BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

NATO ប្រញ៉ាប់ប្រញ៉ាល់បញ្ជូនទ័ពទៅកាន់ ប៊ុលហ្គារី និងរ៉ូម៉ានី

ថ្ងៃអាទិត្យ, 19 ខែធ្នូ 2021 15:25  គុន ច័ន្ទរដ្ឋា

photo_2021-08-16_20-39-37 (1)

DW-

ឧត្តមសេនីយ៍ជាន់ខ្ពស់ NATO បានផ្តល់យោបល់ឲ្យបង្ហាញវត្តមានកងទ័ព NATO នៅក្នុងប្រទេសរ៉ូម៉ានី និងប៊ុលហ្គារី ដោយយោលទៅតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់។ រុស្សីកាលពីពេលមុនបានអំពាវនាវឲ្យ NATO កំណត់នូវដែនប្រតិបត្តិការណ៍របស់ខ្លួននៅក្នុងអឺរ៉ុបខាងកើត។ ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់ NATO បានផ្តល់យោបល់ថា សម្ព័ន្ធមិត្តគួរតែដាក់ពង្រាយកងទ័ពនៅក្នុងប្រទេស ប៊ុលហ្គារី និងរ៉ូម៉ានី បន្ទាប់ពីរុស្សីបានប្រមូលផ្តុំកងទ័ពនៅតាមបណ្តោយព្រំប្រទល់ជិតអ៊ុយក្រែន, កាសែតអាល្លឺម៉ង់ Der Spiegel បានរាយការណ៍កាលពីថ្ងៃសៅរ៍។

Der Spiegel បាននិយាយថា ផែនការបានធ្វើឡើងដោយឧត្តមមេបញ្ជាការសម្ព័ន្ធមិត្តនៅអឺរ៉ុប Tod Walters នឹងធ្វើឲ្យមានប្រសិទ្ធភាពក្នុងពន្លូតនូវវត្តមានសម្ព័ន្ធមិត្តឲ្យវែងទៅមុខ ដែលជាបេសកកម្មនៅក្រោមការព្រាយកងទ័ពរួចជាស្រេច នៅរដ្ឋបាល់ទិក និងភាគខាងកើតប៉ូឡូញ។ ទស្សនាវដ្ដីនេះបាននិយាយថា គេមានព័ត៌មានថា Walters បានអំពាវនាវឲ្យមានអន្តរាគមន៍កងទ័ពនៅអឺរ៉ុបខាងកើតនៃព្រំប្រទល់ NATO នៅក្នុងការប្រជុំសម្ងាត់តាមវីឌីអូ ជាមួយនឹងមេដឹកនាំយោធាដែលជាប្រជាជាតិដៃគូរ ដោយបានបន្ថែមថាសំណើរនេះ និងពង្រីកដោយប្រសិទ្ធភាពនៃវត្តមាន NATO នៅក្នុងបេសកកម្មការពារអឺរ៉ុប។

មន្ត្រីអ៊ុយក្រែនបានស្នើសុំចំពោះសម្ព័ន្ធមិត្តនូវជំនួយយោធា ដើម្បីមានលទ្ធភាពការពារខ្លួនឯងប្រឆាំងទៅនឹងការរំខានរបស់រុស្សី។ អគ្គលេខាធិការ NATO, Jens Stoltenberg បាននិយាយកាលពីថ្ងៃសុក្រថា “សម្ព័ន្ធមិត្តនឹងធ្វើការគណនាជាប្រចាំនូវសេចក្តីត្រូវការបន្ថែមទៀត ដើម្បីកែតម្រូវនូវជំហររបស់យើង វត្តមានរបស់យើង នៅក្នុងភាគអាគ្នេយ៍នៃតំបន់ផងដែរ ពីព្រោះយើងត្រូវការឲ្យច្បាស់ថា ជានិច្ចជាកាលយើងត្រូវការការពារសម្ព័ន្ធមិត្តប្រឆាំងទៅនឹងការគំរាមកំហែងណាមួយ” ។ ប៊ុលហ្គារី និងរ៉ូម៉ានីបានអំពាវនាវឲ្យមានការពង្រីកនូវវត្តមាននៃ NATO ។

ក្នុងអម្លុងពេលដែលមានភាពតានតឹង យន្តហោះទម្លាក់គ្រាប់បែកធុនធំ២គ្រឿងរបស់រុស្សី បានហោះល្បាតនៅក្នុងលំហរមេឃនៃប្រទេស បែលឡារុសកាលពីថ្ងៃសៅរ៍ នៅក្នុងបេសកកម្មដែលមានគោលបំណងផ្សារភ្ជាប់នូវចំនងការពាររវាងសម្ព័ន្ធមិត្តទាំង២។ ក្រសួងការពារជាតិរុស្សីបាននិយាយថា យន្តហោះទម្លាក់គ្រាប់បែកធុន Tu-22M3 បានហោះហើរក្នុងបេសកកម្ម៤ម៉ោង ដើម្បីអនុវត្តិន៍ និងសម្តែងរួមគ្នានូវកាតព្វកិច្ចរវាងរុស្សី-បែលឡារុស ទ័ពអាកាសនិងការការពារដែនអាកាស៕


ថ្ងៃអាទិត្យ, 19 ខែធ្នូ 2021 15:25  គុន ច័ន្ទរដ្ឋា