BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ហេតុអ្វីប្រទេសហុងគ្រីត្រូវបានចោទប្រកាន់ថាជារនុកក្នុងផ្តល់ពត៌មានសំងាត់ពីសហភាពអឺរ៉ុប និង NATO ទៅរុស្ស៊ី?

ថ្ងៃចន្ទ, 12 ខែធ្នូ 2022 16:25  BeeTube News

2022-12-12 16.19.51

ប្រទេសហុងគ្រីត្រូវបានរាយការណ៍ថាជាប្រទេសមានសុវត្ថិភាពបំផុតសំរាប់ភ្នាក់ងារសំងាត់រុស្ស៊ីប៉ន់ប៉ងលួចយកពត៌មានសំងាត់របស់ EUនិងដែនអធិបតេយ្យភាពរបស់ណាតូ។ នៅដើមខែវិច្ឆិកានេះបន្តិច កងកំលាំងពិសេសរបស់អ៊ុយក្រែនបានចាប់ខ្លួនជនសង្ស័យភ្នាក់ងារសំងាត់រុស្ស៊ីម្នាក់នៅឯព្រំដែនប្រទេសអ៊ុយក្រែននិងហុងគ្រី។ បុរសម្នាក់នោះបានព្យាយាមទាញយកពត៌មានសំងាត់នៅក្នុងប្រទេសហុងគ្រីដែលជារដ្ឋមួយរបស់សហភាពអឺរ៉ុបដាក់ចូលទៅក្នុង Flash Drive របស់គេ។ នៅក្នុង Flash Drive មួយនោះមានរក្សានូវពត៌មានលួចបានជាច្រើនអំពីបុគ្គលតួនាទីសំខាន់ៗនៅក្នុងជួរនៃអង្គភាពសំងាត់ និងយោធារបស់អ៊ុយក្រែន។ យោងតាមសេចក្តីរាយការណ៍មួយបានអោយដឹងថា នៅក្នុង Flash Drive មួយនេះក៏មានរក្សានូវពត៌មាន និងទិន្នន័យ Sensitive ជាច្រើនទៀតអំពីមូលដ្ឋានទ័ព សព្វាវុធ និងភស្តុភាររបស់អ៊ុយក្រែន។ សេចក្តីរាយការណ៍បានបន្តទៀតថាភ្នាក់ងារសំងាត់របស់រុស្ស៊ីមានបំណងចង់ប្រគល់ Flash Drive មួយនេះទៅកាន់ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុង Budapest ប្រទេសហុងគ្រីផងដែរ។ 

តើនេះជាការចាប់ផ្ត់ើមនៃការអោយសញ្ញារបស់គេញសំងាត់រុស្ស៊ីមកលើបេះដូងនៃសហភាពអឺរ៉ុបដែលជាប្រទេសហុងគ្រីហើយមែនទេ? ការស៊ើបអង្កេតបានអោយដឹងថាទីក្រុង Budapest អាចចាប់ផ្តើមក្លាយជាចំនុចកណ្តាលមួយនៃការមកដល់ចារកម្មរុស្ស៊ីនៅខាងក្នុងសហភាពអឺរ៉ុប។ មានមន្រ្តីការទូតដែលត្រូវបានទទួលស្គាល់ប្រមាណជាង៥០នាក់គឺកំពុងតែធ្វើការនៅស្ថានទូតរុស្ស៊ីប្រចាំទីក្រុង Budapest យោងទៅតាមសេចក្តីរាយការណ៍មួយ។ ចំនួននេះគឺខ្ពស់ខ្លាំងណាស់នៅក្នុងខណៈពេលដែលទីក្រុងម៉ូស្កួមានមន្រ្តីការទូតត្រឹមប្រមាណ២០នាក់ប៉ុណ្ណោះនៅក្នុងទីក្រុង Prague, Warsaw និង Bratislava រួមបញ្ចូលគ្នា។ យោងទៅតាមអ្នកកាសែតហុងគ្រីម្នាក់បានអោយដឹងថាវាពិតជាត្រូវបានដឹងរួចមកហើយថាមានភ្នាក់ងារសំងាត់ជាច្រើនបានក្លែងបន្លំជាងមន្រ្តីការទូតដើម្បីអោយពួកគេមានសិទ្ធិអំណាច រឺអាចនិយាយម្យ៉ាងទៀតថាគ្មានអំណាចណាមួយនៅប្រទេសដែលពួកគេទៅដល់អាចធ្វើអ្វីពួកគេបានទេ។ ក្រៅពីសមាជិកនៃស្ថានទូតរុស្ស៊ីហើយ ក៏នៅមានបុគ្គលឹកនៃធនាគារវិនិយោគអន្តរជាតិប្រចាំនៅទីក្រុងម៉ូស្កូផងដែរដែលហៅកាត់ថា IIB ក៏កំពុងតែរីករាយជាមួយនឹងការក្លែងបន្លំបែបនេះ។ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩កន្លងទៅនេះ ទីស្នាក់ការនៃធនាគារ IIB ត្រូវបានផ្លាស់ទៅនៅក្នុងក្រុង Budapest។ ធនាគារ IIB ត្រូវបានចុះបញ្ជីនៅក្នុងស្ថាប័នរដ្ឋផ្លូវការ និងស្ថាប័នគ្រប់គ្រងនៃសហព័ន្ធរុស្ស៊ី។ 

