងយ៉ាងខ្លាំងនៃប្រជាជនអ៊ីស្រាអែលដែលទាមទារឱ្យលោកចុះចេញពីដំណែង ព្រោះចំពោះរឿងដែលលោកនិងក្រុមបក្សស្តាំនិយមរបស់លោកព្យាយាមបែងចែកអ៊ីស្រាអែល និងយោធាដោយការធ្វើរដ្ឋប្រហារតាមផ្លូវតុលាការ។
មធ្យោបាយតែមួយគត់ដែលលោក Netanyahu អាចបន្តកាន់អំណាចបានគឺលុះត្រាតែដៃគូសម្ព័ន្ធភាពស្តាំនិយមរបស់លោកមិនបោះបង់ចោលលោក ជាពិសេសរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Bezalel Smotrich និងរដ្ឋមន្ត្រីសន្តិសុខជាតិលោក Itamar Ben-Gvir។ ដូច្នេះដើម្បីរក្សាការគាំទ្រពីពួកជនជាតិជ្វីហ្វកំពូលៗនៅក្នុងគណៈរដ្ឋមន្ត្រីរបស់លោក លោកណេតាន់យ៉ាហ៊ូត្រូវតែប្រកាសថា ជនជាតិប៉ាឡេស្ទីននឹងមិនមានតំណាងស្របច្បាប់ និងឯករាជ្យនៅតំបន់ហ្គាហ្សា ឬតំបន់វ៉េសប៊ែងនោះទេ។
លោក Biden ថានេះត្រឹមតែបំរើប្រយោជន៍អ៊ីស្រាអែលប៉ុណ្ណោះ អាមេរិកនឹងជ្រើសរើសវិធីមួយដែលផ្តល់ប្រយោជន៍រួមគ្នា នោះគឺផែនការដំណោះស្រាយរដ្ឋពីរ ដែលវានឹងធ្វើអោយពិភពលោកមើលឃើញថាកន្លងមកសង្គ្រាមរបស់អ៊ីស្រាអែលនៅហ្គាហ្សាត្រឹមតែជាការការពារខ្លួនប៉ុណ្ណោះ និងបន្ទាប់មកគឺជាការថែរក្សាសន្តិភាពយូរអង្វែង ខណៈសម្រាប់រដ្ឋអំណាចប៉ាឡេស្ទីនវិញ នឹងធ្វើអោយពិភពលោកមើលឃើញថាពួកគេជាជម្រើសសក្តិសមមួយជំនួសអោយក្រុមសកម្មប្រយុទ្ធហាម៉ាស។
-
មន្ត្រីអាមេរិកជាង ៤០០នាក់ប្រឆាំងនឹងគោលនយោបាយអ៊ីស្រាអែលរបស់អាមេរិក
យោងតាមសារព័ត៌មាន Anadolu Ajansi ចុះផ្សាយថ្ងៃទី១៤ ខែវិច្ឆិកាបានអោយដឹងថា មន្ត្រីរដ្ឋាភិបាលអាមេរិកជាង ៤០០នាក់ មកពីទីភ្នាក់ងាររដ្ឋាភិបាលចំនួន ៤០ បានផ្ញើលិខិតមួយច្បាប់កាលពីថ្ងៃអង្គារទៅកាន់លោកប្រធានាធិបតី Joe Biden ដោយប្រឆាំងនឹងការគាំទ្ររបស់លោកសម្រាប់អ៊ីស្រាអែលក្នុងសង្គ្រាមរបស់ពួកគេលើតំបន់ហ្គាហ្សាស្ទ្រីប និងទាមទារឱ្យមានបទឈប់បាញ់។
លិខិតដែលត្រូវបានរាយការណ៍ដំបូងដោយកាសែត New York Times ត្រូវចុះហត្ថលេខាពីសំណាក់អ្នកនយោបាយតែងតាំង បុគ្គលិកមកពីក្រសួងការបរទេស សេតវិមាន ក្រុមប្រឹក្សាសន្តិសុខជាតិ និងក្រសួងយុត្តិធម៌ គឺជាផ្នែកនៃបណ្តាញប្រឆាំងផ្ទៃក្នុងនៅក្នុងទីភ្នាក់ងាររដ្ឋាភិបាលទាក់ទងនឹងវិធីសាស្រ្តរបស់រដ្ឋបាលលោក Biden នៅក្នុងសង្គ្រាមនេះ។