នៅលើកំពូលតារាងរថក្រោះរបស់រុស្ស៊ី យើងមានរថក្រោះ Abrams ដែលត្រូវបានរឹបអូសនៅថ្ងៃទី5 ខែមីនា ឆ្នាំ2024 នៅជិតតំបន់ Berdychi Donetsk ប្រទេសអ៊ុយក្រែន។ រថក្រោះនេះត្រូវបានបំផ្លាញដោយការរួមបញ្ចូលគ្នានៃដ្រូន fpv កាំជ្រួចប្រឆាំងរថក្រោះ និងកាំភ្លើងធំរបស់រុស្ស៊ីក្នុងកំឡុងពេលប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងតំបន់។ បំណែករបស់វាត្រូវបានរកឃើញដោយកងកម្លាំងរុស្ស៊ីនៅក្នុងខែមេសា ឆ្នាំ2024 និងបានដឹកជញ្ជូនទៅកាន់ទីក្រុងមូស្គូដើម្បីនឹងត្រូវដាក់តាំងបង្ហាញក្នុងពិព័រណ៍ពានរង្វាន់កងទ័ពរុស្ស៊ី។ នៅក្នុងខែមេសា ឆ្នាំ2024 កងកម្លាំងរុស្ស៊ីអះអាងថាបានដណ្តើមបានយ៉ាងហោចណាស់នូវរថក្រោះចម្បាំង Leopard 2a6 ចម្បងមួយគ្រឿងដែលផលិតដោយអាល្លឺម៉ង់។ បន្ទាប់មករថក្រោះនេះត្រូវបានបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូដើម្បីសម្រាប់គោលបំណងស្រាវជ្រាវដោយអ្នកជំនាញអាវុធរុស្ស៊ី។ រថក្រោះ Leopard 2a6 ដែលត្រូវដណ្តើមបាន គឺត្រូវរំពឹងទុកថានឹងត្រូវដាក់បង្ហាញនៅពិព័រណ៍ឧទ្យាន Patriot នៅទីក្រុងមូស្គូ រួមជាមួយនឹងឧបករណ៍របស់ណាតូផ្សេងទៀតដែលត្រូវដណ្តើមបាន។
បញ្ជីបន្ទាប់ទៀតនៅក្នុងតារាងគឺជារថក្រោះ M7 Howitzer ផលិតដោយសហរដ្ឋអាមេរិកដែលដណ្តើមបានដោយកងកម្លាំងរុស្ស៊ីនៅជិតតំបន់ Lysychansk ទីក្រុង luhansk ក្នុងខែសីហា ឆ្នាំ 2022។ វាបានកើតឡើងក្នុងអំឡុងពេលដែលកងកម្លាំងអ៊ុយក្រែនបានព្យាយាមដកថយពីតំបន់ Lysychansk ដោយមានយ៉ាងហោចណាស់នូវរថក្រោះ M777A2 155mm Howitzer មួយគ្រឿងត្រូវបានរឹបអូស។ បន្ទាប់ពីត្រូវបានកែលម្អដោយកងកម្លាំងរុស្ស៊ី វាត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍វេទិកាកងទ័ពឆ្នាំ 2023 នៅឧទ្យាន Patriot ជិតទីក្រុងម៉ូស្គូ។ គួរបញ្ជាក់ថាជម្លោះនេះ តាមការប៉ាន់ស្មានបានធ្វើអោយអ៊ុយក្រែនបាត់បង់នូវរថក្រោះ M777A2 ប្រមាណជា ៦១ គ្រឿងរួចមកហើយទៅអោយកងកម្លាំងរុស្ស៊ី។ នៅខែមេសា ឆ្នាំ2023 រុស្ស៊ីបានចេញផ្សាយវីដេអូមួយដែលបង្ហាញពីរថក្រោះថ្មើរជើង Bradley ដណ្តើមបានពីកងកម្លាំងអ៊ុយក្រែន។ តាមពីក្រោយការប្រយុទ្ធនៅ avdiivka នៅថ្ងៃទី17 ខែកុម្ភៈឆ្នាំ 2024 រថក្រោះ Bradley M2 មួយទៀតត្រូវបានរាយការណ៍ថារងការបំផ្លាញដោយបន្ទុះមីនមួយ និងត្រូវបានរឹបអូសជាបន្តបន្ទាប់ដោយកងកម្លាំងរុស្ស៊ី។ វាត្រូវបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់នៅមុនពេលដាក់ដង្ហែឆ្លងកាត់ទីតាំងផ្សេងៗនៅក្នុងប្រទេសរុស្ស៊ី។ នៅទីបំផុតវាក៏ត្រូវបានទៅកាន់ទីក្រុងមូស្គូដើម្បីដាក់បង្ហាញនៅក្នុងអំឡុងពេលការប្រារព្ធទិវាជ័យជំនះ។
នៅចុងខែកក្កដា ឆ្នាំ2023 កងកម្លាំងរុស្ស៊ីអះអាងថាបានដណ្តើមបានយ៉ាងហោចណាស់នូវរថក្រោះចម្បាំងថ្មើរជើង cv90 មួយគ្រឿងផលិតឡើងដោយប្រទេសស៊ុយអែតពីកងកម្លាំងអ៊ុយក្រែននៅក្នុងអំឡុងពេលប្រយុទ្ធនៅខាងលិចនៃតំបន់ Kreminna កាន់កាប់ដោយរុស្ស៊ី ទីក្រុង Luhansk ប្រទេសអ៊ុយក្រែន។ ខណៈមួយផ្សេងទៀតផងដែរ ក៏មានរថពាសដែក AMX 10 RC ផលិតដោយប្រទេសបារាំងត្រូវបានកម្លាំងរុស្ស៊ីដណ្តើមបានផងដែរនៅក្បែរភូមិ novodonetsky នៃតំបន់ Donetsk។ ក្រៅពីនេះផងដែរ ក៏នៅមានរថក្រោះមួយចំនួនទៀតដែលមិនត្រូវបានលើកឡើងដោយសារតែកត្តាកង្វះព័ត៌មាន នៅក្នុងនោះមានដូចជារថក្រោះ T-72 AMT ដែលត្រូវរឹបអូសបានកាលពីដើមខែមីនា ឆ្នាំ2022 ហើយក៏ត្រូវបានដាក់បង្ហាញជាបន្តបន្ទាប់នៅក្នុងការតាំងពិព័រណ៍រុស្ស៊ីជាច្រើនកន្លែងរួមមានពិព័រណ៍កងទ័ព ឆ្នាំ2022ជាដើម។ ខណៈដែលរថក្រោះ LECLER ផលិតដោយបារាំង និងរថក្រោះ MARDER 1A3 ត្រូវបានរកឃើញថារងការបំផ្លាញ និងបោះបង់ចោលនៅតំបន់ Sieverne កាលពីខែកុម្ភៈ ថ្ងៃទី29 ឆ្នាំ2024 និងត្រូវបានកែលម្អឡើងវិញដើម្បីអាចដាក់ដំណើរការប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ី។