BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

លីបង់អូសទាញអ៊ីស្រាអែលចូលរួមសង្រ្គាម ខណៈ Netanyahu ប្រកាសថា "មិនចាកចេញពីហ្គាហ្សាដាច់ខាត" ហើយគំរាមអេហ្ស៊ីបដោយការឈ្លានពានរប

ថ្ងៃចន្ទ, 13 ខែវិច្ឆិកា 2023 14:08  BeeTube News

e-165
 

1. លីបង់អូសទាញអ៊ីស្រាអែលចូលរួមសង្រ្គាម

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី១២ ខែវិច្ឆិកាបានអោយដឹងថា  យ៉ាងហោចណាស់មានជនស៊ីវិល14 នាក់បានរងរបួស ដោយម្នាក់រងរបួសធ្ងន់ នៅក្នុងការវាយប្រហារមួយដោយមីស៊ីលបង្កឡើងដោយក្រុម Hezbollah ពីប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។ នៅក្នុង​ការ​វាយ​ប្រហារ​មួយ​ទៀត មានទាហាន​ប្រាំពីរ​នាក់​បាន​រង​របួស​ដោយ​កាំភ្លើង Mortar នៅ​​ជិតភាគ​ខាង​ជើង​​នៃសហគមន៍ Menara។ មីស៊ីលរបស់ក្រុម Hezbollah បានវាយប្រហារលើយានជំនិះមួយចំនួននៅជិតភាគខាងជើងនៃសហគមន៍ Dovev ផងដែរ។ ដោយមានជនរងគ្រោះមួយចំនួនគឺជាបុគ្គលិករបស់សាជីវកម្មអគ្គិសនីអ៊ីស្រាអែល ដែលបានមកដល់ទីនេះដើម្បីជួសជុលខ្សែភ្លើងដែលខូចដោយសារការវាយប្រហារមុនពីប្រទេសលីបង់។ កងកម្លាំងការពារអ៊ីស្រាអែល IDF បាននិយាយថា ខ្លួនបានវាយប្រហារលើក្រុមហេសបូឡា នៅពីក្រោយការវាយប្រហារនេះ និងបានវាយប្រហារលើទីតាំងរបស់ពួកគេជាច្រើននៅភាគខាងត្បូងប្រទេសលីបង់ រួមទាំងឃ្លាំងអាវុធផងដែរ។ ចំណែកក្រុមហេសបូឡាពីរផ្សេងទៀតដែលបានបាញ់កាំភ្លើង Mortar ពីប្រទេសលីបង់ នៅក្បែរសហគមន៍ Menara និង Yir'on ក៏ត្រូវបានវាយប្រហារផងដែរ។

c-166
b-172
a-255
 

2. Netanyahu ប្រកាសថា "មិនចាកចេញពីហ្គាហ្សាដាច់ខាត"

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី១២ ខែវិច្ឆិកាបានអោយដឹងថា នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយកាលពីថ្ងៃសៅរ៍ លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu លោករដ្ឋមន្ត្រីការពារជាតិ Yoav Gallant និងលោករដ្ឋមន្ត្រី Benny Gantz បានច្រានចោលការរិះគន់ទាំងអស់របស់អន្តរជាតិដែលថាអ៊ីស្រាអែលបានចំណាយអាយុជីវិតជនស៊ីវិលជាច្រើនដោយសារតែសង្គ្រាមនេះ។ ផ្ទុយមកវិញអ៊ីស្រាអែលបានជំរុញឱ្យមេដឹកនាំលោកខាងលិចមេត្តាឈរនៅពីក្រោយរដ្ឋជ្វីហ្វ និងប្តូរមកជាការគាំទ្រពួកគេវិញ ព្រោះថាជ័យជម្នះរបស់ខ្លួនគឺស្មើនឹងជ័យជម្នះរបស់ពិភពលោកទាំងមូលប្រឆាំងនឹងអំពើភេរវកម្ម។ លោក Netanyahu ក៏បាន​ថ្កោលទោសលោក​ប្រធានាធិបតី​បារាំង Emmanuel Macron លើក​ឡើង​កាលពីមួយថ្ងៃមុននេះផងដែរថាអ៊ីស្រាអែលមិនអាចបន្តដោះដូរអំពើភេរវកម្មនេះជាមួយនឹងអាយុជីវិតប្រជាជនស្លូតត្រង់នោះទេ និងស្នើសុំអោយអ៊ីស្រាអែលធ្វើបទឈប់បាញ់ជាបន្ទាន់។ លោក Netanyahu ក៏បានបញ្ជាក់ទៅវិញថាអ៊ីស្រាអែលនឹងប្រឆាំងនឹងការវិលត្រឡប់របស់អាជ្ញាធរប៉ាឡេស្ទីនទៅកាន់តំបន់ហ្គាហ្សាវិញបន្ទាប់ពីសង្រ្គាមនេះចប់  ហើយ​លោកបាន​និយាយ​ថាអ៊ីស្រាអែល​នឹង​រក្សា​ការ​គ្រប់​គ្រង​សន្តិសុខ​ជា​រួម​នៅក្នុង​តំបន់នេះវិញ។

