BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់៖​ រុស្សីនឹងមិនអាចបង្គាប់បញ្ជា NATOបានទេ

ថ្ងៃអង្គារ, 21 ខែធ្នូ 2021 08:40  គុន ច័ន្ទរដ្ឋា

photo_2021-12-19_21-24-58 (1) (1)

រដ្ឋមន្ត្រីក្រសួងការពារជាតិ Christine Lambrech បាននិយាយថារុស្សីមិនអាចបង្គាប់បញ្ជាពាក្យសំដីទៅកាន់ NATO បានទេ បន្ទាប់ពី មូស្គូបានបង្ហាញនូវបញ្ជីមួយទាមទារទៅកាន់សម្ព័ន្ធមិត្ត។ លោកស្រីកំពុងស្ថិតនៅក្នុង Lithuania ដើម្បីពិនិត្យមើលកងទ័ពអាល្លឺម៉ង់នៅក្នុងទស្សនកិច្ចជាលើកដំបូងទៅកាន់បរទេស។ ក្នុងអម្លុងពេលដែលពិនិត្យមើលកងទ័ពអាល្លឺម៉ង់នៅក្នុង Lithuania កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់ លោកស្រី Christine Lambrech បាននិយាយថា NATO នឹងជជែកអំពីសេចក្តីស្នើររបស់រុស្សីនៅក្នុងកិច្ចការរបស់សម្ព័ន្ធមិត្តនៃព្រំប្រទល់អឺរ៉ុបខាងកើត ប៉ុន្តែនឹងមិនអនុញ្ញាតិឲ្យរុស្សីមកបង្គាប់បញ្ជាការងារសន្តិសុខរបស់ខ្លួននោះទេ។

ពាក្យសំដីរបស់លោកស្រីបានលេចចេញមកបន្ទាប់ពីមូស្គូបានផ្តល់នូវបញ្ជីមួយទាមទារផ្នែកយោធាទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកាលពីថ្ងៃសុក្រ។ ការទាមទារទាំងនេះ រួមមានការដកចេញនូវវត្តមាននៃកងវរសេនារបស់ NATO ចេញពីរដ្ឋបាល់ទិក Estonia ,Latvia,Lithuania ដែលកាពីពេលមុនកាន់កាប់ដោយរុស្សីក្នុងសករាជរបស់សហភាពសូវៀត ក៏ដូចជាប៉ូឡូញផងដែរ ដែលមូស្គូមានឥទ្ធិពលក្នុងពេលដែលទីក្រុងវ៉ាសូវីនៅជាកុម្មុយនិស្តដែលជារដ្ឋរណប។

បន្ថែមលើនេះទៀត ទីក្រុងមូស្គូបានស្វែងរកការធានាដោយស្របច្បាប់ថាឲ្យ NATO នឹងបោះបង់ចោលនូវការខិតខំខ្នះខ្នែងផ្នែកយោធានៅក្នុងអឺរ៉ុបខាងកើតនិងអ៊ុយក្រែន។ ដែលជាមូលដ្ឋានគឺផ្តល់សិទ្ធវេតូលើរឿងអ៊ុយក្រែនជាសមាជិក NATO។ ក្នុងពេលបច្ចុប្បន្ននេះ NATO បានដាក់អ៊ុយក្រែនជាសមាជិកភាពជិតពេញលេញហើយដោយបានផ្តល់នូវជំនួយសន្តិសុខនិងទីប្រឹក្សារយោធា។ “យើងត្រូវតែនិយាយជាមួយគ្នា ដែលមានន័យថាត្រូវជជែកពីសំណើររបស់រុស្សីដែលបានដាក់មក Lambrechបាននិយាយនៅ Rukla, ប្រទេស Lithuania នៅក្នុងទស្សនកិច្ចជាលើកដំបូងក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ។

“ប៉ុន្តែមិនមែនរុស្សីត្រូវមកបង្គាប់បញ្ជា ដៃគូររបស់ NATO ថាតើពួកគេត្រូវឈរនៅកន្លែងណានោះទេ”យើងត្រូវដោះស្រាយនូវភាពតានតឹងក្នុងពេលបច្ចុប្បន្ននៅក្នុងកំរិតការទូត ដោយដាក់ចេញផងដែរនូវការរួញរាដែលគួរឲ្យជឿជាក់បាន។ រដ្ឋមន្ត្រីក្រសួងការពារជាតិ Lithuania  Arvydas Anusauska បាននិយាយថា NATO ត្រូវតែទប់ទល់ជាមួយការប្រឹងប្រែងរបស់មូស្គូក្នុងការបំបែកអឺរ៉ុបជាថ្មីម្តងទៀតដើម្បីឲ្យធ្លាក់ចូលទៅក្នុងនៃរង្វង់ឥទ្ធិពលរបស់ខ្លួន។ "យើងត្រូវតែគាំទ្រអ៊ុយក្រែនតាមគ្រប់មធ្យោបាយ ដែរួមបញ្ចូលទាំងការបញ្ជូនសព្វាវុធ" លោកនិយាយ ។


ថ្ងៃអង្គារ, 21 ខែធ្នូ 2021 08:40  គុន ច័ន្ទរដ្ឋា