DW-
ប្រធាន NATO លោកJens Stoltenberg បាននិយាយថាពេលវេលានៅសេសសល់នៅឡើយសំរាប់រុស្សីដើម្បីផ្លាស់ប្តូរផ្លូវ ខណៈដែលប្រធានសហគមន៍អឺរ៉ុប លោកស្រី Ursula Von Der Leyenបានចោទប្រកាន់មូស្គូថា "ប៉ុនប៉ងទាំងងងើលដើម្បីសរសេរឡើងវិញពីរបៀបគ្រប់គ្រងនៃរបៀបរៀបរយអន្តរជាតិ" ក្នុងអ៊ុយក្រែន។ អគ្គលេខាធិការ NATO លោក Jens Stoltenberg កាលពីថ្ងៃសៅរ៍បានជំរុញឲ្យរុស្សីជៀសវាងនូវការបង្ករឲ្យមានមហន្តរាយទំនាស់ក្នុងអ៊ុយក្រែន។
“វាមិនទាន់ហួសពេលនៅឡើយទេសំរាប់រុស្សីដើម្បីផ្លាស់ប្តូរផ្លូវ ថយក្រោយពីមាត់ជ្រោះ បញ្ឍប់ការរៀបចំធ្វើសង្រ្គាម និងចាប់ផ្តើមធ្វើការដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី” លោកបាននិយាយនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខនាទីក្រុងមុយនិច។ Stoltenberg បានកត់សម្គាល់ថា "ហានិភ័យសំរាប់ទំនាស់វាជារឿងពិត" ជាមួយនឹងការដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅតាមព្រំប្រទល់អ៊ុយក្រែន។ រុស្សីបានប្រកែកម្តងហើយម្តងទៀតថាខ្លួនមានផែនការវាយប្រហារប្រទេសជិតខាង។
នៅក្នុងសុន្ទរកថារបស់លោក Stoltenberg បាននិយាយថា “បស្ចឹមប្រទេសជានិច្ចជាកាល តែងតែធ្វើអ្វីដែលចាំបាច់ដើម្បីរក្សារការពារគ្នាទៅវិញទៅមក” "ទីក្រុងមូស្គូកំពុងតែដកចេញនូវប្រវត្តិសាស្ត្រ ហើយបង្កើតជាថ្មីឡើងវិញនូវរង្វង់នៃឥទ្ធិពលរបស់ខ្លួន" បើយោលទៅតាម Stoltenberg ។ “ដូច្នេះបើវិមានក្រឹមឡាំងមានបំណងចង់ឲ្យមាន NATO តិចនៅជិតព្រំប្រទល់របស់ខ្លួន វានឹងធ្វើឲ្យមានNATO កាន់តែច្រើន “ក្នុងករណីដែលមានសង្រ្គាមនៅអ៊ុយក្រែន” ប្រធាន NATO បាននិយាយ។
លោកក៏បានធ្វើការវាយប្រហារទៅកាន់ការគាំទ្ររបស់ចិនទៅលើទីក្រុងមូស្គូនៅក្នុងជម្លោះជាមួយ NATO ខណៈដែលសម្ព័ន្ធមិត្តដែលគ្របដណ្តប់ដោយអាមេរិកនៅតែមានការប្រុងប្រយ័ត្នអំពីចំណងភូមិសាស្ត្រនយោបាយរវាងចិននិងរុស្សី។ "យើងនៅតែមានក្តីសង្ឃឹមថាសន្តិភាពនឹងឈ្នះនៅពេលចុងក្រោយហើយវិស័យការទូតនឹងនាំយើងទៅដល់ទីនោះ" លោកបានបន្ថែម។