BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

បាញ់ប្រហារ រឺឧបទ្ទវហេតុ?តើការបាញ់ប្រហារដោយមីស៊ីលមកលើប៉ូឡូញបង្ខំ NATO វាយបកវិញដែររឺទេ?

ថ្ងៃសុក្រ, 18 ខែវិច្ឆិកា 2022 10:57  BeeTube News

Screen Shot 2022-11-18 at 10.49.18 AM

មីស៊ីលធ្វើឡើងនៅ​រុ​ស្ស៊ី​មួយ​បានវាយប្រហារ​មនុស្ស​២​នាក់អោយបាត់បង់ជីវិត​នៅ​ភូមិ​មួយនៃប្រទេសប៉ូ​ឡូញដែលស្ថិតនៅជិត​ព្រំដែននៃប្រទេស​ប៉ូឡូញ​ជាមួយ​នឹងប្រទេសអ៊ុយ​ក្រែ​ន។ ហើយវាក៏ស្ថិតនៅក្នុងព្រំដែនដីរបស់ណាតូផងដែរ តើណាតូនឹងដោះស្រាយវាដោយរបៀបណា? ការឆ្លើយតបភ្លាមៗគឺធ្វើឡើងដោយប្រធានាធិបតី​សហរដ្ឋ​អាមេរិកលោក Joe Biden ដែលបាន​ធ្វើ​កិច្ចប្រជុំបន្ទាន់មួយជាមួយនឹងG7 និងសម្ព័ន្ធមិត្តណាតូផ្សេងទៀតបន្ទាប់ពីធ្វើកិច្ចប្រជុំកំពូល G20 នៅឯកោះបាលីប្រទេសឥណ្ឌូនេស៊ី។ នៅខណៈពេលដែលអ៊ុយក្រែន​បាន​អះអាង​ថា រុស្ស៊ីជាអ្នក​បាន​បាញ់ប្រហារកាំជ្រួចមីស៊ីលមួយនេះឡើងប្រធានាធិបតីអាមេរិក Joe Biden បានលើកឡើងថា បើតាមព័ត៌មានបឋមមីស៊ីល​នេះគឺមិនទំនងជាត្រូវបានបាញ់ពីប្រទេសរុស្ស៊ីទេ។ ហើយនេះក៏ស្រាយចំងល់អ្នកទាំងអស់គ្នាថាហេតុអ្វីបានជា NATO សំរេចចិត្តថាមិនដើរតាមមាត្រាទី៥របស់ខ្លួន។

ទីក្រុង Warsaw បានកោះហៅឯកអគ្គរដ្ឋទូតរបស់ទីក្រុងមូស្គូមកផ្តល់ព័ត៌មានលម្អិតភ្លាមៗ ហើយប៉ូឡូញក៏បានដាក់កំលាំងយោធារបស់ខ្លួនត្រៀមខ្លួនជាស្រេចប្រសិនបើកើតឡើងការកើនឡើងនៃសង្គ្រាមក្នុងប្រទេសអ៊ុយក្រែន។ ប៉ូឡូញមិនដូចអ៊ុយក្រែនទេ ប៉ូឡូញ​ជា​សមាជិក​របស់ណាតូ និង​យោងទៅតាមមាត្រាទី៥របស់អង្គការចែងថា បើសិនជាមានការវាយប្រហារដោយអាវុធណាមួយមកលើប្រទេសសមាជិកណាតូមួយឬច្រើនប្រទេសនៅក្នុងប៉ែកអឺរ៉ុបឬអាមេរិកខាងជើងនោះនឹងចាត់ទុកថាជាការវាយប្រហារប្រឆាំងទាំងអស់។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយក៏ទទួលបានថាមាត្រាទី៥របស់ណាតូហាក់ដូចជាមិនរង្គោះរង្គើសោះបន្ទាប់ពីមានក្រោយការវាយប្រហារនៅក្នុងប្រទេសប៉ូឡូញ។ ហើយនេះ​ក៏ជា​មូលហេតុ​ដែល​ថាហេតុអ្វីសហរដ្ឋអាមេរិក និងប៉ូឡូញហាក់ដូចជាស្ទាក់ស្ទើរក្នុងការចង្អុលទំលាក់កំហុសមកលើប្រទេសរុស្ស៊ី។ មានតែការទំលាក់កំហុសមួយគត់ដែលត្រូវចង្អុលប្រាប់ឡើងដោយផ្ទាល់មកពីប្រធានាធិបតី​អ៊ុយក្រែន​ Volodymyr Zelenskyy នេះដែល​ចោទ​ប្រកាន់ថារុស្ស៊ី​បាញ់​ការវាយប្រហារកាំជ្រួចមីស៊ីលមកលើប្រទេស​ប៉ូឡូញ។

