Kyiev-
សង្រ្គាមក្នុងអ៊ុយក្រែនអាចនឹងឈានទៅដល់រយៈពេលរាប់ឆ្នាំ ប្រធានរបស់ NATO បាននិយាយកាលពីថ្ងៃអាទិត្យ ខណៈដែលរុស្សីបង្កើនការវាយសម្រុកបន្ទាប់ពីសហគមន៍អឺរ៉ុបបានផ្តល់នូវអនុសាសន៍ថាទីក្រុង Kyiv ក្លាយទៅជាបេក្ខភាពដើម្បីចូលរួមជាមួយប្លុក។ Jens Stoltenberg បាននិយាយថាការផ្គត់ផ្គង់អាវុធសម្រាប់អ៊ុយក្រែននឹងជួយពង្រឹងឱកាសក្នុងការរំដោះតំបន់ខាងកើតនៃ Donbas របស់គេពីការកាន់កាប់របស់រុស្សី កាសែតអាល្លឺម៉ង់ Bild am Sonntag បាននិយាយ។ "យើងត្រូវទទួលស្គាល់ការពិតថា វានឹងអាចប្រើពេលដល់ឆ្នាំ យើងមិនត្រូវបោះបង់ចោលនូវការគាំទ្រចំពោះអ៊ុយក្រែនទេ" Stoltenberg អគ្គលេខាធិការ NATO ដែលជាសម្ព័ន្ធមិត្តយោធា ត្រូវបានគេដកស្រង់ពាក្យសំដី។
"បើសិនជាតម្លៃនេះវាឡើងខ្ពស់ មិនមែនតែសម្រាប់តែការគាំទ្រផ្នែកយោធានោះទេ ប៉ុន្តែការឡើងថ្លៃនៃតម្លៃម្ហូបអាហារនិងប្រេងឥន្ធនៈផងដែរ"។ លោកនាយករដ្ឋមន្ត្រី អង់គ្លេស Boris Johnson ដែលបានទៅធ្វើទស្សនកិច្ចនៅទីក្រុង Kyiv កាលពីថ្ងៃសុក្រ បានធ្វើអត្ថាធិប្បាយស្រដៀងគ្នាអំពីសង្រ្គាមដ៏យូរអង្វែងនៅក្នុងបទវិចារណកថាកាសែត London Times។ នេះមានន័យថាជាការធានាថា " អ៊ុយក្រែនបានទទួលអាវុធ សម្ភារៈ គ្រាប់រំសេវនិងការហាត់ហ្វឹកហ្វឺនបន្ថែមទៀតឆាប់រហ័សជាងអ្នកឈ្លានពាន" Johnson បានសរសេរនៅក្នុងអត្ថបទជាមតិយោបល់នៅក្នុងកាសែត London Times ។
"ពេលវេលាវាជាកត្តាសំខាន់ណាស់" លោកសរសេរ "អ្វីគ្រប់យ៉ាងវានឹងអាស្រ័យទៅលើថាតើអ៊ុយក្រែនអាចពង្រឹងសមត្ថភាពរបស់ខ្លួនដើម្បីការពារទឹកដីរបស់ខ្លួនបានឆាប់រហ័សជាងរុស្សីដែលអាចបង្កើននូវសមត្ថភាពរបស់ខ្លួនក្នុងការវាយប្រហារ"។ ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ Johnson បានបញ្ជាក់នូវសេចក្តីត្រូវការដើម្បីជៀសវាងនូវការនឿយហត់របស់អ៊ុយក្រែនជាមួយនឹងកងកម្លាំងរុស្សីដែលបានទន្រ្ទានទឹកដីអ៊ុយយក្រែនពី១អ៊ិញទៅ១អ៊ិញ។"សម្ព័ន្ធមិត្តត្រូវតែបង្ហាញនូវប្រជាពលរដ្ឋអ៊ុយក្រែនថាពួកគេនៅទីនោះដើម្បីគាំទ្រពួកគេក្នុងរយៈពេលយូរ" លោកនិយាយ។
អ៊ុយក្រែនបានទទួលនូវការរីកលូតលាស់កាលពីថ្ងៃសុក្រ នៅពេលដែលគណកម្មាធិការអឺរ៉ុបបានផ្តល់អនុសាសន៍ថាគេនឹងបានទទួលឋានៈជាបេក្ខភាពសមាជិកសហគមន៍អឺរ៉ុប ជាអ្វីមួយដែលប្រទេសសហគមន៍អឺរ៉ុបបានរំពឹងគិតថាបានទទួលនូវការគាំទ្រជាសាធារណៈនៅឯកិច្ចប្រជុំកំពូលក្នុងសប្តាហ៍នេះ។ នេះវានឹងដាក់អ៊ុយក្រែននៅលើផ្លូវមួយឲ្យដឹងថាក្តីសង្ឃឹមរបស់គេត្រូវបានមើលឃើញដែលមិនអាចគិតដល់មុនពេលដែលរុស្សីបានឈ្លានពានកាលពីថ្ងៃទី២៤ខែកុម្ភះ ទោះបីជាកាចូលជាសមាជិកភាពរបស់គេត្រូវប្រើពេលយូរក៏ដោយ។