BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

អ៊ីស្រាអែលស្រែក“ការគាំទ្ររបស់អន្តរជាតិសម្រាប់សង្គ្រាមនឹងបញ្ចប់ប៉ុន្មានសប្តាហ៍ទៀត" ចំណែក Netanyahu កំពុងប្រលែងជាមួយភ្លើងហើយសម្រេចថាកាន់កាប់ហ្គាហ្សា

ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 14:35  BeeTube News

Untitled design - 2023-11-08T143430.858 (1)

បន្ទាប់ពីការបរាជ័យរបស់កងទ័ពអ៊ីស្រាអែលនៅចំពោះមុខក្រុមកងពលតូច Qassams អតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Ehud Barak បានបញ្ជាក់ថា "យើងមានពេលប៉ុន្មានសប្តាហ៍មុនពេលការគាំទ្ររបស់អាមេរិក និងអឺរ៉ុបសម្រាប់សង្គ្រាមត្រូវបានបញ្ចប់" ហើយលោកបានស្នើដល់បណ្តាប្រទេសអារ៉ាប់អោយចូលរួមអន្តរាគមន៍នៅតំបន់ហ្គាហ្សានេះ! ខណៈលោក Netanyahu វិញប្រកាស​ពីការត្រូវកាន់កាប់​តំបន់ហ្គាហ្សានេះអោយទាល់តែបាន! ដែលជាការផ្គើនយ៉ាងច្បាស់ទៅនឹងការណែនាំរបស់លោក Biden មិនឱ្យកាន់កាប់តំបន់ហ្គាហ្សានេះទេ។ រួមជាមួយនឹងអគ្គសេនាធិការអ៊ីស្រាអែលលោកឧត្តមសេនីយឯក Herzi Halevi ចង្អុលបង្ហាញថាយន្តហោះអ៊ីស្រាអែលនឹងទៅដល់គ្រប់កន្លែងនៅមជ្ឈិមបូព៌ា បើទោះបីជាកងទ័ពអ៊ីស្រាអែលបានធ្លាក់ចុះនៅចំពោះមុខកងពលតូច Qassam នៅទីក្រុង Beit Lahia និងបរាជ័យ​របស់​កង​កម្លាំង​អ៊ីស្រាអែល​ក្នុង​ការ​ជ្រៀត​ចូល​ទីក្រុង​ហ្កាហ្សាក៏ដោយ តើ​សង្គ្រាម​នៅ​ហ្កាហ្សា​នឹង​បញ្ចប់​នៅ​ពេល​ណា?

  1. អ៊ីស្រាអែលថាការគាំទ្ររបស់អន្តរជាតិក្នុងសង្គ្រាមនឹងបញ្ចប់ប៉ុន្មានសប្តាហ៍ទៀត

យោងតាមសារព័ត៌មាន Politico ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកាបានអោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu ប្រហែលជាកំពុងតែព្យាយាមត្រួសត្រាយផ្លូវសម្រាប់"សង្រ្គាមដ៏វែងឆ្ងាយ និងលំបាក" ប៉ុន្តែអតីតនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Ehud Barak វិញបានភ័យខ្លាចថា អ៊ីស្រាអែលនឹងនៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះក្នុងការកំចាត់ក្រុមហាម៉ាស។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន POLITICO អតីតនាយករដ្ឋមន្ត្រី និងជាប្រធានកងកម្លាំងការពារជាតិអ៊ីស្រាអែលរូបនេះ ក៏បានស្នើថា កងកម្លាំងអារ៉ាប់ចម្រុះជាតិសាសន៍ក៏អាចនឹងត្រូវចូលរួមអន្តរាគមន៍គ្រប់គ្រងនៅតំបន់ហ្គាហ្សានេះផងដែរបន្ទាប់ពីយុទ្ធនាការយោធាបញ្ចប់ទៅដើម្បីជួយដឹកនាំផ្លូវនៃការវិលត្រឡប់របស់រដ្ឋអំណាចប៉ាឡេស្ទីនលោក ប្រធានាធិបតី Mahmoud Abbas ដើម្បីបានវិញពីក្រុមហាម៉ាស។ ទោះ​បី​ជា​មាន​ការ​ផ្លាស់​ប្តូរ​សណ្តាប់​ធ្នាប់​នយោបាយ​នៅ​ហ្គាហ្សា​ក៏​ដោយ លោក Barak បាន​សង្កត់​ធ្ងន់​ថា ការ​វិល​ទៅ​រក​ការ​ទូត​ក្នុងគោល​បំណង​បង្កើត​រដ្ឋ​ប៉ាឡេស្ទីន​គឺ​ជា​ការ​រំពឹង​ទុក​ដែលនៅឆ្ងាយ។ 

Former-Prime-Minister-Ehud-Barak-called-for-civil-disobedience-during-a-demonstration-in-Tel-Aviv-24-2023.