Screen Shot 2022-11-18 at 10.49.50 AM

ប៉ុន្តែសហរដ្ឋអាមេរិកបានប្រញាប់ប្រញាល់ចេញសេចក្តីថ្លែងការណ៍ជាច្រើនរួមទាំងសេចក្តីថ្លែងការណ៍មួយពីលោក Joe Biden ផងដែរថាកាំជ្រួចមីស៊ីលនេះហាក់ដូចជាមិនត្រូវបានបាញ់ចេញពីទឹកដីរុស្ស៊ីនោះទេ។ហើយជាការពិតទៅប្រហែលជាត្រូវបាញ់ប្រហារដោយអ៊ុយក្រែនជាការឆ្លើយតបនឹងការវាយប្រហារតាមដែនអាកាសរបស់រុស្ស៊ី។ អ៊ុយក្រែនបានបើកសកម្មការពារដែនអាកាសរបស់ខ្លួនជាការឆ្លើយតបចំពោះការវាយប្រហាររបស់រុស្ស៊ី។ ចំណែកប៉ូឡូញវិញថ្វីបើអាចមានឳកាសបន្ថែមសំពាធ និងកំដៅអោយកាន់តែខ្លាំងមកចោទប្រកាន់លើប្រទេសរុស្ស៊ីតែបន្ទាប់ពីរឿងកើតហេតុភ្លាមៗនេះប៉ូឡូញបែរជាមិនហ៊ានចោទប្រកាន់រុស្ស៊ីទៅវិញ។ ប៉ូឡូញត្រឹមនិយាយថាមីស៊ីលនេះធ្វើឡើងនៅប្រទេសរុស្ស៊ីតែមិនដឹងប្រភពនៃការបាញ់ប្រហារនោះទេ។ ហើយទោះបីជា Warsaw បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ី និងបានស្នើសុំកិច្ចប្រជុំ NATO ក្រោមសន្ធិសញ្ញាទី​៤និង​មាត្រា​៤នៃច្បាប់ក៏ដោយគឺ​ច្បាស់​ណាស់​ថាត្រឹមជាការហៅមកពិគ្រោះគ្នាជាមួយនឹងសម្ព័ន្ធមិត្តទាក់ទងនឹងការគំរាមកំហែងផ្នែកសន្តិសុខនេះ។ 

