BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កូរ៉េខាងជើងនិយាយថា កិច្ចព្រមព្រៀងអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនបង្កើតផែនការជា "អាស៊ាន NATO" Reuters- កូរ៉េខាងជើងបានរិះ

ថ្ងៃអាទិត្យ, 03 ខែកក្កដា 2022 09:13  គុន ច័ន្ទរដ្ឋា

photo_2022-07-02_18-53-23

Reuters-

កូរ៉េខាងជើងបានរិះគន់កិច្ចព្រមព្រៀងថ្មីៗរបស់សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការណ៍យោធាដើម្បីជាមធ្យោបាយបង្កើតនូវផែនការមួយរបស់អាមេរិកសម្រាប់សម្ព័ន្ធភាពយោធាដូច NATO នៅក្នុងតំបន់។ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយថា មានសំណួរជាច្រើនដែលចោទសួរឡើង KCNA សារព័ត៌មានរដ្ឋបានរាយការណ៍កាលពីថ្ងៃអាទិត្យ។  ការពិតបានបង្ហាញយ៉ាងច្បាស់ថា គោលបំណងពិតប្រាកដរបស់សហរដ្ឋអាមេរិកបានពង្រាយនូវពាក្យចចាមរាមអំពី " ការគំរាមកំហែងពីកូរ៉េខាងជើងគឺជាការផ្តល់នូវលេសសម្រាប់ការចាប់យកនូវឧត្តមភាពផ្នែកយោធានៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វីក" អ្នកនាំពាក្យបាននិយាយ។

"ស្ថានការណ័ជាទូទៅដែលប្រកបទៅដោយភាពអាសន្នបានអំពាវនាវឲ្យមានការកសាងនូវការការពារប្រទេសដើម្បីដោះស្រាយដោយសកម្មជាមួយនឹងការធ្វើឲ្យមានការយ៉ាប់យ៉ឺនជាងមុននៃបរិយាកាសសន្តិសុខ "អ្នកនាំពាក្យបាននិយាយ។

មេដឹកនាំនៃសហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុនបានជួបប្រជុំគ្នានៅក្រៅកិច្ចប្រជុំកំពូល NATO កាលពីសប្តាហ៍មុន និងបានយល់ព្រមដើម្បី រាវរកនូវមធ្យោបាយជាច្រើនបន្ថែមទៀតក្នុងការពន្លូតបន្ថែមការរំខានប្រឆាំងនឹងកូរ៉េខាងជើង។ មេដឹកនាំទាំងនោះបានបញ្ចេញនូវការខ្វាយខ្វល់លើការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើងនិងបាននិយាយថា ពួកគេនឹងសហការណ៍គ្នាយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយការគំរាមកំហែងដែលធ្វើឡើងដោយទីក្រុងព្យុងយ៉ាង ។

លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe-Biden នាយករដ្ឋមន្ត្រីជប៉ុន Fumo Kishida និងនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង Yoon Suk- Yeol បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុង Madrid  និងបានយល់ព្រមថា ការជឿនលឿនរបស់នុយគ្លេអ៊ែរនិងកម្មវិធីមីស៊ីលរបស់កូរ៉េខាងជើងបានក្លាយទៅជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែឧបទ្វីបកូរ៉េប៉ុណ្ណោះទេ ប៉ុន្តែដល់អាស៊ីអគ្នេយ៍និងពិភពលោកផងដែរ។ កូរ៉េខាងជើងនៅក្នុងឆ្នាំនេះបានធ្វើការសាកល្បងមីស៊ីលនៅក្នុងជំហ៊ានមួយដែលពុំដែលមានពីមុនមក និងត្រូវបានជឿជាក់ដោយអ្នកខ្លះថាកំពុងតែរៀបចំនូវការសាកល្បងអាវុធនុយគ្លេអ៊ែរផ្សេងទៀត។

សមត្ថភាពក្នុងការរារាំងនិងរំខាន របស់ជប៉ុន សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្ត ត្រូវការបង្កើនថែមទៀត ដែលជាផ្នែកមួយក្នុងការប្រឹងប្រែងដ៏មានសារៈសំខាន់ដើម្បីពង្រឹងដៃគូរជាត្រីភាគី រវាងជប៉ុន អាមេរិកនិងកូរ៉េខាងត្បូង Kishida និយាយ។ មេដឹកនាំជប៉ុន កូរ៉េខាងត្បូង បានចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ NATO ក្នុងឋានៈជាអ្នកសង្កេតការណ៍ជាលើកទី១។ ចំណងទាក់ទាក់ទងរវាងជប៉ុននិងកូរ៉េខាងត្បូងមានភាពជូរចត់ដោយសារតែអនុស្សាវរីយ៍នៃការចូលកាន់កាប់របស់ជប៉ុននៅក្នុងឧបទ្វីបកូរ៉េពីឆ្នាំ១៩១០ ១៩៤៥។


ថ្ងៃអាទិត្យ, 03 ខែកក្កដា 2022 09:13  គុន ច័ន្ទរដ្ឋា