f-160
e-165
d-172
 

3. មហិច្ឆតារបស់អ្នករស់នៅតំបន់ West Bank

យោងតាមសារព័ត៌មាន The New Yorker ចុះផ្សាយថ្ងៃទី១១ ខែវិច្ឆិកាបានអោយដឹងថា មានបទសម្ភាសន៍មួយទៅកាន់អ្នកស្រី Daniella Weiss ដែលជាមេដឹកនាំចលនាផ្លាស់ការតាំងទីលំនៅរបស់អ៊ីស្រាអែល បានបង្ហាញអោយដឹងថាចលនានៃការតាំងទីលំនៅនេះគឺវិធីសាស្រ្តមួយរបស់អ៊ីស្រាអែលក្នុងការចង់បន្ត និងធ្វើអោយរស់រានឡើងវិញនៃលិទ្ធិ Zionism របស់ប្រជាជនជ្វីហ្វ។ អ្នកស្រីបានបង្ហាញថាព្រំប្រទល់ពិតប្រាកដរបស់ទឹកដីកំណើតរបស់ជនជាតិជ្វីហ្វគឺគួរតែចាប់តាំងពីទន្លេ Euphrates  នៅភាគខាងកើត មកកាន់ ទន្លេនីលនៅភាគនិរតី ដែលនេះមានរួមបញ្ចូលទឹកដីប្រទេសមជ្ឈិមបូព៌ាជាច្រើន ក៏ដូចជាទឹកដីដែលអ៊ីស្រាអែលគ្រប់គ្រងសព្វថ្ងៃ។ អ្នកស្រីថ្លែងអោយដឹងទៀតថា មហិច្ឆតារបស់ប្រជាជនជ្វីហ្វនៅតំបន់ West Bank មិនមែនជាការចង់បណ្តេញប្រជាជនប៉ាលេស្ទីនចេញពីអធិបតេយ្យភាពរបស់អ៊ីស្រាអែលនោះទេ ប៉ុន្តែចង់អោយពួកគេគោរពនូវអធិបតេយ្យភាពរបស់អ៊ីស្រាអែល ហើយពួកគេមិនមានសិទ្ធិបោះឆ្នោតទេ។ ចំណែកពេលនេះប្រសិនបើតំបន់ហ្គាហ្សាកំពុងរងនូវការទម្លាក់គ្រាប់បែក ពួកគេគួរតែភៀសខ្លួនទៅឧបទ្វីបស៊ីណៃរឺអេហ្ស៊ីបផងដែរ ដូចគ្នាទៅនឹងប្រជាជនអ៊ុយក្រែនដែលភៀសខ្លួនទៅអឺរ៉ុបរឺបារាំង។ 

i-153
h-157
g-159
 


ថ្ងៃចន្ទ, 13 ខែវិច្ឆិកា 2023 14:08  BeeTube News