DW-
ការវេតូរបស់ទួរគីប្រឆាំងទៅនឹង ស៊ុយអែដនិងហ្វាំងឡង់ ក្នុងការចូលជាសមាជិក NATO ទើបតែបានលើកលែងកាលពីខែមុន ប៉ុន្តែលោកប្រធានាធិបតី Erdogan បានបញ្ចេញនូវការគំរាមម្តងទៀតក្នុងការរាំងខ្ទប់គោលបំណងនេះ។ លោកប្រធានាធិបតី ទួរគី Recep Tayyip Erdogan បាននិយាយកាលពីថ្ងៃច័ន្ទថា លោកនឹងបង្កកនូវគោលបំណងនេះរបស់ស៊ុយអែដ និងហ្វាំងឡង់ក្នុងការចូលរួមជាសមាជិកសម្ព័ន្ធមិត្ត NATO បើសិនជាពួកមិនគោរពនូវពាក្យសន្យាដែលគេបានធ្វើ ដើម្បីនឹងធានានូវការគាំទ្រចំពោះទួរគីកាលពីខែមុន។ គោលបំណងរបស់ស៊ុយអែដនិងហ្វាំងឡង់ ដែលបានសម្រេចចិត្តដើម្បីចូលរួមជាមួយ NATO បន្ទាប់ពីស្ថិតនៅជាអព្យាក្រិតអស់រយៈពេលជាច្រើនទស្សវត្សរ៍ បន្ទាប់ពីរុស្សីបានឈ្លានពានអ៊ុយក្រែន។
គោលបំណងនៃប្រទេសទាំង២ ពីដំបូងត្រូវបានរាំងខ្ទប់ដោយសមាជិកសម្ព័ន្ធមិត្តគឺទួរគី លើការអះអាងថាប្រទេស Scandinavarian ទាំង២នេះជាអ្នកគាំទ្រភេវរកម្ម។ ប្រទេសទាំង៣បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងកិច្ចប្រជុំកំពូល NATO នៅក្នុងទីក្រុង Madrid កាលពីខែក្កកដា ដែលនាំឲ្យទីក្រុង Ankara បានលើកលែងការវេតូរបស់ខ្លួនជាថ្នូរទៅនឹងការអះអាងរបស់ទីក្រុង Stockholm និង Helsinki ក្នុងការប្រឆាំងទៅនឹងភេវរកម្មនិងការនាំអាវុធចេញ។ ទោះជាយ៉ាងណាក៏ដោយ Erdogan បានបញ្ចេញនូវការគំរាមជាថ្មីក្នុងកាវេតូចំពោះការចូលរួម បើសិនជាលោកជឿជាក់ថា ប្រទេសដែលមានគោលបំណងនឹងចូលរួមទាំង២នេះ មិនបានអនុវត្តិន៍កិច្ចព្រមព្រៀងរបស់ខ្លួន។
លោកបានបន្ថែមថាបច្ចុប្បន្ននេះស៊ុយអែដ មិនបានបង្ហាញនូវរូបភាពដ៏ល្អសោះ។ ការគាំទ្រជាសាធារណៈក្នុងការចូលរួមជាមួយ NATO ត្រូវបានរូតរះបន្ទាប់ពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែន។ ការប្រកាសក្នុងគោលបំណងចូលរួមរបស់ពួកគេ ពីដំបូងមានការស្វាគមន៍យ៉ាងកក់ក្តៅពី NATO និងភាគច្រើននៃសមាជិក ប៉ុន្តែទួរគីបានធ្វើការរាំងផ្លូវដែលផ្ទុយនឹងអ្វីដែលប្រទេសជាច្រើនបានពិចារណា ថាជាតំណាក់កាលដែលត្រូវធ្វើឲ្យបានឆាប់រហ័ស។ ទីក្រុង Ankara បានចោទប្រកាន់ប្រទេសទាំង២ ថាបានគាំទ្រពួក ជីវពល Kurdish និងបានផ្តល់ជំរកដល់អ្នកទាំងឡាយណាដែលរត់គេចខ្លួនចេញពីប្រទេសទួរគី។ មានការធ្វើសំណូមពរឲ្យមានការបញ្ជូនត្រឡប់មកវិញនូវបុគ្គលឯកជន ដែលទីក្រុង Ankara បានហៅថាជា "ភេវរករ"។
Erdogan កាលពីពេលមុនបាននិយាយថា ផ្នែកនៃកិច្ចព្រមព្រៀងគឺថាស៊ុយអែដត្រូវធ្វើបត្យាប័នមនុស្ស៧៣នាក់ ទៅកាន់ទួរគីដើម្បីប្រឈមមុខនឹងការកាត់ទោស។ ស៊ុយអែដបានប្រកែកព្រមព្រៀងទៅនឹងវិធានការណ៍យ៉ាងដូច្នេះ។ ប្រទេស Scandinavian បានទទួលយកមនុស្សដែលបានរត់គេចខ្លួនចេញពីប្រទេសទួរគី ភាគច្រើនជាគូរប្រឆាំងរបស់ Erdogan ដែលរួមមានទាំងសមាជិករដ្ឋសភា សកម្មជនសិទ្ធមនុស្សនិងអ្នកកាសែត ដែលនៅទីបញ្ចប់ត្រូវជាប់ពន្ធនាគារ ជាញឹកញយបន្ទាប់ពីបានរងនូវការចោទប្រកាន់៕