BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បារាំងចូលកាន់តំណែងជាមេដឹកនាំនៃកងកម្លាំងNATOដែលប្រុងប្រៀបរួចជាស្រេចកំរិតខ្ពស់

ថ្ងៃចន្ទ, 03 ខែមករា 2022 14:53  គុន ច័ន្ទរដ្ឋា

photo_2022-01-03_07-30-36 (1)

Eurasiareviews-

បារាំងចូលកាន់តំណែងជាមេនៃកងកម្លាំងដែលប្រុងប្រៀបរួចជាស្រេច NATO កាលពីថ្ងៃសៅរ៍ទី១ខែមករា ក្នុងរយៈពេល១ឆ្នាំ។ ទម្រង់ដែលគេស្គាល់ជាផ្លូវការថាជាកងកម្លាំង NATO ដែលជាកងកម្លាំងបំពេញភារៈកិច្ចរួមប្រុងប្រៀបរួចជាស្រេច(vjtf) ត្រូវបានបង្កើតនៅឆ្នាំ២០១៤ក្នុងការឆ្លើយតបទៅនឹងវិបត្តិនៅក្នុងមជ្ឍឹមបូព៌ា និងការឈ្លានពានរបស់រុស្សីប្រឆាំងនឹងអ៊ុយក្រែន និងប្រចាំការជាអចិន្ត្រៃយ៍ដើម្បីរំកិលខ្លួនក្នុងពេលចាំបាច់ដើម្បីការពារសម្ព័ន្ធមិត្ត ។កងកម្លាំង VJTF គឺជាសមាសភាពនៃកងកម្លាំងដែលប្រុងប្រៀបរួចជាស្រេចមានចំនួន៤០,០០០នាក់ ដែលជាកំលាំងសំរាប់ឆ្លើយតបយ៉ាងខ្លាំងក្លា។

“ខ្ញុំសូមអរគុណ បារាំងក្នុងការដឹកនាំកងកម្លាំងប្រតិកម្មរហ័សរបស់ NATO នៅក្នុងឆ្នាំ២០២២” អគ្គលេខាធិការនៃអង្គការ NATO លោក Jens Stoltenberg “ កងកម្លាំងដែលបំពេញភារៈកិច្ចរួមដែលប្រុងប្រៀបរួចជាស្រេចក្នុងកំរិតខ្ពស់ (VJTF) គឺជាវិភាគទានដ៏មានសារៈសំខាន់ក្នុងការការការពាររួមរបស់យើង ហើយភាពជាអ្នកដឹកនាំរបស់បារាំងគឺជាការបង្ហាញនូវការតាំងចិត្តនិងសមត្ថភាពដ៏ខ្លាំងក្លា។ នៅក្នុងពេលមួយដែលមានការប្រឈមទៅនឹងផ្នែកសន្តិសុខដែលពុំធ្លាប់មានពីមុនមក វាត្រូវតែគ្មានការយល់ច្រឡំអំពីការសំរេចចិត្តរបស់ NATO “យើងឈរនៅជាមួយគ្នាដើម្បីការពារសម្ព័នមិត្តយើងទាំងអស់”។ លោក Jens បានបន្ថែម។

នៅក្នុងឆ្នាំ២០២២ VJTF នឹងមានដាក់បញ្ចូលកងទ័ពពហុជាតិសាសន៍ជាច្រើនពាន់នាក់។ កងពលបារាំង-អាល្លឺម៉ង់ចំនួន៣,៥០០នាក់នឹងបំរើជាកំលាំងស្នូល ដែលចាត់ទុកថាជាកងវរៈសេនាធំទី១និងទី៣។ នៅក្រោមការដឹកនាំរបស់អង្គភាពបារាំងប្រតិកម្មរហ័សនៅទីក្រុង Lille ,កងពលបារាំងអាល្លឺម៉ង់ជាអង្គភាពទ្វេរភាគី ដែលគូសបញ្ជាក់ថាជាចំណងដ៏រឹងមាំរវាងសម្ព័ន្ធមិត្ត NATO និងបារាំងអាល្លឺម៉ង់។ ប្រទេស NATOដ៏ទៃទៀតរួមមាន អេស៉្បាញ ព័រទុយហ្គាល់ និងប៉ូឡូញក៏នឹងផ្តល់នូវកងកម្លាំងផងដែរ។កងកម្លាំងភាគច្រើនគឺមកពីអង្គភាពនៃកងពលដែលនាំមុខ។

ភាពជាអ្នកដឹកនាំនៃ VJTF ដែលបានដាក់ទាហ៊ាននៅក្នុងលក្ខ័ណប្រុងប្រៀបកំរិតខ្ពស់និងប្រុងប្រៀបរួចជាស្រេច ដើម្បីដាក់ពង្រាយតែក្នុងរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ត្រូវប្តូរវេនគ្នា១ឆ្នាំម្តងក្នុងចំណោមសម្ព័ន្ធមិត្ត។ បារាំងបានបន្តវេនពីតួរគី ដែលបានដឹកនាំនៅក្នុងឆ្នាំ២០២១ អាល្លឺម៉ង់នឹងត្រូវបនតវេនពីបារាំងក្នុងឆ្នាំ២០២៣។ បញ្ជាការរួមកងកម្លាំង NATO នៅ Brunssum ក្នុងប្រទេសហុល្លង់ ទទួលបន្ទុកកងកម្លាំងឆ្លើយតបរួមសំរាប់កងកម្លាំង NATO ក្នុងឆ្នាំ២០២២។


ថ្ងៃចន្ទ, 03 ខែមករា 2022 14:53  គុន ច័ន្ទរដ្ឋា