BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

NATO ច្រានត្រឡប់ទៅវិញប្រឆាំងនឹងបន្ទាត់ក្រហមរបស់ប្រធានាធិបតី Putin លើរឿងអ៊ុយក្រែន

ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 13:15  គុន ច័ន្ទរដ្ឋា

photo_2021-12-02_05-41-25 (1)

Thedrive-

Jens Stoltenberg អគ្គលេខាធិការ NATO  បានបដិសេធទៅនឹងសិទ្ធរបស់រុស្សីក្នុងការបង្គាប់បញ្ជាឲ្យអ៊ុយក្រែនត្រូវធ្វើឬមិនធ្វើយ៉ាងណាក្នុងអន្តរសកម្មភាពជាមួយនឹងសម្ព័ន្ធមិត្ត។ រឿងនេះបានលេចចេញមកមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីរុស្សី Vladimir Putin បានប្រកាសថាការពង្រីកវត្តមាន NATO នៅក្នុងអ៊ុយក្រែន,ជាពិសេសការដាក់ពង្រាយនូវមីស៊ីលរង្វង់ប្រតិបត្តិការណ៍ឆ្ងាយ ដែលមានសមត្ថភាពវាយប្រហារទៅលើទីក្រុងមូស្គូ គឺជា ”បន្ទាត់ក្រហម” សំរាប់វិមានក្រឹមឡាំង។ រឿងទាំងអស់នេះបានកើតឡើងបន្ទាប់ពីមានចលនានិងការប្រមូលផ្តុំទ័ពរុស្សី ដែលជាហេតុជំរុញឲ្យមានការព្រួយបារម្ភថា ការឈ្លានពានដែលមានទ្រង់ទ្រាយធំមួយទៅលើអ៊ុយក្រែន ដែលមិនមែនជាសមាជិករបស់ NATO  ដែលនឹងអាចកើតឡើងនៅក្នុងប៉ុន្មានអាទិត្យទៀត។

Stoltenberg បាននិយាយទៅកាន់អ្នកយកព័ត៌មានកាលពីព្រឹកថ្ងៃអង្គារ៍នេះនៅក្នុងទីក្រុង Riga ប្រទេស Latvia ជាកន្លែងដែលអ្នកការទូតជាន់ខ្ពស់មកពី៣០ប្រទេសជាសមាជិកអង្គការ NATO បានមកជួបប្រជុំគ្នាដើម្បីពិភាក្សារអំពីស្ថានករណ៍នៅជុំវិញអ៊ុយក្រែន ក៏ដូចជាបញ្ហានៅព្រំដែន Belarus នាពេលបច្ចុប្បន្ន និងការត្រួតពិនិត្យសព្វាវុធ។ នៅក្នុងចំណោមរឿងរ៉ាវផ្សេងទៀត  រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក Antiny Blinken  ដែលបានចូលរួមនៅក្នុងការជួបជុំគ្នានេះនបានលើកឡើងនូវកង្វល់កាលពីអតីតកាល ក៏ដូចជាអ្នកដទៃទៀតដែរ នូវអ្វីដែលកើតមានឡើងនៅតាមព្រំប្រទល់ Belarus ភាគខាងលិចជាមួយនឹងរដ្ឋសមាជិ NATO ដែលបង្ហាញឲ្យឃើញនូវចេតនារបស់រុស្សីក្នុងការបំបែកអារម្មណ៍ឲ្យងាកចេញពីសកម្មភាពរវបស់ខ្លួននៅជុំវិញអ៊ុយក្រែន។

“ មានតែអ៊ុយក្រែន និងសម្ព័ន្ធមិត្ត៣០ប្រទេសរបស់ NATO ទេ ដែលជាអ្នកសំរេចចិត្តថានៅពេលណាដែលអ៊ុយក្រែននឹងចូលជាសមាជិក NATO, រុស្សី គ្មានសិទ្ធវេតូ រុស្សីមិនអាចលូកមាត់លូកករ ហើយរុស្សីក៏គ្មានសិទ្ធនឹងរៀបចំនូវដែនរង្វង់នៃឥទ្ធិពលដើម្បីត្រួតត្រាអ្នកជិតខាងដែរ” Stoltenberg បាននិយាយ "គេបានព្យាយាមរៀបចំឡើងវិញនូវផ្នែកខ្លះដែលគេអាចទទួលយកបាន គឺរុស្សីមានសិទ្ធនឹងត្រួតត្រានូវអ្វីដែលអ្នកជិតខាងត្រូធ្វើនិងមិនត្រូវធ្វើ" ខ្ញុំខ្លួនឯងក៏មកពីប្រទេសតូចតាចដែលមានព្រំប្រទល់ជាប់ជាមួយនឹងរុស្សី ហើយខ្ញុំមានការពេញចិត្ត ដែលសម្ព័ន្ធមិត្ត NATO របស់យើងមិនដែលគោរពថារុស្សីមានសិទ្ធមួយក្នុងការរៀបចំនូវរង្វង់ឥទ្ធិពលនៅភាគខាងជើង ក្នុងការព្យាយាមសំរេចនូវអ្វីដែល Norway ដែលជាប្រទេសឯករាជ្យដ៏តូចមួយអាចធ្វើឬក៏មិនអាចធ្វើ អគ្គលេខាធិការ NATO ដែលជាជនជាតី Nowaygian បានបន្តរ “ហើយអ៊ុយក្រែនក៏ដូចគ្នាដែរ”។

“ដូច្នេះគំនិតនេះគឺជាការគាំទ្រចំពោះអធិបតេយ្យភាពរបស់ប្រជាជាតិនៃ NATO  ការបង្ករហេតុណាមួយវាជារឿងខុសឆ្គង”លោកបានបន្ថែម ។ “វាជាការគោរពនូវអធិបតេយ្យភាពនិងឆន្ទះនែប្រជាពលរដ្ឋអ៊ុយក្រែន អញ្ចឹងខ្ញុំគិតថា រឿងនេះបានប្រាប់រុស្សី ច្រើនជាងប្រាប់ NATO”៕


ថ្ងៃព្រហស្បតិ៍, 02 ខែធ្នូ 2021 13:15  គុន ច័ន្ទរដ្ឋា