Reuters-
រុស្សីបាននិយាយកាលពីថ្ងៃសុក្រ ថាខ្លួនចង់បានការធានាភ្ជាប់ទៅនឹងភាពស្របច្បាប់ថា NATO នឹងបញ្ឍប់សកម្មភាពយោធានៅអឺរ៉ុបខាងកើតនិងអ៊ុយក្រែន ដែលជាផ្នែកមួយស្ថិតនៅក្នុងបញ្ជីរធានាសន្តិសុខដែលចង់ជជែកជាមួយលោកខាងលិច។ នេះគឺជាលើកទី១ដែលទីក្រុងមូស្គូបានដាក់ចេញនូវសេចក្តីលំអិតដែលខ្លួនបានិយាយវាមានសារៈសំខាន់ក្នុងការកាត់បន្ថយភាពតានតឹងនៅក្នុងអឺរ៉ុបនិងកំស្រួលវិបត្តិនៅអ៊ុយក្រែន ដែលបស្ចឺមប្រទេសបានចោទប្រកាន់រុស្សីបានពង្រីកកំលាំងក្នុងលទ្ធភាពមួយដែលអាចឈ្លានពានបន្ទាប់ពីកសាងកម្លាំងនៅជិតព្រំប្រទល់ រុស្សីបានប្រកែកការរៀបចំផែនការដើម្បីឈ្លានពាន។
ការទាមទារក៏មានដាក់លក្ខ័ណជាច្រើន ដូចជាការវេតូប្រកបដោយប្រសិទ្ធភាពរបស់រុស្សីទៅលើអនាគតជាសមាជិក NATOរបស់អ៊ុយក្រែន ដែលបស្ចឹមប្រទេសបានច្រានចោលរួចទៅហើយ។ សំណើរសុំដ៏ទៃទៀតគឺបានបញ្ជាក់នូវការដកចេញនូវអាវុធនុយគ្លេអ៊ែរពីអឺរ៉ុបនិងកងវរសេនាពហុជាតិសាសន៍ចេញពី ប៉ូឡូញនិងរដ្ឋ បាល់ទិក ,Latvia ,Estonia, Lithuania ដែលពីមុនជារបស់សហភាពសូវៀត។ នៅក្នុងទីក្រុង វ៉ាស៊ិនតោន មន្ត្រីជាន់ខ្ពស់នៃរដ្ឋការ បាននិយាយថា សហរដ្ឋអាមេរិកបានប្រុងប្រៀបនឹងជជែកលើសំណើរសុំនេះព្រមទាំបានបន្ថែមថា “ មានរឿងនៅក្នុងឯកសារនោះ ដែលរុស្សីបានដឹងជាមុនថា យើងមិនអាចទទួលយកបាន”។
មន្ត្រីបាននិយាយថា ទីក្រុងវ៉ាស៊ិនតោននឹងឆ្លើយតបក្នុងពេលមួយនាសប្តាហ៍ក្រោយទៅនឹងសំណើសុំនៅក្នុងទម្រង់នៃការជជែកគ្នា។ រដ្ឋមន្ត្រីក្រសួងព័ត៌មានប្រចាំសេតវិមាន Jen Psakiបាននិយាយថា ទីក្រុងវ៉ាស៊ិនតោននឹងជជែកជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន “ យើងនឹងមិនធ្វើការសម្របសម្រួលទៅលើគោលការណ៍សំខាន់ៗដែលអឺរ៉ុបកំពុងតែរៀបចំសន្តិសុខ រួមបញ្ចូលថាប្រទេសទាំងអស់មានសិទ្ធនឹងសំរេចពីអនាគតរបស់ខ្លួននិងនយោបាយការបរទេស សេរីពីការលូកដៃចូលពីខាងក្រៅ”។ អ្នកស្រីនិយាយ
អ្នការទូត NATO បានប្រាប់ Reuters ថា រុស្សីមិនអាចមានសិទ្ធវេតូក្នុងការពង្រីកសម្ព័ន្ធមិត្ត ហើយNATO មានសិទ្ធនឹងសំរេចលើគោលជំហររបស់ខ្លួនក្នុងវិស័យយោធា។ “រុស្សីមិនមែនជាសមាជិកនៃ NATO ទេ ដូច្នេះមិនអាចសម្រេចទៅលើរឿងដែលទាក់ទងនឹង NATO ទេ” អ្នកនាំពាក្យក្រសួងការបរទេសប៉ូឡូញ Lukasz Jason’s បាននិយាយ។ ក្រសួងការបរទេស អ៊ុយក្រែនបាននិយាយថាទីក្រុង Kyiv មានសិទ្ធអធិបតេយ្យភាពខាងក្រៅដើម្បីគ្រប់គ្រងនយោបាយការបរទេសរបស់ខ្លួន និងមានតែខ្លួនហើយនឹង NATO ទេដែលអាចកំណត់នូវទំនាក់ទំនងរវាងពួកគេ រួមបញ្ចូលទាំងបញ្ហាសមាជិកភាពអ៊ុយក្រែន។