VOA-
កិច្ចប្រជុំរបស់រដ្ឋាភិបាល NATO និងប្រមុខរដ្ឋនៅក្នុងទីក្រុង Madrid កាលពីថ្ងៃពុធបានអនុមត្តិនូវផ្នត់គំនិតជាយុទ្ធសាស្ត្រថ្មីសំរាប់សម្ព័ន្ធមិត្ត ដោយបញ្ចេញឈ្មោះ "ការឈ្លានពានរបស់រុស្សីនិងការប្រកួតប្រជែងជាប្រព័ន្ធដែលធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតចិន" ហើយនិងដៃគូរជាយុទ្ធសាស្ត្រស៊ីជម្រៅរវាងប្រទេសទាំង២ថាជាវិស័យអាទិភាពដ៏សំខាន់។ នៅក្នុងឯកសារនេះ សម្ព័ន្ធមិត្តយោធាលោកខាងលិច ដែលត្រូវបានបង្កើតបន្ទាប់ពីសង្រ្គាមលោកលើកទី២ បានកំណត់ថារុស្សីជា “ការគំរាមកំហែងដោយផ្ទាល់ដ៏ខ្លាំងក្លាជាងគេ” និងជាលើកទី១បានលើកឡើងពីការប្រកួតប្រជែងដែលថាទីក្រុងប៉េកាំងបានធ្វើឲ្យមានការគំរាមកំហែងចំពោះសន្តិសុខ, ផលប្រយោជន៍និងតម្លៃរបស់ NATO ។
នៅក្នុងកិច្ចប្រជុំកំពូលដែលនឹងប្រព្រឹត្តិទៅរហូតដល់ថ្ងៃព្រហស្បតិ៍ សម្ព័នមិត្តបានយល់ព្រមនឹងបង្កើននូវការគាំទ្រចំពោះអ៊ុយក្រែនដើម្បីការពារខ្លួនឯងពីការឈ្លានពានរបស់រុស្សី ដែលបច្ចុប្បន្នបានឈានដល់ខែទី៥។ អគ្គលេខាធិការ Jeans Stoltenberg បាននិយាយប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា NATO នឹងបង្កើនចំនួនកងទ័ពច្រើនជាង៧ដងដែលនឹងមានចំនួនរហូតដល់ជាង ៣០០,០០០នាក់ នៅចំពេលដែលគេវាយតម្លៃថា វាជា ”វិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរជាងគេ” ចាប់តាំងពីសង្រ្គាមលោកលើកទី២។ កាលពីថ្ងៃពុធ លោកប្រធានាធិបតី Joe-Biden បានប្រកាសថា សហរដ្ឋអាមេរិកនិងបន្ថែមវត្តមានកងទ័ពនៅក្នុងអឺរ៉ុប រួមបញ្ចូលទាំងការដាក់ពង្រាយបន្ថែមនូវនាវាពិឃាតិនៅក្នុងប្រទេសអេស៉្បាញនិងដាក់កងទ័ពឲ្យឈរជើងនៅកន្លែងផ្សេងទៀត។
ក្នុងការឆ្លើយតបទៅនឹង "បរិយាកាសសន្តិសុខមានការផ្លាស់ប្តូរ និងដើម្បីពង្រឹងនូវសន្តិសុខរួម" Biden បាននិយាយថានឹងរៀបចំនូវទីបញ្ជាការអចិន្ត្រៃយ៍មួយសំរាប់អង្គភាពយោធាទី៥មួយនៅក្នុងប្រទេសប៉ូឡូញ ដែលមានកងពលប្តូរវេនគ្នាចំនួន ៣,០០០ នាក់ និង២,០០០ នាក់ទៀតប្រចាំការនៅទីបញ្ជាការក្នុងប្រទេសរ៉ូម៉ានី ព្រមទាំងបញ្ជូនកងយន្តហោះប្រយុទ្ធ F-35 ចំនួន២កងឲ្យទៅប្រចាំការនៅអង់គ្លេស។ នៅដើមឆ្នាំនេះ យើងនឹងបញ្ជូនកងទ័ពសហរដ្ឋអាមេរិកបន្ថែមទៀតទៅកាន់អឺរ៉ុបចំនួន២០,០០០នាក់ដើម្បីពង្រឹងខ្សែរត្រៀមរបស់យើងក្នុងការឆ្លើយតបទៅនឹងការឈ្លានពានរបស់រុស្សី ដែលនឹងនាំឲ្យចំនួនកងទ័ពរបស់យើងកើនដល់១០០,០០០នាក់ ។
លោកបានបន្ថែមទៀតថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការកែរតម្រូវទីតាំងនិងស្ថានភាព ដោយឈរនៅលើការគំរាមកំហែងព្រមទាំងធ្វើការពិភាក្សារយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត។ កាពីថ្ងៃព្រហស្បតិ៍ផងដែរ នៅក្នុងសុន្ទរកថាតាមវិឌីអូទៅកាន់ NATO លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បាននិយាយថាប្រទេសរបស់លោកត្រូវការអាវុធទំនើបបន្ថែមទៀតនិងទឹកប្រាក់ចំនួន៥ពាន់លានក្នុង១ខែដើម្បីការពារខ្លួន។ “នេះមិនមែនជាសង្រ្គាមដែលធ្វើឡើងដោយរុស្សីចំពោះអ៊ុយក្រែននោះទេ នេះគឺជាសង្រ្គាមមួយដ៏ត្រឹមត្រូវដើម្បីលក្ខ័ណក្នុងអឺរ៉ុប ដែលសំរាប់អ្វីក្នុងពេលអនាគតនៃរបៀបរៀបរយក្នុងពិភពលោកដែលពួកគេចូលចិត្ត” Zelensky បានប្រាប់មេដឹកនាំ NATO ក្នុងអង្គប្រជុំ។