Insider-
អាល្លឺម៉ង់បានរារាំងមិនឲ្យសមាជិក NATO, Estonia ក្នុងការរផ្តល់សព្វាវុធទៅឲ្យអ៊ុយក្រែន ដោយមិនអនុញ្ញាតឲ្យមានការនាំចេញនូវសព្វាវុធរបស់អាល្លឺម៉ង់ WSJ បានរាយការណ៍កាលពីថ្ងៃសុក្រ។ "អាល្លឺម៉ង់ ពួកគេមានការស្ទាក់ស្ទើរច្រើនក្នុងការផ្តល់អាវុធដល់យើង" រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Oleksiy Reznikov ប្រាប់ Wall Street Journal ។ អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានពន្យល់ទៅកាន់អ្នកយកព័ត៌មានថា សេចក្តីសំរេចក្នុងការនាំចេញអាវុធ វាជាលទ្ធផលនៃនយោបាយដែលគិតវែងឆ្ងាយ។
“គោលការណ៍នៃការគ្រប់គ្រងនាំអាវុធចេញគឺដូចគ្នា ថាតើវាចេញដោយត្រង់ពីអាល្លឺម៉ង់ឬក៏ចេញពីប្រទេសទី៣ ដូច្នេះវាគ្មានច្បាប់អនុញ្ញាតឲ្យធ្វើនៅក្នុងឈុតឆាករបៀបនេះទេ” អ្នកនាំពាក្យបាននិយាយដោយបានបន្ថែមទៀតថា វាមិនអាចធ្វើទៅបានដើម្បីធ្វើការវាយតម្លៃនៃលទ្ធផលនៃដំណើរការនេះក្នុងពេលនេះទេ។ Estonia បានបញ្ចុះបញ្ចូលឲ្យអាល្លឺម៉ង់ឲ្យផ្លាស់ប្តូរសេចក្តីសម្រេចនេះ ដូច្នេះគេអាចបញ្ជូន D-30 howtizers ។ អាវុធរបស់រុស្សីបានបន្សល់ទុកនៅក្នុងអាល្លឺម៉ង់បន្ទាប់ពីប្រទេសនេះបានបង្រួបបង្រួមគ្នា មុនពេលដែលបញ្ជូនអាវុធនេះទៅកាន់ Finland និងក្រោយមក Estonia ។ WSJ. បានរាយការណ៍។
មិនដូចសមាជិក NATO ដ៏ទៃទៀត រួមមាន អាមេរិក អង់គ្លេស, អាល្លឺម៉ង់បានបដិសេធមិនផ្គត់ផ្គង់សព្វាវុធទៅឲ្យអ៊ុយក្រែន ចំពេលដែលមានភាពតានតឹងជាមួយរុស្សី។ ក្នុងរយៈពេលពេញ១ឆ្នាំកន្លងទៅ អាមេរិកបានផ្តល់ជាង ៤០០ លានដុល្លារដែលជាជំនួយផ្នែកសន្តិសុខទៅឲ្យអ៊ុយក្រែន។ ចាប់តាំងពីឆ្នាំ២០១៤ អាមេរិកបានផ្តល់មីស៊ីលប្រឆាំងរថក្រោះ Javelin, កាំភ្លើងធុនស្រាលនិងគ្រាប់, ទូកល្បាត និងសម្ភារៈសឹកផ្សេងទៀត។ ប៉ុន្តែរដ្ឋាភិបាលអាល្លឺម៉ង់បានប្រឆាំងទៅនឹងការបញ្ជូនអាវុធទៅឲ្យអ៊ុយក្រែន ដើម្បីជៀសវាងការបង្កហេតុជាមួយរុស្សី ខណៈដែលបានបញ្ជាក់ផងដែរ នូវប្រវត្តិសាស្ត្រពីធអតីតកាលរបស់ខ្លួននៃអរិភាពក្នុងតំបន់អម្លុងពេលសង្រ្គាមលោកលើកទី២។
"ជំហរដ៏ម៉ឺងម៉ាត់របស់យើង ត្រូវបានគេដឹងច្បាស់ថាវាជាឬសគល់នៃប្រវត្តិសាស្ត្រ" រដ្ឋមន្ត្រីក្រសួងការបរទេសអាល្លឺម៉ង់ Annalena Baebock និយាយក្នុងពេលដែលធ្វើទស្សនកិច្ចនៅទីក្រុង Kyiv ក្នុងសប្តាហ៍នេះ។ អ៊ុយក្រែនបានជំរុញឲ្យ អាល្លឺម៉ង់ផ្លាស់ប្តូរគោលនយោបាយ ដើម្បីធ្វើការវិនិច្ឆ័យឡើងវិញក្នុងការបដិសេធមិនផ្តល់ជំនួយ។ “ការទទួលខុសត្រូវគួរតែផ្តោតទៅលើប្រជាពលរដ្ឋអ៊ុយក្រែន ដែលបានបាត់បង់ជីវិតយ៉ាងហោចណាស់៨លាននាក់ ក្នុងអម្លុងពេលកាន់កាប់ដោយពួក Nazis នៅក្នុងអ៊ុយក្រែន "ឯកអគ្គរដ្ឋទូតអ៊ុយក្រែនប្រចាំនៅប្រទេសអាល្លឺម៉ង់ Andrij Melnyk បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន DPA ៕