BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

មនុស្ស៥នាក់បានស្លាប់បាត់បង់ជីវិតរួមទាំងមន្ត្រីប៉ូលីសម្នាក់នៅរដ្ឋ N.Carolina

ថ្ងៃសៅរ៍, 15 ខែតុលា 2022 08:37  គុន ច័ន្ទរដ្ឋា

photo_2022-10-15_08-29-02 (1)

N.C. (AP)-

មនុស្ស៥នាក់បានស្លាប់ដោយខ្មាន់កាំភ្លើងម្នាក់ ដែលបានបើកការបាញ់ប្រហារនៅតាមផ្លូវដើរនៅជនបទមួយក្នុងទីក្រុងរដ្ឋ N.Carolina កាលពីថ្ងៃព្រហស្បត៍និងបានគេចខ្លួនយ៉ាងប៉ិនប្រសព្វអស់រយះពេលជិត៤ម៉ោងពីមន្ត្រីប៉ូលីសបន្ទាប់ពីរូបគេបានពួននៅកាច់ជ្រុងមួយហើយត្រូវចាប់ខ្លួន ប៉ូលីសនិយាយ។ មន្ត្រីប៉ូលីសម្នាក់ដែលមិនស្ថិតនៅក្នុងការងារក៏ស្ថិតនៅក្នុងចំណោមមនុស្ស៥នាក់ដែលបានបាត់បង់ជីវិតដោយសារជនសង្ស័យនោះដែរ ដែលប៉ូលីសបាននិយាយថា ជាជនជាតិស្បែកស ភេទប្រុស។ ជនសង្ស័យត្រូវបានចាប់ខ្លួនប្រហែលជាម៉ោង៩និង៣៧នាទី អាជ្ញាធរបាននិយាយ អត្តសញ្ញាណនិងអាយុមិនត្រូវបានគេបញ្ចេញឲ្យដឹងនោះទេ។

ស្នូរកាំភ្លើងបានផ្ទុះឡើងប្រហែលជាម៉ោង៥ល្ងាច នៅតាមដងទន្លេ NeuseGreenway នៅកន្លែងប្រជាពលរដ្ឋរស់នៅភាគឥសាន្តនៃក្រុងតូចមួយ ចៅហ្វាយក្រុង Raleigh ,Mary-Ann Baldwi បាននិយាយ។ មន្ត្រីមកពីអង្គការអនុវត្តិន៍ច្បាប់ដែលមកពីច្រើនស្ថាប័ន្របានមកដល់ពាសពេញទីកន្លែងកើតហេតុ បិទផ្លូវ ព្រមទាំងបានព្រមានអ្នកស្រុកឲ្យនៅក្នុងផ្ទះ ខណៈដែលគេកំពុងស្វែងរកខ្មាន់កាំភ្លើង។ មនុស្ស២នាក់ រួមទាំងមន្ត្រីប៉ូលីសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ មន្ត្រីប៉ូលីសនោះក្រោយមកត្រូវបានស្លាប់ ប៉ុន្តែអ្នកដ៏ទៃទៀតដែលនៅរស់បានស្ថិតនៅក្នុងលក្ខ័ណដ៏ធ្ងន់ធ្ងរ។ “យប់នេះភាពភ័យរន្ធត់ញាប់ញ័របានមកដល់មាត់ទ្វារផ្ទះរបស់យើង សុបិន្តអាក្រក់នៃរាល់សហគមន៍បានចូលមកដល់ Raleihgh" អភិបាលក្រុងបានប្រាប់អ្នកយកព័ត៌មាន។

អាជ្ញាធរមិនបានផ្តល់នូវសេចក្តីរាយការណ៍លំអិតអំពីមូលហេតុនៃការបាញ់ប្រហារនោះទេ។ "យើងត្រូវតែបញ្ឍប់នូវអំពើហឹង្សារដោយឥតន័យដូចនេះជាបន្តទៅទៀតនៅក្នុងអាមេរិក យើងត្រូវតែលើកឡើងពីបញ្ហាអំពើហឹង្សារដោយអាវុធ” ចៅហ្វាយក្រុងបាននិយាយ “យើងមានរឿងជាច្រើនដែលត្រូវធ្វើ ហើយយប់នេះយើងមានរឿងច្រើនដែលត្រូវកាន់ទុក្ខ”។ ការបាញ់ប្រហារនៅ Raleigh វាជាអំពើហឹង្សាចុងក្រោយក្នុងសប្តាហ៍នៅក្នុងប្រទេស មនុស្ស៥នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការបាញ់ប្រហារនៅក្នុងផ្ទះ ក្នុង Inman ,S.Carolina ។ កាលពីយប់ថ្ងៃពុធ មន្ត្រីប៉ូលីស២នាក់ត្រូវបានគេបាញ់នៅរដ្ឋ Connecticut បន្ទាប់ពីបានធ្លាក់ចូលទៅក្នុងអន្ទាក់ជនអន្ធពាល។

អំពើហឹង្សារកាលពីថ្ងៃព្រហស្បត៍វាជាលើកទី២៥នៃការបាញ់សម្លាប់យ៉ាងរង្គាលនៅក្នុងឆ្នាំ២០២២ ដែលនៅក្នុងនោះជនរងគ្រោះត្រូវបាញ់សម្លាប់ បើយោលទៅតាមទីភ្នាក់ងារសារព័ត៌មាន AP និង USA Today ។ ការសម្លាប់យ៉ាងរង្គាលមួយត្រូវគេឲ្យនិយមន័យថាកាលណាមានមនុស្សត្រូវបាញ់សម្លាប់ចាប់ពី៤នាក់ឡើងទៅ។ Brook Medina ដែលរស់នៅដែលរស់នៅជាប់ព្រំប្រទលនិងជាអ្នកជិតខាងនៅ Greenway បានបើកបរត្រឡប់មកផ្ទះវិញប្រហែលជាម៉ោង៥ល្ងាច នៅពេលដែលនាងបានឃើញ រថយន្តប៉ូលីសប្រហែលជាជាង១០គ្រឿង នាងមានចម្ងល់យ៉ាងខ្លាំងថាប្រាកដជាមានរឿងរ៉ាវឧក្រឹដ្ឋអ្វីកើតឡើង បន្ទាប់មកនាងក៏បានឃើញរថយន្តគិលានសង្រ្គោះដឹកជនរងគ្រោះទៅមន្ទីរពេទ្យ៕


ថ្ងៃសៅរ៍, 15 ខែតុលា 2022 08:37  គុន ច័ន្ទរដ្ឋា