BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ទួរគីចង់បានជំហានដ៏រឹងមានសំរាប់ហ្វាំងឡង់ និងស៊ុយអែដចូលជាសមាជិក NATO

ថ្ងៃចន្ទ, 30 ខែឧសភា 2022 15:51  គុន ច័ន្ទរដ្ឋា

f9676d2598c3be7a40b5286dae4f53ae

កាលពីសប្តាហ៍មុនមន្ត្រីទួរគីបានទទូចថា ជំហានដ៏រឹងមាំមួយ ត្រូវបានចាត់វិធានការណ៍ ដើម្បីដោះស្រាយនូវការខ្វាយខ្វល់របស់ទីក្រុង Ankara អំពីហ្វាំងឡង់និងស៊ុយអែដ ដែលត្រូវបានទទួលឲ្យចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងឬ NATO ។ Ibrahim Kalin បាននិយាយថា ការប្រជុំមួយជាមួយនិងមន្ត្រីហ្វាំងឡង់និងស៊ុយអែដ ដែលរដ្ឋាភិបាលនៃប្រទេសបានបញ្ជាក់យ៉ាងច្បាស់ថា បើសិនជាការព្រួយបារម្ភពីសន្តិសុខទួរគីមិនត្រូវបានដោះស្រាយ ជាមួយនឹងជំហានមួយដ៏ច្បាស់លាស់នៅក្នុងរយៈពេលដែលបានកំណត់ ពេលនោះការចរចាគ្នានឹងមិនមានការរីកចម្រើនទេ។

មុនពេលដែលមានការអន្តរាគមន៍ពីទួរគី និតិវិធីនៃហ្វាំងឡង់និងស៊ុយអែដចូលរួមជាមួយ NATO ហាក់ដូចជាសាមញ្ញ។ ប្រទេសទាំង២បានដាក់ពាក្យសុំចូលជាផ្លូវការរបស់ពួកគេ ហើយនិតិវិធិនៃកាជជែកគ្នា បានធានាថាប្រទេសទាំង២បានយល់ពីកាតព្វកិច្ចរបស់ពួកគេ និងជាចុងក្រោយបានស្វាគមន៍ពួកគេចូលទៅក្នុងសន្ធិសញ្ញា ដែលប្រើពេលតែ២សប្តាហ៍តែប៉ុណ្ណោះ។ ទោះបីជាទួរគីប្រឆាំងវាទំនងនឹងមានការជជែកគ្នាយ៉ាងសកម្ម ហើយវិធានការណ៍ត្រូវបានចាត់ការ ដើម្បីដោះស្រាយកង្វល់នោះ ទោះជាយ៉ាងណាក៏ដោយ និតិតវិធីឥឡូវនេះអាចនឹងមានរយៈពេលយូរបន្តិច។

RAPJBBANBBBBPL2EYL5DE5PWBE

ប្រធានាធិបតី ទួរគី Recep Tayyip Erdogan បានរារាំងរួចជាស្រេចនូវការប៉ុនប៉ងដាក់ពាក្យយ៉ាងឆាប់រហ័ស ដែលអាចធ្វើទៅបាន ណាមួយដោយ NATO ដើម្បីទទួលយកហ្វាងឡង់និងស៊ុយអែដ ដោយបានបញ្ជាក់ថាការទទួលយកពួកគេចូលទៅក្នុងអង្គការនេះ វានឹងធ្វើឲ្យ NATO ក្លាយទៅជាកន្លែងដែលតំណាងឲ្យអង្គការភេវរកម្មត្រូវបានចាប់អារម្មណ៍។ Erdogan ចង់និយាយយោងទៅរកគណបក្សពលករ Kurdish (PKK) គឺជាក្រុមបំបែករដ្ឋ Marxist នៅក្នុងទួរគីដែលមានការពាក់ព័ន្ធក្នុងការប្រយុទ្ធប្រឆាំងទៅនឹងរដ្ឋាភិបាលទួរគីចាប់តាំងពីទស្សវត្យរ៍ឆ្នាំ៨០។

58d1b01d-4b5e-4132-9604-cf1a57e8ae23-1024x670

ក្រុមនេះត្រូវបានទទួលចំណាត់ថ្នាក់ថាជា អង្គការភេវរករដោយសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា សហគមន៍អឺរ៉ុប និងទួរគី។ ស៊ុយអែដក៏បានពិចារណាផងដែរថា អង្គការនេះជាអង្គការភេវរករ ដែលបានចាត់ទុកយ៉ាងដូច្នេះតាំងពីមុនប្រទេសដ៏ទៃទៀតក្នុងឆ្នាំ១៩៨៤។ ទោះជាយ៉ាងណាក៏ដោយ ទួរគីបានបញ្ជាក់ថា ស៊ុយអែដបានគាំទ្រសមាជិកនឌអង្គការនេះនៅក្នុងកំរិតឯកជន ព្រមទាំងបានផ្តល់ការការពារសំរាប់ពួកភេវរករ។ ការចោទប្រកាន់នេះត្រូវបានប្រកែកដោយម្តងហើយម្តងទៀតដោយរដ្ឋាភិបាលស៊ុយអែដ។ ចំណែកឯហ្វាំងឡង់ការប្រឆាំងរបស់ទួរគីចំពោះប្រទេសនេះចូលជាសមាជិក NATO វាហាក់ដូចជាបណ្តាលមកពីប្រទេសទាំង២ជាសម្ព័ន្ធមិត្តជិតស្និទ្ធនឹងគ្នា៕


ថ្ងៃចន្ទ, 30 ខែឧសភា 2022 15:51  គុន ច័ន្ទរដ្ឋា