BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ការជជែករវាងអាមេរិក-រុស្សីមានការរីកចម្រើនបន្តិចបន្តួចលើបញ្ហាត្រួតត្រាសព្វាវុធប៉ុន្តែនៅជាប់គាំងរឿងពង្រីក NATO

ថ្ងៃអង្គារ, 11 ខែមករា 2022 15:44  គុន ច័ន្ទរដ្ឋា

photo_2022-01-11_15-27-08

CBSNews-

មន្ត្រីការទូតពីសហរដ្ឋអាមេរិក និងរុស្សីម្នាក់ៗបាននិយាយកាលពីថ្ងៃច័ន្ទថា ការជជែកតថ្លៃគ្នានៅទីក្រុងហ្សឺណែវបានផ្តល់នូវការបើកចំហរសំរាប់ទំនាក់ទំនងក្នុងពេលអនាគតលើប្រព័ន្ធមីស៊ីល និងសមយុទ្ធយោធា។ ប៉ុន្តែទាំងសងខាងនៅជាប់គាំងលើបញ្ហាអនាគត សមាជិក NATO ដែលរុស្សីបានហៅថាជារឿងអាទិភាពដ៍ខ្ពស់បំផុត។ ថ្លែងពីទីក្រុងហ្សឺណែវ ជាកន្លែងដែលគណៈប្រតិភូទាំង២បានជួបគ្នា ដើម្បីចាប់ផ្តើមការជជែកអំពីបញ្ហាការទូតដ៏តឹងតែង អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Wendy Sherman បាននិយាយថា អាមេរិកបានស្នើរផ្តល់ថា នឹងជួបគ្នាម្តងទៀតក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាទីកន្លែងដែលត្រូវដាក់មីស៊ីល និងការពិនិត្យឡើងវិញនូវសន្ធិសញ្ញាកំលាងរង្វង់ប្រតិបត្តិការណ៍មីស៊ីលដែលមិនដំណើរការ។

លោកស្រីក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានផ្តល់សញ្ញាក្នុងការបើកចំហរឲ្យមានការដាក់ចេញ “នូវព្រំដែនកំណត់ដូចគ្នាពីទំហំនិងចម្ងាយនៃការធ្វើសមយុទ្ធយោធា” និងធ្វើឲ្យមានការរីកចម្រើននូវតម្លាភាពអំពីសមយុទ្ធទាំងនោះ។ មន្ត្រី២នាក់មកពីក្រសួងការពារប្រទេស ឧបការីរងនៃក្រសួងការពារជាតិរុស្សីនិងអ៊ុយក្រែន លោក Eurasia Laura K. Cooper និងឧត្តមសេនីយ៍ទោ James J.Mingus ដែលបានហែរហមអ្នកស្រី Sherman ក្នុងការប្រជុំនេះ បាននិយាយពីមន្ទីរបញ្ចកោណកាលពីថ្ងៃច័ន្ទ, អ្នកនាំពាក្យមន្ទីរបញ្ចកោណ John Kirby បាននិយាយថា ក្រសួងការពារជាតិ បានដឹងនិងគាំទ្រនូវភាពយល់ឃើញដូចគ្នារវាងរុស្សីនៅលើបញ្ហានេះ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសរុស្សី Sergei Ryabkov ដែលជាប្រធានគណៈប្រតិភូរុស្សី បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំដែលមានរយៈពេលជិត៨ម៉ោងថា ការជជែកគ្នាប្រកបទៅដោយវិជ្ជាជីវៈ និងបាននិយាយទៀតថា រុស្សីគ្មានចេតនានឹងវាយប្រហារទៅលើអុីរ៉ាក់នោះទេ “គ្មានហេតុផលអ្វីដែលត្រូវភ័យខ្លាចនូវសេណារីយ៉ូដដែលកើនឡើងរបៀបនេះទេ” លោកនិយាយ។ ប៉ុន្តែរឿងសំខាន់យើងត្រូវនៅរង់ចាំ លោកបាននិយាយថា អ៊ុយក្រែននិង Georgia នឹងមិនត្រូវបញ្ចូលទៅក្នុងសមាជិកភាពរបស់ NATO ទេដែលជាវិស័យអាទិភាពដ៏ខ្ពស់បំផុតសំរាប់ Moscow ។

យើងត្រូវការខែ អាវក្រោះ ដែលជាការធានាស្របច្បាប់រួមគ្នា, មិនមែនការរ៉ាប់រង មិនមែនការការពារ គឺជាការធានា Ryabkov បាននិយាយ។ មហាអំណាចលោកខាងលិចជាច្រើនសប្តាហ៍កន្លងមក បានចាប់ផ្តើមជាសាធារណៈដោយច្រានចោលនូវការទាមទារថាជា ការខ្ជះខ្ជាយពេលវេលា ដែលអ្នកស្រី Sherman បាននិយាយកាលពីថ្ងៃច័ន្ទ។ យើងនឹងមិនអនុញ្ញាតិឲ្យអ្នកណាម្នាក់បិទទ្វារ NATO ដែលបើកចំហរនោះឡើយ ដែលជាចំណុចស្នូលនៃសម្ព័ន្ធភាព NATO ៕


ថ្ងៃអង្គារ, 11 ខែមករា 2022 15:44  គុន ច័ន្ទរដ្ឋា