យោងទៅតាមសេចក្តីរាយការណ៍ថ្មីបានបង្ហាញថា អ៊ុយក្រែននឹងទទួលជំនួយយន្តហោះសហរដ្ឋអាមេរិច និងអ៊ីនធឺណែតរបស់ Starlink ដើម្បីធ្វើការវាយប្រហារមកលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីកាលពីខែធ្នូកន្លងទៅនេះ។ ប្រភពព័ត៌មានយោធាររុស្ស៊ី Rybar មួយបានអះអាងឡើងថាអ៊ុយក្រែននឹងប្រើប្រាស់ដ្រូន Tupolev Tu-141 Strizh ដើម្បីវាយប្រហារមូលដ្ឋានរបស់រុស្ស៊ី។ ទីក្រុង Kyiv ត្រូវបានរាយការណ៍ថាប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណែតផ្កាយរណប និងទិន្នន័យសំងាត់បញ្ជូនដោយមនុស្សនៅខាងក្រោមសំរាប់ការវាយប្រហារមកលើមូលដ្ឋានអាកាស Engels និង Dyagilevo នៅថ្ងៃទី៥ និងទី២៦ខែធ្នូ។ ប៉ុន្តែការវាយប្រហារនៅថ្ងៃទី២៦ខែធ្នូ គឺត្រឹមទទួលជោគជ័យបានខ្លះប៉ុណ្ណោះដោយមានរុស្ស៊ីវាយប្រហារមកលើដ្រូនមួយនិងបានបណ្តាលអោយសម្លាប់អ្នកបំរើការទីនោះចំនួន៣នាក់។
ដ្រូន Tu-141 Strizh ដែលមានប្រវែង 47 ហ្វីត និងទំងន់ប្រហែល 5000 គីឡូក្រាម បានបំផ្លាញយន្តហោះទំលាក់គ្រាប់បែក Tu-95 នៅក្នុងការវាយប្រហារនោះ។ ប្រភពសារព័ត៌មាន Rybar ដដែលបានបញ្ចេញវិដេអូបកស្រាយពីប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ Rybar បានពន្យល់ថាយោធាអ៊ុយក្រែនបានអានអ្វីគ្រប់យ៉ាងអំពីប្រព័ន្ធការពារដែនអាលកាសរបស់រុស្ស៊ី និងពេលវេលានៃប្រតិកម្មរបស់ពួកគេ។ យោងទៅតាម Rybar រាល់ការវាយប្រហារ និងវាយឆ្មក់ត្រូវបាននាំមុខដោយការដៅសំគាល់ទីតាំងនៅតាមផ្នែកនៃប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនោះ។ Rybar និយាយថាអ៊ុយក្រែនបានទទួលយកជំនួយពីអង្គការណាតូដែលត្រួតពិនិត្យមើលគ្រប់ទីកន្លែងចុះថយទាំងអស់អស់រយៈពេលជាច្រើនសប្តាហ៍ដោយបើកការបើកបង្ហោះនូវក្រុមនៃដ្រូន។
នៅក្នុងវិដេអូ Rybar បាននិយាយថាដ្រូនរបស់អង្គការណាតូបានវិភាគទៅលើវិធានការប្រឆាំងរបស់រុស្ស៊ីសំរាប់គ្រោះថ្នាក់គំរាមកំហែងដែនអាកាស។ មូលដ្ឋានទ័ពអាកាស Dyagilevo គឺស្ថិតនៅរយៈចម្ងាយ130គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃទីក្រុងម៉ូស្កូ និងប្រហែល600គីឡូម៉ែត្រពីប្រទេសអ៊ុយក្រែន។ មូលដ្ឋានទ័ពអាកាស Engels វិញស្ថិតនៅ814គីឡូម៉ែត្រនៅភាគអាគ្នេយ៍នៃរដ្ឋធានីរបស់រុស្ស៊ី និង860ម៉ែត្រពីប្រទេសអ៊ុយក្រែន។ ការស៊ើបការណ៍ និងយន្តហោះចម្បាំងអេឡិចត្រូនិចរបស់សហរដ្ឋអាមេរិច និងអង្គការណាតូជាធម្មតាហោះហើរកាត់លើសមុទ្រខ្មៅ។ រុស្ស៊ីបានអះអាងជាយូរណាស់មកហើយថាយន្តហោះទាំងនេះបានលួចប្រមូលព័ត៌មានសំងាត់របស់ពួកគេតាមរយៈប្រព័ន្ធរ៉ាដារបស់រុស្ស៊ី និងប្រេកង់វិទ្យុ។ គេហទំព័រតាមដានការហោះហើរបន្តផ្ទាល់ បានបង្ហាញដ្រូន Global Hawk ដែលហោះហើរកាត់សមុទ្រខ្មៅនៅក្នុងកំឡុងការវាយប្រហាររបស់អ៊ុយក្រែនមកលើកងនាវិករបស់រុស្ស៊ីកាលពីខែតុលា ឆ្នាំ២០២២។
ដ្រូន Global Hawk គឺជាផ្នែកមួយនៃយន្តហោះចម្បាំងអេឡិចត្រូនិច និងការស៊ើបការណ៍របស់សហរដ្ឋអាមេរិច និងអង្គការណាតូ។ ការវាយប្រហាររបស់អ៊ុយក្រែនដោយជោគជ័យមកលើមូលដ្ឋានទ័ពអាកាសរុស្ស៊ីមិនអាចកើតឡើងទៅបានទេប្រសិនបើគ្មានទិន្នន័យសំងាត់បញ្ជូនពីមនុស្សនៅខាងក្រោម។ Rybar បានសរុបឡើងថាចំនុចនេះគឺជាចំនុចទំនាក់ទំនងសំខាន់បំផុតទៅក្នុងដំណើរនេះ មុននឹងធ្វើការវាយប្រហារចុងក្រោយ។ យោងទៅតាម Rybar អ៊ុយក្រែនអាចតាមដានក្នុងពេលវេលាជាក់ស្តែងបានទៅលើប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីដោយតាមរយៈប្រព័ន្ធ Starlink Terminals។ វិដេអូ Rybar បានបង្ហាញឡើងនូវមន្រ្តីចុះប្រតិបត្តិការម្នាក់ចែករំលែកព័ត៌មានទីតាំងគោលដៅទៅកាន់មណ្ឌលបញ្ជាការតូចមួយ ដោយមានវិដេអូជាច្រើនត្រូវបានបញ្ចាំងនៅលើកញ្ចក់អេក្រង់ផ្សេងៗគ្នា។ FSB ក៏បានរាយការណ៍មកថាបានចាប់ខ្លួនគេញសំងាត់ និងភេរជនមួយចំនួនដែលមានគំរោងបង្កការវាយប្រហារដោយភេរវកម្មមកនៅខាងក្នុងប្រទេសរុស្ស៊ីចាប់តាំងពីពាក់កណ្តាលឆ្នាំមុននេះមកម្ល៉េះ។