2022-12-12 16.19.56

តាមសេចក្តីរាយការណ៍មួយបានអោយដឹងថាអង្គភាពសំងាត់រឺគណៈកម្មាធិការសន្តិសុខរដ្ឋហៅថា KGB ក៏តែងតែប្រើប្រាស់ IIB យកមកបាំងមុខផងដែរ ដោយសារតែ IIB មានបណ្តាញជាសកលលោកដំណើរការយ៉ាងប្រសើរ។​​​ បក្សប្រឆាំងរបស់ប្រទេសហុងគ្រីបានចោទជាការសង្ស័យឡើងថារដ្ឋាភិបាលហុងគ្រីអាចនឹងពាក់ព័ន្ធក្នុងរឿងជួយអភិវឌ្ឍន៍បណ្តាញអង្គភាពសំងាត់ KGB របស់រុស្ស៊ី។ ការសង្ស័យនេះត្រូវបានចាប់ផ្តើមឡើងនៅពេលសមាជិកនៃសហភាពអឺរ៉ុប និងណាតូបានចាប់ផ្តើមរឹតបន្តឹងសម័្ពន្ធភាពជាមួយនឹង IIB ខណៈដែលប្រទេសហុងគ្រីមិនបានធ្វើនោះទេ។ យោងទៅតាមសេចក្តីរាយការណ៍មួយបានអោយដឹងថាប្រទេសសមាជិកសហភាពអឺរ៉ុបទាំងអស់លើកលែងតែហុងគ្រីមួយប៉ុណ្ណោះគឺមានឆន្ទៈបណ្តេញចេញក្រុមគេញសំងាត់រុស្ស៊ីដែលបានបន្លំខ្លួនជាមន្រ្តីការទូត។ ការលួចពត៌មានសំងាត់នៅក្នុងប្រទេសហុងគ្រីពីសំណាក់ចារកម្មរុស្ស៊ីបានធ្វើអោយណាតូ និង EU មានការព្រួយបារម្ភព្រោះសមាជិករដ្ឋរបស់ខ្លួនដែលជាប្រទេសហុងគ្រីនេះបែរជាមិនអើពើចំពោះបញ្ហានេះទៅវិញ។ អង្គភាពសំងាត់របស់ហុងគ្រីបានរាយការណ៍ពីមុនមកថាមានអតីតអ្នកច្បាប់ម្នាក់របស់ខ្លួនឈ្មោះថា Bela Kovacs បានធ្លាប់យកការណ៍អោយប្រទេសរុស្ស៊ី។ អ្នកវិភាគជឿជាក់ថាទំនាក់ទំនងរបស់នាយករដ្ឋមន្រ្តីប្រទេសហុងគ្រី លោក Viktor Orban និងប្រទេសរុស្ស៊ីគឺមកពីការពឹងផ្អែករបស់ប្រទេសហុងគ្រីមកលើប្រេងឥន្ធនៈផូស៊ីលរបស់រុស្ស៊ី។ អ្នកជំនាញបានពន្យល់ថាតំលៃថាមពលទាបមិនត្រឹមជាគន្លឹះមួយសំរាប់មូឌែលសេដ្ឋកិច្ចប្រទេសហុងគ្រីប៉ុណ្ណោះទេ ក៏ប៉ុន្តែគឺសំរាប់ខ្សែច្រវាក់ផ្គត់ផ្គង់សហភាពអឺរ៉ុបទាំងមូល។ ម្យ៉ាងវិញទៀតផងដែរ រោងចក្រផលិតថាមពលនុយក្លេអ៊ែរផ្គត់ផ្គង់ដោយរុស្ស៊ីនៅក្នុងប្រទេសហុងគ្រីក៏ជាហេតុផលមួយដែលធ្វើអោយមានជំហរគាំទ្រវិមានក្រឹមឡាំងនៅក្នុងទីក្រុង Budapest ផងដែរ។ 

កាលពីថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅនេះ ក្រុមផ្តល់ពត៌មានបើកចំហមួយនៅក្នុងប្រទេសអ៊ុយក្រែនដែលហៅថា Molfar បានលាតត្រដាងអំពីចំណងនៃហុងគ្រីជាមួយនឹងគ្រួសារប្រធានចារកម្មរុស្ស៊ី Sergey Naryshkin។ ក្រុម Molfar បានទទួលឯកសារផ្លូវការមួយអំពីអាស័យដ្ឋាននៅក្នុងទីក្រុង Budapest របស់កូនប្រុសរបស់លោក Naryshkin។ លោក Andrey បានទទួលការស្នាក់នៅក្នុងប្រទេសហុងគ្រីតាមរយៈ Golden Visa របស់ប្រទេស។ Visa នេះផងដែរក៏មានសុពលភាពមិនមែនត្រឹមតែនៅហុងគ្រីប៉ុណ្ណោះទេ តែក៏សំរាប់នៅក្នុងតំបន់ Schengen ទាំងមូលនៅក្នុងសហភាពអឺរ៉ុប។ ដូចគ្នាផងដែរអាចសន្មត់បានថាចារបុរសរុស្ស៊ីទាំងនោះប្រហែលជាប្រើប្រាស់ Schengen Visa របស់សហភាពអឺរ៉ុបទាំងនោះហើយ។ បន្ទាប់មកត្រូវបានរាយការណ៍មកថាអាស័យដ្ឋានរបស់ Andrey Naryshkin ត្រូវបានចុះបញ្ជីនៅក្នុងក្រុមហ៊ុនរបស់ពាណិជ្ជករម្នាក់ឈ្មោះថា Antal Rogan។​​​ លោកគឺជាថ្នាក់ដឹកនាំកំពូលម្នាក់នៅក្នុងការិយាល័យគណៈរដ្ឋមន្រ្តីរបស់ប្រទេសហុងគ្រី និងបានក្លាយជាមិត្តភក្តិជាមួយកូនប្រុសលោក Naryshkin អស់រយៈពេលជាង១០ឆ្នាំមកហើយ។ លោកគឺជាបុគ្គលមានឥទ្ធិពលម្នាក់នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោកនាយករដ្ឋមន្រ្តី Viktor Orban ហើយក៏ជាមន្ត្រីម្នាក់ទទួលបន្ទុកឃ្លាំមើលទីភ្នាក់ងារសន្តិសុខជាតិនៅក្នុងប្រទេស។ សកម្មភាពមួយចំនូនទៀតបង្ហាញពីចារកម្មរុស្ស៊ីគឺរាប់បញ្ចូលទាំងការ Hack របស់រុស្ស៊ីមកលើប្រព័ន្ធ IT របស់ក្រសួងការបរទេសហុងគ្រី។ សេចក្តីរាយការណ៍បានបង្ហាញថា Hacker រុស្ស៊ីបានធ្វើការបញ្ជ្រាបចួលបណ្តាញ IT ជាញឹកញាប់ចាប់តាំងពីឆ្នាំ២០១២មក និងជាថ្មីម្តងទៀតបន្ទាប់ពីមានការឈ្លានពានចូលប្រទេសអ៊ុយក្រែន ខណៈពេលដែលទីក្រុង Budapest មិនធ្លាប់បញ្ជាក់ពីការវាយប្រហារទាំងនេះទេ ទាំងដែលប្រទេសលោកខាងលិចដឹងច្បាស់អស់ទៅហើយ។

 


ថ្ងៃចន្ទ, 12 ខែធ្នូ 2022 16:25  BeeTube News