Screen Shot 2022-11-18 at 10.46.18 AM

ទាក់ទងទៅមាត្រាទី៤នេះគឺប្រសិនបើប្រទេសសមាជិកណាម្នាក់ជួបនូវការគំរាមកំហែងផ្នែកសន្តិសុខ រឺក៏រំខានមកលើអធិបតេយ្យភាពដែនដីរបស់ខ្លួនតាមអំណាចនៃមាត្រាទី៤ នោះគឺគេអាចស្នើសុំកិច្ចប្រជុំជាបន្ទាន់។ មកទល់ពេលនេះគឺអាចធ្វើបានតែរឿងប៉ុណ្ណេះទេ អាចស្នើសុំជាកិច្ចប្រជុំច្រើនដងតែមិនទាន់ឈានទៅដល់ការចេញវិធានការណ៍ផ្នែកយោធានោះទេ។ ហើយចំពោះរឿងដោះស្រាយដោយសកម្មភាពយោធានោះក៏ថាមិនទាន់អាចកើតឡើងបានដែរ ព្រោះចាំថាសមាជិកណាតូទាំងអស់ត្រូវតែមានគំនិតឯកច្ឆ័ន្ទគ្នាទើបអាចសំរេចចិត្តធ្វើតាមមាត្រាទី៥បាន។ នាពេលនេះយើងកំពុងតែមានប្រទេសមួយចំនួនដូចជាហុងគ្រីនិងទួរគីស្រាប់ហើយដែលនៅជិតរុស្ស៊ី ហើយពួកគេក៏អាចជួយទប់ទល់នឹងរុស្ស៊ីបានដែរដោយមិនចាំបាច់ដំណើរតាមការគោរពមាត្រាទី៥។ មានសំណួរមួយលើកឡើងថាតើករណីវាយប្រហារប្រទេសប៉ូឡូញនេះមានចំណុចគ្រប់គ្រាន់ហើយរឺនៅអាចត្រូវនឹងមាត្រាទី៥? ចុះបើមានការសន្និដ្ឋានឡើងថាកាំជ្រួចទាំងនេះពិតជាបានឆ្លងកាត់ព្រំដែនប៉ូឡូញនិងជារបស់រុស្សីពិតមែនហើយពិតជាត្រូវបានបាញ់ប្រហារឡើងពីរុស្ស៊ី និង​មិនមែនជាឧបករណ៍ប្រឆាំង​មីស៊ីលស្ទាក់ចាប់​របស់​អ៊ុយក្រែនបណ្តាលអោយធ្លាក់មកលើប៉ូឡូញ? អ្វីដែលបន្ថែមការពិចារណាទៅលើរឿងមួយនេះគឺជាការពិតទៅទាំងកងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រើគ្រាប់រំសេវដែលផលិតដោយរុស្ស៊ីក្នុងអំឡុងពេលនៃជម្លោះនេះ ហើយអ៊ុយក្រែនក៏បាន​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីលផលិត​ដោយ​រុស្ស៊ី​ជា​ផ្នែកប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន។

ដូចនេះរឿងរ៉ាវប្រហែលជាអាចនឹងកើតឡើងគឺ ប៉ូឡូញ NATO និងអាមេរិកនឹងធ្វើការឆ្លើយតបដោយសមាមាត្រមួយដោយរដ្ឋាភិបាលប៉ូឡូញនឹងដោះស្រាយខ្លួនឯង និងធ្វើការពិគ្រោះជាមួយនឹងណាតូផងដែរ។ ណាតូនឹងដឹកនាំការពិភាក្សាផ្ទៃក្នុងក៏ដូចជាការពិគ្រោះយោបល់ជាមួយប្រធានសមាជិកប្រជាជាតិរបស់ណាតូរួមទាំងសហរដ្ឋអាមេរិកផងដែរដែលវិធីនេះនឹងអាចស្វែងរកការឆ្លើយតបមួយចំពោះរុស្ស៊ីដោយបញ្ចៀសពីការកើនឡើងខ្លាំងនៃសង្គ្រាម។ តទៅនេះប្រហែលជាមានការកើនឡើងនៃសមត្ថភាពការការពារដែនអាកាសរបស់ប្រទេសនៅព្រំដែនភាគខាងកើតរបស់ណាតូដូចជាប្រទេសប៉ូឡូញ និងរដ្ឋនៃតំបន់បាល់ទិច។ចំណែកណាតូវិញប្រហែលជាគិតគូបញ្ជូនថាទៅពូទីនដោយប្រយោលថា​ប្រសិនបើ​លោកហ៊ានវាយប្រហារមកលើសមាជិកណាតូទោះបីជាឧបទ្ទវហេតុក៏ត្រូវទូទាត់គ្នាផងដែរ។ ថ្វីបើភស្តុតាងនៃការចោទប្រកាន់របស់ប្រធានាធិបតីអ៊ុយក្រែនមកលើរុស្ស៊ីមិនទាន់គ្រប់គ្រាន់និងរឹងមាំក៏ដោយតែកាលៈទេសៈមួយនេះផងដែរក៏បានធ្វើអោយប្រទេសមហាអំណាចអាចយកឳកាសនេះអោយប្រទេសទាំងពីរនេះប្រឈមមុខគ្នាចចារជាលើកដំបូងបន្ទាប់ពីមានសង្គ្រាមអស់រយៈពេល៩ខែមកនេះ។

Screen Shot 2022-11-18 at 10.48.44 AM


 

 


ថ្ងៃសុក្រ, 18 ខែវិច្ឆិកា 2022 10:57  BeeTube News