Moscow -NATO
ក្រុមអ្នកពិភាក្សាររុស្សីនិងអាមេរិកនឹងអង្គុយចុះពិភាក្សារគ្នានៅដើមឆ្នាំក្រោយនេះ ដើម្បីពិភាក្សារពីការទាមទាររបស់ទីក្រុងមូស្គូពីការធានារបស់ពួកបស្ចឹមប្រទេសក្នុងការរក្សារការពារទុកជាមុននូវការពង្រីករបស់ NATO ទៅកាន់អ៊ុយក្រែន ,អ្នកការទូតរុស្សីជាន់ខ្ពស់បាននិយាយកាលពីថ្ងៃពុធ។ រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីម Sergei Lavrov បាននិយាយថារុស្សីនៅក្នុងខែមករានឹងចាប់ផ្តើមជជែកដាច់ដោយឡែកពីគ្នាជាមួយ NATO ដើម្បីជជែកពីរឿងនេះ ,ដោយលោកបានបន្ថែមថា ការពិភាក្សារដាច់ដោយឡែកក្រោមការគាំទ្ររបស់អង្គការសំរាប់សន្តិសុខនិងកិច្ចសហបរតិបត្តិការណ៍អឺរ៉ុបក៏នឹងជួបប្រជុំផងដែរ។
កាលពីសប្តាហ៍មុនបានដាក់ស្នើរនូវឯកសារពង្រាងសន្តិសុខ ទាមទារឲ្យ NATO បដិសេធនូវសមាជិកភាពរបស់អ៊ុយក្រែននិងអតីតប្រទេសដែលជាអតីតសហភាពសូវៀតនិងដកចេញត្រឡប់ទៅវិញនូវការពង្រាយកងទ័ពនៅក្នុងអឺរ៉ុបកណ្តាលនិងខាងកើត។ ទីក្រុងវ៉ាស៊ិនតោននិងសម្ព័ន្ធមិត្តបានបដិសេធក្នុងការយល់ព្រមចំពោះសំណើរនេះ ប៉ុន្តែបាននិយាយថាគេបានប្រយោងប្រៀបរួចជាស្រេចក្នុងការជជែកពីបញ្ហានេះ។ ទីក្រុងមូស្គូបានបង្ហាញនូវការទាមទារចំពេលដែលមានការតានតឹងបានកើនឡើងលើរឿងដែលរុស្សីបានប្រមូលផ្តុំកងទ័ពនៅជិតអ៊ុយក្រែន ដែលបណ្តាលឲ្យមានការភ័យខ្លាចនៃលទ្ធភាពក្នុងការឈ្លានពាន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden បានព្រមានលោកប្រធានាធិបតី Vladimir Putin នៅក្នុងករសន្ទនាតាមវីឌីអូកាលពីដើមខែនេះថា រុស្សីនឹងជួបនឹង "ផលវិបាកធ្ងន់ធ្ងរ" បើសិនជាវាយប្រហារអ៊ុយក្រែន។ Putin បានប្រកែកក្នុងការរៀបចំផែនការវាយប្រហារនេះ ប៉ុន្តែបានពិពណ៌នាថាការពង្រីករបស់ NATO ចូលទៅក្នុងអ៊ុយក្រែននិងការដាក់ពង្រាយនូវសព្វាវុធនៅទីនោះគឺជាការជាន់នូវបន្ទាត់ក្រហមរបស់រុស្សី។ "យើងមិនចង់ឲ្យមានសង្រ្គាមនោះទេ" Lavrov បាននិយាយកាលពីថ្ងៃពុធ យើងមិនចង់ដើរនៅលើផ្លូវនៃការប្រឈមមុខដាក់គ្នាទេ ប៉ុន្តែយើងត្រូវតែធានាឲ្យបានរឹងមាំនូវសន្តិសុខរបស់យើង និងប្រើគ្រប់មធ្យោបាយដែលយើងយល់ថាចាំបាច់”
ថ្លែងនៅក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយនឹងទូរទស្សន៍រុស្សី RT, លោក Lavrov បានកោតសសើរពីវិធីសាស្ត្រ ដូចធ្វើជំនួញ របស់ទីក្រុងវ៉ាស៊ិនតោន ដែលបានយល់ព្រមដោយឆាប់រហ័ស លើការកំណត់នៃការជជែកនាពេលខាងមុខ។ លោកបានបន្ថែមថាទីក្រុងមូស្គូបានប្រុងប្រៀបរួចជាស្រេចដើម្បីពិចារណារនូវការទាមទាររបស់ទីក្រុងវ៉ាស៊ិនតោន ប៉ុន្តែបានព្រមានថាការជជែកគ្នាមិនត្រូវអូសបន្លាយដោយគ្មានពេលកំណត់នោះទេ។ ខ្ញុំសង្ឃឹមថា ពួកគេនឹងពិចារណារយ៉ាងម៉ដ្ឋចត់ចំពោះសំណើររបស់យើង នឹងផ្តល់ឲ្យនូវការធានាសមត្ថភាពក្នុងការការពារខ្លួន។