BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ពួក NATO បង្កើនការយាមល្បាត ខណៈដែលស្ថានភាពKosovo-Serbia កាន់តែតឹងតែង

ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 11:12  Nimoul Soth

កងកំលាំង NATO នៅ Kosovo បានប្រកាសកាលពីថ្ងៃច័ន្ទថា កងកំលាំងរក្សាសន្តិភាពបានបង្កើនការយាមល្បាតខណៈដែលពួក Serbia បានដាក់ពង្រាយរថពាសដែកនៅតាមព្រំប្រទល់ជាមួយនឹងទឹកដីដែលបានបំបែកខ្លួន នៅចំពេលដែលសភាពការណ៍ក្នុងតំបន់កាន់តែតានតឹងអស់រយៈពេល១ទសវត្សរ៍មកហើយនោះ។

សហគមន៍អន្តរជាតិ ដែលដឹកនាំសហគមន៍អឺរ៉ុប, បានអំពាវនាវឲ្យមានការជជែកគ្នាដើម្បីបន្ធូរបន្ថយនូវភាពតានតឹងរវាង Serbia ជាមួយនឹងខេត្តដែលមានជនជាតិភាគតិចអាល់បានីរស់នៅ ដែលបានប្រកាសឯករាជ្យនៅក្នុងឆ្នាំ២០០៨ ដែលទីក្រុង Belgrade មិនព្រមទទួលស្គាល់។

ទំនាក់ទំនងបានធ្លាក់ចុះទៅរកភាពទំនាស់កាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋាភិបាល Kosovo បានបញ្ជូនអង្គភាពប៉ូលីសទៅកាន់ភាគខាងជើង ដែលជាកន្លែងកកកុញទៅដោយជនជាតិភាគតិច Serbia ដែលបដិសេធមិនទទួលស្គាល់អាជ្ញាធរ Pristina ។ ជនជាតិភាគតិច Serbia ជាច្រើនរយនាក់ ដែលភាគច្រើនមានស្លាកលេខឡាន បានធ្វើការតវ៉ាប្រឆាំងជារៀងរាល់ថ្ងៃ ហើយបានបិទចរាចរណ៍នៅក្នុងខេត្ត២នៃ Kosovo ប៉ែកខាងជើងដែលជាមាត់ច្រកឆ្លងចូល Serbia ។

ទោះបីជាមានការប្រឈមមុខរវាងយោធានៅក្បែរនោះក៏ដោយ ស្ថានភាពហាក់ដូចជាមានភាពស្ងប់ស្ងាត់បន្តិច នៅថ្ងៃច័ន្ទនេះ បើតាមកាសែត AFP ហើយក៏មានឧទ្ធម្ភាគចក្ររបស់ ពួក NATO បានហោះហើររំលងនៅក្នុងតំបន់នោះជាប្រចាំជាច្រើនថ្ងៃដែរ។ កងកំលាំងរក្សាសន្តិភាព NATO ដែលគេស្គាល់ថាជា KFOR បាននិយាយថា ពួកគេបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ស្ថានភាពក្នុង Kosovo ដើម្បីធានានូវសន្តិសុខនិងសុវត្តិភាព សេរីភាព របស់សហគមន៏ទាំងឡាយដែលរស់នៅក្នុងទឹកដីដែលបំបែកខ្លួននោះ។

KFOR បានបង្កើនចំនួនកងកំលាំងនិងរយៈពេលក្នុងកាយាមល្បាតនៅពាសពេញ Kosovo និងផ្នែកខាងជើងផងដែរ ដោយសារកាលពីថ្ងៃច័ន្ទ កងទ័ព Serbia បានដាក់ពង្រាយរថពាសដែកចំនួន៤គ្រឿង មានចម្ងាយប្រហែល២គីឡូម៉ែត្រពីច្រកចេញចូល Jarinje ។ ការបិទផ្លូវត្រូវបានបើកឡើងវិញ ក្នងរយៈពេលយ៉ាងខ្លី បន្ទាប់ពីមានអន្តរាគមន៍ពីកងកំលាំង NATO បានធ្វើការចរចារជាមួយ ក្រុងPristina និង Belgrade។

សហគមន៍អឺរ៉ុបក៏ធ្វើការអំពាវនាវផងដែរឲ្យមានការស្ងប់ស្ងាត់៕

302(302)

 


ថ្ងៃអង្គារ, 28 ខែកញ្ញា 2021 11:12  Nimoul Soth