CNA
សម្ព័នមិត្តជាន់ខ្ពស់នៃលោកប្រធានាធិបតី Vladimir Putin បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ទីក្រុងមូស្គូនឹងមិនបញ្ឍប់សង្រ្គាមនៅក្នុងអ៊ុយក្រែននោះទេ ទោះបីជាអ៊ុយក្រែនប្រកាសជាផ្លូវការនូវការបញ្ឍប់ចូលជាសមាជិក NATO ក៏ដោយ។ អតីតប្រធានាធិបតី Dmitry Medvedev ដែលបច្ចុប្បន្នកាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារសន្តិសុខរុស្សី បាននិយាយនៅក្នុងបទសម្ភាសន៍នៃទូរទស្សន៍បារាំងផងដែរថា រុស្សីបានរៀបចំឲ្យមានការជជែកជាមួយនឹងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ដោយយោងទៅលើលក្ខ័ណដ៏ច្បាស់លាស់មួយ។ សូម្បីតែមុនពេលដែលមានការឈ្លានពានក្នុងខែកុម្ភះ ទីក្រុងមូស្គូបានបញ្ជាក់ច្បាស់ថាសមាជិកភាពចំពោះ NATO មិនអាចទទួលយកបានទេ។
“ការលះបង់ក្នុងការចូលរួមជាមួយ NATO ក្នុងពេលនេះវាសំខាន់ណាស់ ប៉ុន្តែវាលែងគ្រប់គ្រាន់ហើយដើម្បីរៀបចំឲ្យមានសន្តិភាព” Medvedev បានប្រាប់ទូរទស្សន៍ LCI ក្នុងការដកស្រង់ពាក្យសំដីដោយទូរទស្សន៍របស់រុស្សី។ លោកនិយាយថា រុស្សីនឹងធ្វើយុទ្ធានាការបន្តរហូតដល់គោលបំណងរបស់ខ្លួនបានសំរេចទទួលជោគជ័យ។ Putinបាននិយាយថា លោកចង់កំចាត់ចោលពួកNazi អ៊ុយក្រែន។ទីក្រុង Kyiv និងលោកខាងលិចបានឆ្លើយតបថានេះជាលេសដែលគ្មានមូលដ្ឋានសំរាប់សង្រ្គាមឈ្លានពានមួយ។ រុស្សីនិងអ៊ុយក្រែនបានធ្វើការជួួបជជែកគ្នាជាច្រើនដងបន្ទាប់ពីការឈ្លានពានបានចាប់ផ្តើម ប៉ុន្តែពួកគេមិនបានធ្វើឲ្យមានការជឿនលឿននោះទេហើយក៏ពុំមានទិដ្ឋភាពក្នុងបន្តនូវការជជែកគ្នាទៀតដែរ។
“ការជជែកគ្នវាអាស្រ័យទៅលើតើព្រឹត្តិការណ៍វាលាតត្រដាងយ៉ាងណា យើងបានប្រុងប្រៀបរួចជាស្រេចដើម្បីជួបជាមួយ Zelensky ,Medvedev បាននិយាយ។ នៅក្នុងអត្ថាធិប្បាយរបស់លោក លោកបាននិយាយផងដែរថា អាវុធយុទ្ធភ័ណ្ឌរបស់សហរដ្ឋអាមេរិកដែលបានផ្តល់ទៅឲ្យអ៊ុយក្រែនរួចហើយ ដូចជា HIMARSដែលជាប្រព័ន្ធបាញ់រ៉ុក្កែតបានច្រើនមុខ មិនទាន់ក្លាយទៅជាការគំរាមកំហែងដ៏មានសារៈសំខាន់នៅឡើយទេ។ ប៉ុន្តែវាអាចផ្លាស់ប្តូរ លោកនិយាយ បើសិនជាសហរដ្ឋអាមេរិកបញ្ជូនអាវុធដែលអាចឆ្ពោះទៅដល់មុខព្រួញដែលមានចម្ងាយឆ្ងាយ។
“វាមានន័យថា ពេលណាដែលប្រភេទនៃមីស៊ីលដែលអាចហោះចម្ងាយ៧០គ.ម. វាជារឿងមួយ" លោកនិយាយ "ប៉ុន្តែនៅពេលណាដែលវាមានចម្ងាយ៣០០គ.ម.ទៅ៤០០គ.ម.វាជរឿងផ្សេង ដែលវាជាការគំរាមកំហែងដោយផ្ទាល់ទៅលើបូរណភាពទឹកដីនៃសហព័ន្ធរុស្សី”។ បទសម្ភាសន៍របស់អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិរុស្សី លោក Medvedev ត្រូវបានទីក្រុង Kyiv និងអ្នកវិភាគលោកខាងលិចយល់ឃើញថា រុស្សីហាក់ដូចជាកំពុងទាល់ច្រក ហើយស្វែងរកការជជែកសារជាថ្មីទៀតដើម្បីស្តារមុខមាត់ឡើងវិញ ព្រោះសភាពការជាក់ស្តែងនៅលើសមរភូមិកងទ័ពរបស់រុស្សីកំពុងធា្លក់ចុះខ្សោយទាំងខាងសីលធម៌ វិន័យ និងបាត់បង់នូវស្មារតីប្រយុទ្ធ៕