BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទួរគីកំពុងលេងល្បែង NATO ប្រឆាំងនឹងរុស្សីដោយសម្លឹងមើលទៅលើភាគខាងជើងស៊ីរី

ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 09:43  គុន ច័ន្ទរដ្ឋា

2022-06-02 09.22.47 (1) (1)

Newsweek-

ទួរគីហាក់ដូចជាបង្កើននូវស្ថានការណ៍ដែលប្រកបទៅដោយឥទ្ធិពល ដែលជាកត្តាសំរេចចិត្តមួយនៅក្នុងការប៉ុនប៉ងរបស់សម្ព័ន្ធភាពយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីប្រឆាំងនឹងសង្រ្គាមរុស្សីនៅក្នុងអ៊ុយក្រែនដោយរៀបចំផែនការធ្វើប្រតិបត្តិការណ៍ថ្មីនៅភាគខាងជើងស៊ីរី ដែលជាកន្លែងដែលភាគីគាំទ្រដោយសហរដ្ឋអាមេរិកនិងរុស្សីប្រឆាំងទៅនឹងគោលបំណងរបស់ទីក្រុង Ankara ។ ប្រធានាធិបតីទួរគី Recep Tayyip Erdogan បានប្រកាសនូវការប្រឆាំងទៅនឹងគោលបំណងរបស់ហ្វាំងឡង់និងស៊យអែដក្នុងការចូលរួមជាមួយជាមួយ NATO ដោយបានទាញនូវទឡ្ហីករណ៍ថាប្រទេសទាំង២បានផ្តល់នូវជម្រកដ៏មានសុវត្តិភាពចំពោះគណបក្សពលករ Kurdistan(PKK) ។

ខណៈដែល Erdogan ប្រកាន់យកជំហរមិនប្រែប្រួលនៅក្នុងទស្សនៈរបស់ខ្លួន មន្ត្រីទួរគីបានចាប់ផ្តើមនិយាយជាចំហរនូវផែនការដើម្បីរៀបចំការរាតត្បាតជាថ្មីនៅតាមបណ្តោយព្រំប្រទល់ស៊ីរីប្រឆាំងទៅនឹងកងកម្លាំងដែលមានការពាក់ព័ន្ធទៅនឹង PKK ។ នៅក្នុងចំណោមភាគីទាំងនេះ មានកងកម្លាំងប្រជាធិបតេយ្យស៊ីរីដែលដឹកនាំដោយពួក Kurdish ជាក្រុមមួយដែលគាំទ្រដោយទីក្រុងវ៉ាស៊ិនតោន ដែលបំរើការជាទ័ពស្រួចជាក្រុមចម្រុះដែលដឹកនាំដោយអាមេរិកកំពុងតែបន្តការប្រយុទ្ធប្រឆាំងទៅនឹងពួក ISIS ។

អតីតអ្នកការទូតទួរគីបានប្រាប់ Newsweek ថាជាមួយនឹងសហរដ្ឋអាមេរិកដែលមានការពឹងពាក់អាស្រ័យទៅលើទួរគីដើម្បីទ្រទ្រង់ NATO ប្រឆាំងទៅនឹងរុស្សីនៅក្នុងអ៊ុយក្រែន ការប្រឆាំងទៅនឹងផែនការលុកលុយនេះទំនងជាគេមិនមាត់កអ្វីឡើយ។ "ដែលជាគណិតសាស្ត្រជាន់ខ្ពស់ប្រហែលជាវាស្ថិតនៅលើខាងភាគី Ankara ដែលលោកខាងលិចត្រូវការទួរគីដើម្បីពង្រីកអង្គការ NATO" Ulgen បាននិយាយ ហេតុដូច្នេះនៅក្នុងពេលវេលាដ៏សំខាន់ដូចនេះ វានឹងមានការរិះគន់តិចតួចក្នុងការដែលទួរគីធ្វើប្រតិបត្តិការណ៍ឆ្លងដែន។ នៅមានទៀត លោកបាននិយាយជំទាស់ថានៅក្នុងស្ថានភាពបែបនេះ វាអាចធ្វើឲ្យទួរគីនិងសហរដ្ឋអាមេរិកមានការប៉ះទង្គិចគ្នា។

ម្យ៉ាងវិញទៀតរុស្សី ដែលគាំទ្ររដ្ឋាភិបាលស៊ីរី ដែលបានចាត់ទុកទួរគីក៏ដូចជាសហរដ្ឋអាមេរិក ថាជាអ្នកដែលកាន់កាប់ទឹកដីខុសច្បាប់។ ប៉ុន្តែខណៈដែលទួរគីបន្តនូវសកម្មភាពដើម្បីឲ្យមានតុល្យភាពក្នុងការមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងរុស្សី Ulgen បាននិយាយថា Erdogan ក៏បានមើលឃើញផងដែរនូវឱកាសដើម្បីផ្លោះរំលងការប្រឆាំងរបស់រុស្សីទៅលើគោលបំណងរបស់ទីក្រុង Ankara នៅក្នុងស៊ីរីដែរ។ មានការគណនានៅក្នុងទីក្រុង Ankara ថារុស្សីនឹងមិនប្រឆាំងចំពោះការធ្វើអន្តរាគមន៍ដូចនេះទេ”។


ថ្ងៃព្រហស្បតិ៍, 02 ខែមិថុនា 2022 09:43  គុន ច័ន្ទរដ្ឋា