Newsweek-
អតីតមេបញ្ជាការកងងទ័ពសម្ព័ន្ធមិត្ត NATO លោក James Stavridid បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា បើសិនជារុស្សីពង្រាយនូវនយោបាយ “ដុតកម្ទេចទឹកដីនៅក្នុងអ៊ុយក្រែននោះ វាប្រាកដណាស់ថាវាជិតស្មើទៅនឹងអូស NATO ឲ្យចូលទៅក្នុងការប្រយុទ្ធ”។ ការធ្វើអត្ថាធិប្បាយរបស់ Stavridis បានចេញមកបន្ទាប់ពីសេចក្តីរាយការណ៍របស់កាសែត Daily Beast ថាសមាជិកនៃប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋរបស់រុស្សី បានស្នើរសុំឲ្យមានប្រតិកម្មដោយអំពើហឹង្សារ ខណៈដែលកងទ័ពរុស្សីបានប្រឈមមុខទៅនឹងការបរាជ័យនៅចំពេលដែលអ៊ុយក្រែនបានរុញច្រាននិងចាប់យកទឹកដីនៅក្នុងប្រទេសវិញ។
កាសែត The Daily Beast បានបញ្ជាក់ថាប្រព័ន្ធផ្ស័ព្វផ្សាយរដ្ឋរុស្សី បានជំរុញឲ្យមានការដុតកំទេចនិងបំផ្លាញទឹកដីអ៊ុយក្រែននៅក្នុងការដែលខ្លួនបរាជ័យ។ បើយោលទៅតាមកាសែតនោះ អ្នកជំនាញការយោធា Igor Korotchenko បាននិយាយថា ក្នុងអំឡុងពេលមួយដែលទូរទស្សន៍រដ្ឋបានផ្សាយកាលពីថ្ងៃពុធថា រុស្សីគួរតែធ្វើឲ្យបានយ៉ាងរហ័ស រួសរាន់ឡើងនិងគ្មានការសម្របសម្រួល។ “ជាដំបូងយើងត្រូវតែពន្លឿននៃការវាយប្រហាររបស់យើងប្រឆាំងទៅនឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗតាមរបៀបមួយ មួយតំបន់ហើយចូលតំបន់មួយទៀត មួយស្រុកហើយចូលស្រុកមួយទៀត ធ្វើឲ្យអ៊ុយក្រែនក្លាយទៅជាវាលរហោស្ថានងងិតសូន្យសុង" Korotchenko បាននិយាយ។
បង្ហោះឡើងវិញអំពីកាសែត Daily Beast អ្នកសរសេរអត្ថបទ Julia Davis ដែលបានចែករំលែកសេចក្តីរាយការណ៍នៅក្នុង Twitter ,Stavridis បានសរសេរថា “នយោបាយក្នុងការដុតកម្ទេចអ៊ុយក្រែនវានឹងនាំឲ្យអ៊ុយក្រែនធ្លាក់ចូលទៅក្នុងភាពងងិតសូន្យសុង ដែលនឹងត្រូវគេដឹងផងដែរថាជា ឧក្រឹដ្ឋកម្មសង្រ្គាមមួយដ៏ធំ។ ទង្វើនៃសកម្មភាពនេះវានឹងអូស NATO ឲ្យចូលទៅក្នុងការប្រយុទ្ធដែលនឹងគ្មានតំបន់នៃការហោះហើរ ដែលជាគំនិតដ៏អាក្រក់របស់ Vladimir"។ កាសែត Newsweek បានសាកសួរទៅកាន់ក្រសួងការបរទេសនិងក្រសួងការពារជាតិដើម្បីសុំការធ្វើអត្ថាធិប្បាយ។ រហូតមកដល់ពេលនេះ NATO បានបដិសេធក្នុងការដាក់ឲ្យមានតំបន់គ្មានការហោះហើរនៅលើទឹកដីអ៊ុយក្រែន ដោយបាននិយាយថាការធ្វើដូច្នេះនឹងនាំឲ្យមានការរីកដាលនៃសង្រ្គាម។
“មធ្យោបាយតែមួយគត់ក្នុងការកំណត់នូវតំបន់គ្មានការហោះហើរ គឺបញ្ជូនយន្តហោះ NATO ឲ្យចូលទៅក្នុងដែនអាកាសអ៊ុយក្រែនហើយប្រកាសដាក់តំបន់គ្មានការហោះហើរ ដោយបាញ់ទម្លាក់យន្តហោះរុស្សី” អគ្គលេខាធិការ NATO Jens Stoltenberg បាននិយាយកាលពីពេលដែលរុស្សីចាប់ផ្តើមសង្រ្គាមនៅក្នុងអ៊ុយក្រែន។ ដោយបានបន្ថែមថា "ក្នុងការធ្វើដូច្នេះអាចនឹងបញ្ចប់នូវសង្រ្គាមកុំឲ្យរាលដាលទៅដល់អឺរ៉ុប"។ នៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយ៍វិទ្យុ New York WABC នៅក្នុងខែសីហា Stavridis បាននិយាយថា លោកជឿជាក់ថា ប្រធានាធិបតីរុស្សី Vladimir Putin ដឹងថា លោកបានធ្វើនូវកំហុសមួយក្នុងការឈ្លានពានទៅលើអ៊ុយក្រែន។ ជាសាធារណៈ លោកមិនដែលទទួលយកវាទេ មិនដែល លោកនឹងបន្តថែរក្សារនូវរឿងប្រឌិតនេះជារៀងរហូត៕