 

  1. អ៊ីស្រាអែល​នឹង​រក្សា​ការ​គ្រប់​គ្រង​សន្តិសុខ​នៅ​ហ្កាហ្សាក្រោយសង្គ្រាម

យោងតាមសារព័ត៌មាន The Times of Israel ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកាបានអោយដឹងថា លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីយប់ថ្ងៃចន្ទថា អ៊ីស្រាអែលទំនងជានឹងរក្សា "ការទទួលខុសត្រូវផ្នែកសន្តិសុខ" នៅតំបន់ហ្គាហ្សាស្ទ្រីបមួយរយៈបន្ទាប់ពីសង្គ្រាមប្រឆាំងនឹងក្រុមហាម៉ាស់បានបញ្ចប់។

វិធីដែលអ៊ីស្រាអែលនឹងដោះស្រាយរបៀបណានោះនាពេលអនាគតក្រោយបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សា នៅតែជាសំណួរបើក និងក្តៅគគុក ខណៈដែលកងកម្លាំងអ៊ីស្រាអែលកាន់តែឈានទៅមុខកាន់តែជ្រៅទៅក្នុងតំបន់នោះ ស្របទៅនឹងយុទ្ធនាការកំចាត់ក្រុមភេរវករហាម៉ាសរបស់ពួកគេ ដែលបានគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីបនេះអស់រយៈពេលជាង 15 ឆ្នាំមកហើយ។

លោក Netanyahu បាន​ប្រាប់ ABC News ថា​៖«​ខ្ញុំ​គិត​ថា អ៊ីស្រាអែល​នឹងត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​លើផ្នែក​សន្តិសុខតំបន់ហ្គាហ្សាសម្រាប់​រយៈពេល​មិនមាន​កំណត់​មួយ​។ "ដូចអ្វីដែលយើងបានឃើញហើយនៅពេលដែលយើងមិនមានទំនួលខុសត្រូវផ្នែកសន្តិសុខនោះ  នោះគឺការផ្ទុះឡើងនៃក្រុមភេរវករហាម៉ាសនៅក្នុងកម្រិតមួយដែលយើងនឹកស្មានមិនដល់។"

bbbn-e1699368446592-640x400

 

  1. អគ្គសេនាធិការអ៊ីស្រាអែលថាយន្តហោះអ៊ីស្រាអែលនឹងទៅដល់គ្រប់កន្លែងនៅមជ្ឈិមបូព៌ា

យោងតាមសារព័ត៌មាន al arabiya ចុះផ្សាយថ្ងៃទី០៧ ខែវិច្ឆិកាបានអោយដឹងថា លោកឧត្តមសេនីយឯក Herzi Halevi អគ្គសេនាធិការកងកម្លាំង IDF បាននិយាយថា កងកម្លាំង IDF របស់អ៊ីស្រាអែលកំពុងវាយលុកក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសយ៉ាងលំបាកនៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែក៏បានត្រៀមខ្លួនសំរាប់ការវាយលុកនៅទីតាំងជួរមុខបើកសង្គ្រាមផ្សេងៗទៀតដែរនៅពេលដែលចាំបាច់ ដោយសារតែយោធាអ៊ីស្រាអែលអាចទៅដល់បាន"គ្រប់ទីកន្លែងទាំងអស់នៅមជ្ឈិមបូព៌ា" ។

លោកបាននិយាយថា"យើងបានធ្វើសង្រ្គាមអស់រយៈពេលមួយខែហើយ យើងកំពុងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ក្រុមហាម៉ាស ធ្វើឱ្យខូចដល់ការដឹកនាំរបស់ហាម៉ាស កំណត់គោលដៅលើមេបញ្ជាការ កំណត់គោលដៅលើពួកភេរវករ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនៅហ្គាហ្សា ហើយយើងក៏ត្រៀមខ្លួនជានិច្ចសម្រាប់តំបន់ផ្សេងៗទៀតផងដែរ។”

លោកបានបន្ថែមថា “អង្គភាពកងយន្តហោះចម្បាំង F-35 ‘Adir’ ដឹងពីរបៀបទៅដល់គ្រប់ទីកន្លែងនៅមជ្ឈិមបូព៌ា។”

download (5)-1


 


ថ្ងៃពុធ, 08 ខែវិច្ឆិកា 2023 14:35  BeeTube News