CNA-Brussels-
NATOបានប្រាប់ទីក្រុងមូស្គូកាលពីថ្ងៃអង្គារ៍ថានឹងមានការប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់របស់សម្ព័ន្ធមិត្ត ដែលនឹងប្រឈមទៅនឹងការឆ្លើយតបដោយរួមរួមគ្នានិងប្តេជ្ញាចិត្តហើយថាខ្លួននឹងតាមមើលផងដែរនូវកងកម្លាំងនុយគ្លេអ៊ែររបស់រុស្សីយ៉ាងយកចិត្តទុដាក់ខណៈដែលប្រទេសនេះកំពុងតែចាញ់នៅក្នុងសមរភូមិ។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយថា ខណៈដែលសម្ព័នមិត្តក្នុងការការពារមិនបានឃើញមានការផ្លាស់ប្តូរណាមួយនៅក្នុងគោលជំហរនៃនុយគ្លេអ៊ែររបស់រុស្សីវាត្រូវតែមានការប្រុងប្រយ័ត្ននិងដំណើរការជាមួយនឹងការប្រុងប្រៀបការធ្វើសមយុទ្ធនុយគ្លេអ៊ែររបស់ខ្លួននៅសប្តាហ៍ក្រោយ។
"ឥឡូវនេះគឺជាពេលវេលាដ៏ត្រឹមត្រូវដែលត្រូវតែរឹងមាំនិងច្បាស់លាស់ថា NATO នៅទីនោះដើម្បីការពារនិងថែររក្សារសម្ព័ន្ធមិត្តទាំងអស់វាជាការបញ្ជូនសញ្ញាខុស បើសិនជាយើងផ្អាកភ្លាមមួយរំពេចនូវការងារជាប្រចាំរបស់យើង គឺការធ្វើសមយុទ្ធដែលមានគំរោងរយះពេលយូរមកហើយដោយសារតែសង្រ្គាមនៅអ៊ុយក្រែន" Stoltenberg និយាយ លោកចង់និយាយយោងទៅរកការធ្វើសមយុទ្ធប្រចាំឆ្នាំ "Steadfast Noon" ដែលកងទ័ពអាកាស NATO បានអនុវត្តិន៍នូវការប្រើគ្រាប់នុយគ្លេអ៊ែរដែលមានមូលដ្ឋាននៅអឺរ៉ុបជាមួយនឹងការហាត់ហោះហើរដោយគ្មានគ្រាប់នៅនឹងយន្តហោះ។
គឺជាការធ្វើសមយុទ្ធមួយដែលធានាថា ការរារាំងនៃអាវុធនុយគ្លេអ៊ែររបស់យើងនៅតែមានសុវត្តិភាពមានការធានានិងប្រកបទៅដោយប្រសិទ្ធភាព Stoltenberg បានប្រាប់សន្និសិទ្ធសារព័ត៌មានមុនពេលដែលមានការប្រជុំ២ថ្ងៃរវាងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសម្ព័ន្ធមិត្តនៅក្នុងទីក្រុង Brussels។ លោកនិយាយថាកម្លាំងរបស់យោធា NATO វាមធ្យោបាយមួយដ៏ល្អប្រសើរដើម្បីការពារនូវការឡើងកំដៅជាមួយរុស្សី ដែលបានពន្លយពាក្យគំរាមកំហែងក្នុងការប្រើនូវអាវុធនុយគ្លេអ៊ែរប្រឆាំងនិងអ៊ុយក្រែនដែលបានឈ្លានពានប្រទេសនេះចាប់តាំងពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
Stoltenberg បានបញ្ជាក់យ៉ាងច្បាស់ថានឹងពង្រីកនូវការការពារនៃរចនាសម្ព័ន្ធដ័សំខាន់ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័ន Nord Stream ដោយបាននិយាយថា NATO បានបន្ថែមកម្លាំងរហូតដល់ទៅ២ដងដែលមានវត្តមាននៅក្នុងសមុទ្ទបាល់ទិកនិងសមុទ្ទខាងជើងមាននាវាចំនួនជាង៣០គ្រឿង ដែលគាំទ្រដោយយន្តហោះប្រយុទ្ធនិងសកម្មភាពនៅក្រោមសមុទ្ទ។ “យើងនឹងបង្កើនការការពារនូវហេដ្ឋារចនាសម្ព័ន្ធក្នុងការដែលមានការធ្វើវិទ្ធង្សនាទៅលើបំពង់បង្ហូរឧស្ម័ន Nord Stream” លោកនិយាយ។ វានៅមិនទាន់ច្បាស់នៅឡើយថា តើអ្នកណាជាអ្នកនៅពីក្រោយការវាយប្រហារទៅលើបំពង់បង្ហូរឧស្ម័ននេះ ។