Madrid CNA-
សម្ព័ន្ធមិត្ត NATO ទួរគីបានលើកលែងការវេតូរបស់ខ្លួនលើប្រទេសហ្វាំងឡង់និងស៊ុយអែដក្នុងគោលបំណងចូលរួមជាមួយសម្ព័ន្ធមិត្តលោកខាងលិចកាលពីថ្ងៃអង្គារ៍ បន្ទាប់ពីប្រជាជាតិទាំង៣បានព្រមព្រៀងការពារផលប្រយោជន៍និងសន្តិសុខគ្នាទៅវិញទៅមក ដោយបានបញ្ចប់នូវឆាកល្ខោនដែលមានរយៈពេលជាងមួយសប្តាហ៍ក្នុងការសាកល្បងសាមគ្គីនិងឯកភាពជាមួយសម្ព័ន្ធមិត្តប្រឆាំងទៅនឹងការឈ្លានពានរបស់រុស្សីលើអ៊ុយក្រែន។ ការទម្លុះទម្លាយនៃភាពទាល់ច្រកបន្ទាប់ពីមានការជជែកគ្នា៤ម៉ោងមុនពេលដែលកិច្ចប្រជុំកំពូល NATO ចាប់ផ្តើមនៅទីក្រុង Madrid ។
ក្នុងការបញ្ចៀសនូវការអៀនខ្មាស់ក្នុងការជាប់គាំងនៃការជួបជុំរបស់របស់មេដឹកនាំប្រជាជាតិទាំង៣០ ដែលមានគោលបំណងនឹងបង្ហាញនូវដំណោះស្រាយប្រឆាំងនឹងរុស្សី ដែលឥឡូវនេះត្រូវបានមើលឃើញដោយសហរដ្ឋអាមេរិកថាជាការគំរាមកំហែងផ្នែកសន្តិសុខដោយផ្ទាល់ជាជាងជាគូរប្រជែង។ វាមានន័យថាទីក្រុង Stockholm និង Helsinki អាចនឹងដំណើរការការដាក់ពាក្យរបស់ពួកគេដើម្បីចូលរួមជាមួយសម្ព័ន្ធមិត្តនុយគ្លេអ៊ែរ ផ្សារភ្ជាប់ទៅនឹងនូវអ្វីដែលជាការផ្លាស់ប្តូរដ៏ធំនៅក្នុងសន្តិសុខអឺរ៉ុបប្រចាំទស្សវត្យរ៍ ខណៈដែលប្រទេសទាំង២ ជាប្រទេសដែលមានប្រវត្តិដ៏យូរលង់ប្រកាន់ជំហរអព្យាក្រិតនៅប៉ែកខាងជើងស្វែងរកការការពារពី NATO ។
"រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសរបស់យើងបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាជាត្រីភាគីដែលបានបញ្ជាក់ថាទួរគីនឹងគាំទ្រ ការអញ្ជើញ ហ្វាំងឡង់និងស៊ុយអែដឲ្យចូលរួមជាសមាជិកអង្គការ NATO" ប្រធានាធិបតី ហ្វាំងឡង់ Niinisto ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ ជំហ៊ានរបស់ហ្វាំងឡង់និងស៊ុយអែដក្នុងការចូលទៅក្នុង NATO នឹងត្រូវបានយល់ព្រម ក្នុងរយៈពេល២ថ្ងៃទៀត Niinisto បាននិយាយ។ អគ្គលេខាធិការ NATO លោក Jeans Stoltenberg និងប្រធានាធិបតីទួរគី បានបញ្ជាក់អំពីកិច្ចព្រមព្រៀងនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយទៀត បន្ទាប់ពីមានការជជែករវាងលោកប្រធានាធិបតីទួរគី Tayyip Edorgan ជាមួយនិងអគ្គលេខាធិការ NATO និងនាយករដ្ឋមន្ត្រីស៊ុយអែដ និងហ្វាំងឡង់។
អនុស្សារណៈជាគន្លឹះដែលទើបតែឈានដល់កិច្ចព្រមព្រៀងរវាងស៊ុយអែដ ហ្វាំងឡង់និង ទួរគី បានក្រាលផ្លូវឲ្យស៊ុយអែដចូលជាសមាជិកNATO "Anderson បាននិយាយនៅលើ Twitter" ។ សេចក្តីសំរេចក្នុងការដោះស្រាយភាពជាប់គាំងនេះបានពង្រឹងនូវការឆ្លើយតបរបស់សម្ព័ន្ធមិត្តទៅកាន់រុស្សី ជាពិសេសនៅក្នុងសមុទ្ទបាល់ទិក ជាកន្លែងដែលសមាជិកភាពរបស់ហ្វាំងឡង់និងស៊ុយអែដនឹងផ្តល់នូវឧត្តមភាពយោធាដល់ NATO ។ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe- Biden និងនាយករដ្ឋមន្ត្រីអង់គ្លេស Boris Johnson បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងនេះ។