BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

សហរដ្ឋអាមេរិកនិង NATO ប្តេជ្ញាមិនគាំទ្រអ៊ុយក្រែនបន្ទាប់ពីការធ្វើប្រជាមតិដ៏អន់បំផុតក្នុងការភ្ជាប់យកទឹកដីរបស់រុស្សី

ថ្ងៃពុធ, 28 ខែកញ្ញា 2022 16:27  គុន ច័ន្ទរដ្ឋា

2022-09-28 16.24.44 (1) (1)

AFP-

រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បានប្តេជ្ញាចិត្តកាលពីថ្ងៃអង្គារ៍ថា លោកខាងលិចនឹងមិនទទួលស្គាល់ការភ្ជាប់យកទឹកដីរបស់អ៊ុយក្រែនពីសំណាក់រុស្សីដែលលោកហៅថាជាផែនការដ៏ថោកទាបបំផុតរបស់ទីក្រុងមូស្គូ។ ”យើងនិងប្រទេសដ៏ទៃទៀតបានសម្រេចយ៉ាងច្បាស់ថា យើងនឹងមិនទទួលស្គាល់ជាដាច់ខាតនូវការភ្ជាប់យកទឹកដីរបស់អ៊ុយក្រែនដោយរុស្សីនោះទេ” Blinken បាននិយាយប្រាប់អ្នកយកព័ត៌មានខណៈដែលកូនជឹងរបស់វិមានក្រឹមឡាំងបានអះអាងថាវាជាជោគជ័យរបស់ពួកគេ។ Blinken បាននិយាយឡើងវិញនូវសម្តីរបស់លោកប្រធានាធិបតី Joe- Biden ដែលបានគំរាមថា យើងនឹងដាក់ចេញបន្ថែមទៀតនូវតម្លៃដែលរុស្សីបានធ្វើប្រជាមតិ។

"វាសំខាន់ណាស់ដែលត្រូវចងចាំថា អ្វីដែលកើតឡើងនៅទីនេះរុស្សីឈ្លានពានអ៊ុយក្រែនចាប់យកទឹកដីនិងមានការពាក់ព័ន្ធទៅនឹងគំរោងការដ៏ថោកទាបនៅក្នុងផ្នែកខ្លះនៃទឹកដីដែលខ្លួនកាន់កាប់ហើយបានបញ្ជូនចេញនូវប្រជាពលរដ្ឋដែលរស់នៅទីនោះលោកនិយាយប្រជាពលរដ្ឋខ្លះត្រូវបានបញ្ជូនចេញនិងខ្លះត្រូបានបាត់ខ្លួន" Blinkenបាននិយាយ។ "បន្ទាប់មកគេបានដឹកជនជាតិរុស្សីចូលគេបានចាត់តាំងរដ្ឋបាលអាយ៉ង ហើយពួកគេបានពាក់ព័ន្ធទៅនឹងការធ្វើប្រជាមតិដោយធ្វើការកៀបសង្កត់ដែលជាព្រឹត្តិការណ៍មួយលទ្ធផលបង្ហាញថាទឹកដីនេះជារបស់រុស្សី" លោកនិយាយ។

មន្ត្រីដែលនិយមរុស្សីនៅក្នុងទឹកដីដែលកាន់កាប់នៅ Donetsk, Kherson, Luhansk និង Zaporizhzhia បានប្រកាសនូវជោគជ័យកាលពីថ្ងៃអង្គារ៍ដោយបញ្ជាក់ថាសម្លេងភាគច្រើននៃប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រក្នុងការចូលរួមជាមួយនឹងសហព័ន្ធរុស្សី។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តបានប្រកាសប្រឆាំងទៅនឹងការអ្វើប្រជាមតិថាជារឿងគួរឲ្សខ្មាស់អៀននិងជាការប៉ុនប៉ងដើម្បីរំលោភយកទឹកដី។ អគ្គលេខាធិការនៃអង្គការ NATO លោក Jeans  Stoltenberg បានបង្ហោះនៅលើ Twitters ថាលោកបាននិយាយជាមួយលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky និងបានបញ្ជាក់ច្បាស់ថា សម្ព័ន្ធមិត្ត NATO នឹងគាំទ្រអ៊ុយក្រែនដោយគ្មានការងាករេក្នុងការការពារទឹកដីដោយខ្លួនឯង។

“ការធ្វើប្រជាមតិដ៏គួរឲ្យខ្មាស់អៀនដែលធ្វើឡើងដោយរុស្សីមិនមានភាពស្របច្បាប់និងជាការរំលោភដោយងងើលនៃច្បាប់អន្តរជាតិទឹកដីទាំងនោះជារបស់អ៊ុយក្រែន” Stoltenberg បាននិយាយ។ ខណៈដែល NATO មិនមានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែនការជះឥទ្ធិពលត្រឡប់ពីទំនាស់ជាពិសេសពីតម្លៃប្រេងឥន្ធនៈបានឡើងថ្លៃពាសពេញអឺរ៉ុប ជាកន្លែងដែលប្រទេសសម្រេចចិត្តថាត្រូវតែជួយសម្ព័ន្ឋមិត្ត។ Stoltenberg បន្ទាប់មកទៀតបានថ្លែងទៅកាន់សភាអឺរ៉ុបកណ្តាលនិងខាងកើត ដោយនិយាយថា ជាការពិតនៃការធ្លាយបំពង់បង្ហូរឧស្ម័នវាមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ រុស្សីបច្ចុប្បន្ននេះបានយកឋាមពលធ្វើជាអាវុធ។


ថ្ងៃពុធ, 28 ខែកញ្ញា 2022 16:27  គុន ច័ន្ទរដ្ឋា