BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

កិច្ចប្រជុំកំពូល NATO បានចាប់ផ្តើមនៅក្នុងប្រទេសអេស៉្បាញ ដែលនឹងផ្តោតទៅលើរុស្សីនិងចិន

ថ្ងៃពុធ, 29 ខែមិថុនា 2022 11:07  គុន ច័ន្ទរដ្ឋា

2022-06-29 11.05.41 (1) (1)

France 24h.-

សម្ព័ន្ធមិត្តត្រូវបានគេរំពឹងថានឹងប្រកាសនូវការបង្កើនចំនួនកងទ័ព នៅប៉ែកខាងកើតព្រំប្រទល់ជាប់នឹងរុស្សី និងជំនួយជាច្រើនបន្ថែមទៀតសំរាប់អ៊ុយក្រែន។ មេដឹកនាំប្រទេសមកពីទ្វីបអាស៊ីនិងអូសេអានី ក៏ត្រូវបានអញ្ជើញឲ្យចូលរួមផងដែរដើម្បីលើកឡើងពីកង្វល់អំពីការរះឡើងនៃឥទ្ធិពលរបស់ចិន។ មេដឹកនាំនៃប្រទេស NATO និងសម្ព័ន្ធមិត្តបានប្រមូលផ្តុំជួបជុំគ្នានៅទីក្រុង Madrid កាលពីថ្ងៃអង្គារ៍ដែលរបៀបដ៏សំខាន់គឺការជជែកគ្នាទំនងជាការឈ្លានពានរបស់រុស្សីទៅលើអ៊ុយក្រែននិងការកើនឡើងនៃមហិច្ឆិតារបស់ចិនដែលកើនឡើងជាលក្ខណៈអន្តរជាតិ។

“វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងបានប្រុងប្រៀបនឹងបន្តនូវការផ្តល់ការគាំទ្រ ពីព្រោះអ៊ុយក្រែនឥឡូវនេះកំពុងតែប្រឈមទៅនឹងភាពច្រងេងច្រងាងដែលយើងមិនធ្លាប់បានឃើញនៅក្នុងអឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២” អគ្គលេខាធិការ NATO លោក Jeans Stoltenberg បាននិយាយមុនការជួបជុំគ្នា។សមាជិកទាំងអស់ត្រូវបានគេរំពឹងថានឹងយល់ព្រមផ្ទុកអាុធនិងសម្ភារៈសឹកនៅអឺរ៉ុបខាងកើតនិងរដ្ឋបាល់ទិក និងបង្កើនកងទ័ពដែលនឹងឈរជើងនៅក្នុងតំបន់ទាំងនោះ។ វានឹងមានការគាំទ្របន្ថែមទៀតសំរាប់អ៊ុយក្រែនដើម្បីបង្កើនសមត្ថភាពយោធាអ៊ុយក្រែន ដែលកំពុងតែនៅប្រើសម្ភារៈសឹកពីសករាជរុស្សីនៅឡើយ។

ថ្លែងនៅមុនកិច្ចប្រជុំកំពូលកាលពីថ្ងៃអង្គារ៍ ទីប្រឹក្សារសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jack Sullivan បាននិយាយថា សហរដ្ឋអាមេរិកនឹងរៀបគំរោងដើម្បីប្រកាសនូវការដាក់ពង្រាយកងទ័ពជើងគោក ទឹក និងអាកាសថ្មីទៀត ក្នុងរយៈពេលដ៏យូរ។ "កងកម្លាំងនឹងផ្តោតទៅលើរដ្ឋបាល់ទិក, Balkan’s និងស្លាបខាងកើតរបស់ NATO ដែលនៅជាប់នឹងព្រំប្រទល់រុស្សី" លោកនិយាយ។ សម្ព័ន្ធមិត្តក៏បានស្វែងរកផងដែរដើម្បីជួយទីក្រុង Kyiv ដោយមិនមានការប្រឈមមុខដោយផ្ទាល់ជាមួយទីក្រុង មូស្គូ ដែលជាហេតុផលមួយថាអ៊ុយក្រែននៅមិនមែនជាផ្នែកមួយនៃប្លុកនៅឡើយ ទោះបីជាចង់ចូលជាសមាជិកតាំងតែពីឆ្នាំ២០០៨។

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky នឹងមានកាលវិភាគដើម្បីថ្លែងទៅកាន់កិច្ចប្រជុំកំពូលតាមរយៈវីឌីអូ។ លោកបានទទួលស្គាលថាការចូលរួមជាមួយ NATO នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខដូចជាមិនទំនងទេ តែជំនួសឲ្យរឿងនេះ លោកបានផ្តោតការយកចិត្តទុកដាក់ក្នុងការស្វែងរកសមាជិកភាពនៅក្នុងសហគមន៍អឺរ៉ុបវិញ។ លោកប្រធានាធិបតី សហរដ្ឋអាមេរិក Joe- Biden បានទទួលការស្វាគមន៍ក្នុងទីក្រុង Madrid នៃប្រទេសអេស៉្បាញ ដោយព្រះមហាក្សត្យ Felipe Vl មុនពេលដែលលោកបានជួបជាមួយនាយករដ្ឋមន្ត្រី អេស៉្បាញ Pedro Sanchez។ Biden និង Sanchez បានពិភាក្សារគ្នាអំពីការប្រយុទ្ធប្រឆាំងដែល Sanchez បានហៅថាជា "ភាពមិនប្រក្រតីនៃជនអន្តោប្រវេសន្ត៍មកពីទ្វីបអាហ្វ្រិក"។


ថ្ងៃពុធ, 29 ខែមិថុនា 2022 11:07  គុន ច័ន្ទរដ្ឋា